ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
កម្ពុជាជម្រុញវិនិយោគិនជប៉ុនបង្កើនការវិនិយោគនៅកម្ពុជា ខណៈការនំាចេញពីកម្ពុជាទៅ ជប៉ុនកើនឡើងជាង ២៧ ភាគរយ

ភ្នំពេញ៖ អង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (JETRO) បានឱ្យដឹងថា ទំហំពាណជ្ជ-​កម្មរវាងកម្ពុជា-ជប៉ុន ក្នុងឆ្នាំ២០១៨ កន្លងមកគឺមានទំហំកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្តែង សម្រាប់ការនំាចេញពីកម្ពុជាទៅជប៉ុនមានការកើនឡើងចំនួន ២៧,៣ភាគរយ។ កម្ពុជាបាននំាមុខទំនិញសំខាន់ៗទៅទីផ្សារជប៉ុនរួមមាន សម្លៀកបំពាក់ ស្បែកជើង គ្រឿងអេឡិចត្រូនិច និងថ្មទូរស័ព្ទដៃរជាដើម។​ បន្ថែមពីនេះ​ ថ្នាក់ដឹកនាំក្រសួងពិណិជ្ជកម្មនៃកម្ពុជាបាននឹងកំពុងជម្រុញធុរជនជប៉ុនចូលមកបណ្តាក់ទុន និងធ្វើធុរកិច្ចថែមទៀតនៅកម្ពុជា ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ ២០១៩


ROYAL GROUP បើកការដ្ឋានសាងសង់ខុនដូ២៨ជាន់

ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ Royal Platinum Condominium កម្ពស់២៨ជាន់​ដែលជាការ​វិនិយោគរួមគ្នារវាងក្រុមហ៊ុន Royal Group របស់លោក គិត ម៉េង ជាមួយក្រុមហ៊ុនមកពីសិង្ហបុរី Hong Lai Huat Group Limited បានចាប់ផ្តើមសាងសង់កាលពីម្សិលមិញដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១។ Royal Platinum Condominium ដែលមានទីតាំងក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោកនេះរួមមានបន្ទប់ស្នាក់នៅសរុប ៨៥១ យូនីត និងមានហាងអាជីវកម្ម ៥០យូនីត។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ ២០១៩


រ៉ូយ៉ាល់គ្រុបនឹងក្រសួងប្រៃសណីយ៍ចុះ MOU អភិវឌ្ឍឌីជីថល

ភ្នំពេញ៖ លោក គិតម៉េត អគ្គនាយកក្រុមហ៊ុន Royal Group និងលោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើនកិច្ចសហការគ្នាបង្កើតផែនការសម្រាប់ដាក់ឱ្យប្រើប្រាស់លើបច្ចេកវិទ្យាជំនាន់ក្រោយទំហំធំដូចជា កម្មវិធីអេឡិចត្រូនិចសម្រាប់រដ្ឋាភិបាលបច្ចេកវិទ្យា (AI) បច្ចេក​វិទ្យា IoT មជ្ឈមណ្ឌលបង្កើតថ្មី និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យជាដើម។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ ២០១៩


WB: ការនំាចេញរបស់កម្ពុជាទៅ EU នឹងថយចុះ

ភ្នំពេញ៖ ធនាគារពិភពលោក (WB) បានប៉ាន់ស្មានថា ការនំាចេញរបស់កម្ពុជាទៅទីផ្សារសហភាពអឺរ៉ុប (EU) អាចនឹងថយចុះពី ៥១៣ លាន ទៅ ៦៥៤ លានដុល្លារក្នុងមួយឆ្នាំបើ EU សម្រេចដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។ ការប៉ាន់ស្មាននេះគឺផ្អែកលើទឹកប្រាក់នៃការនំាចេញទំនិញ៣មុខសំខាន់របស់កម្ពុជាទៅអឺរ៉ុបកាលពីឆ្នាំមុន ជារួមមាន សម្លៀកបំពាក់ ស្បែកជើង និងអង្ករ។ តែ EU បានសម្រេចយកពន្ធអង្ករនំាចូលពីកម្ពុជារួចហើយចាប់ពីថ្ងៃទី១៨ ខែមករា តទៅ ដែលតម្រូវឱ្យបងពន្ធរយៈពេល៣ឆ្នាំ ក្នុងអត្រា ១៧៥អឺរ៉ូ ក្នុង១តោន​ នៅឆ្នាំដំបូង។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ ២០១៩


MOODY: កម្ពុជានឹងបានប្រយោជន៍ច្រើនពីគម្រោង BRI

ភ្នំពេញ៖ ក្រុមហ៊ុន Moody’s Investors Services បានស្រាវជ្រាវលើសក្តានុពលកំណើនសេដ្ឋកិច្ចរយៈពេលវែង និងហានិភ័យស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរយៈពេលខ្លី និងមធ្យមរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងបណ្តាប្រទេស​មានសេដ្ឋកិច្ចអភិវឌ្ឍមធ្យមទាំង​ ១២ នៅអាស៊ីខាងកើត អាស៊ីអាគ្នេយ៍ និងអាស៊ីកណ្តាល។ ក្រុមហ៊ុននេះ បានឱ្យដឹងថា កម្ពុជាដែលនៅតែរក្សាបាន ចំណាត់ថ្នាក់ឥណទានស្ថិរភាព B2 ជាប្រទេសមួយ ដែលនឹងទទួលបានសក្តានុពលធំបំផុតសម្រាប់កំណើនសេដ្ឋកិច្ចពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ប្រទេសចិន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ ២០១៩


  • ចរាចរណ៍ទំនិញឆ្លងកាត់កំពង់ផែព្រះសីហនុកើន១៦% នៅត្រីមាសទី១
  • អាមេរិកវិនិយោគ៧០លានដុល្លារបង្កើនគោលដៅទេសចរណ៍សំខាន់ៗបន្ទាប់ពីអង្គរវត្ត
  • កម្ពុជាហាក់ទទួលបានផលផ្លែផ្កាច្រើនផ្នែកសេដ្ឋកិច្ចពីវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី២ នៅប្រទេសចិន
  • IMF កោតសរសើរពីការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា
  • ចំណូល SCG កើន៩ភាគរយនៅត្រីមាសទី១
  • ក្រសួងៈ ក្រុមហ៊ុនអាចនំាចេញចេកដោយផ្ទាល់ទៅកាន់ទីផ្សារចិន
  • UN ដាក់ដំណើរការគម្រោងលើកកម្ពស់សហគ្រិនស្ត្រី
  • ប្រជាជនកម្ពុជាធ្វើការនៅក្រៅប្រទេសផ្ញើប្រាក់មកផ្ទះវិញ $១៤០០លានដុល្លារក្នុងឆ្នាំ២០១៨
  • ការវិនិយោគផ្ទាល់មកពីបរទេសកើនឡើងជាង ១៣,៤% នៃ ផ.ស.ស តែភាគច្រើនផ្តោលលើវិស័យសំណង់ និងអចលនទ្រព្យ
  • ក្រុមហ៊ុនជប៉ុនចំនួន៥ គ្រោងនឹងចូលមកវិនិយោគលើវិស័យអចលនទ្រព្យ និងបន្ទះសូឡានៅកម្ពុជា