ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
កម្ពុជាកំពុងសិក្សាពីការបង្កើតតំបន់ពិសេសកសិឧស្សាហកម្ម

ភ្នំពេញ៖ កម្ពុជាគ្រោងបង្កើតតំបន់ពិសេសសម្រាប់វិស័យកសិឧស្សាហកម្មនៅក្នុងពេលឆាប់ៗ ខណៈបច្ចុប្បន្ន រដ្ឋាភិបាលកំពុងខិតខំប្រមូលធាតុចូលមុននឹងឈានឆ្ពោះទៅរកការបង្កើតច្បាប់ផ្សេងៗសម្រាប់លទ្ធភាពបង្កើតំបន់ពិសេសនេះ។ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ការបង្កើតតំបន់ពិសេសនេះនឹងក្លាយ​​​​ជាផ្នែកមួយដ៏សំខាន់ក្នុងការធ្វើពិពិធកម្មក្នុងវិស័យកសិកម្ម ដើម្បីលើកម្ពស់ការផលិត និងកែច្នៃផលិតផលកសិឧស្សាហកម្មនៅក្នុងស្រុក។ ការប្រមូលផ្តុំនូវទីតាំងដាំដុះ ផលិត វេចខ្ចប់ និងចែកចាយនៅកន្លែងតែមួយនឹងផ្តល់ភាពងាយស្រួល និងសក្តានុពលយ៉ាងច្រើន។ បច្ចុប្បន្ន​​រដ្ឋាភិបាលកំពុងជំរុញឱ្យមានការវិនិយោគលើវិស័យកសិឧស្សាហកម្ម ហេតុនេះការបង្កើតតំបន់ពិសេសនេះនឹងអាចចូលរួមចំណែកយ៉ាងខ្លាំងក្នុងការបង្កើតឱកាសការងារ និងពង្រឹងសន្តិសុខស្បៀងអាហារផងដែរ ហើយនេះក៏ជាសញ្ញាល្អសម្រាប់កសិករ និងអ្នកដែលមានបំណងវិនិយោគលើកសិឧស្សាហកម្ម។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០


ការចរចា FTA ជាមួយប្រទេសចិនបានបញ្ចប់រួចរាល់ ១០០%

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសថា ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិនបានបញ្ចប់ដោយឯកភាពលើឯកសារចរចារួចរាល់ហើយកាលពីថ្ងៃចន្ទ។ ភាគគី​​​ទាំងពីរនឹងពិចារណាពីកម្មវិធី និងទីកន្លែងសម្រាប់ចុះហត្ថលេខាក្នុងពេលខាងមុខ ដើម្បីអាចចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងនេះឱ្យបានឆាប់។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះនឹងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមជាច្រើនដល់ប្រជាជនប្រទេសទាំង២ តាមរយៈការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទំនិញ និងសេវាព្រមទាំងការជំរុញការវិនិយោគយ៉ាងទូលំទូលាយបន្ថែមទៀត។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០


ផ្សារទំនើប K MALL នឹងបើកដំណើរការនៅឆ្នាំ២០២១

ភ្នំពេញ៖ រាជធានីភ្នំពេញនឹងស្វាគមន៍វត្តមាននៃផ្សារទំនើបថ្មីមួយទៀតគឺផ្សារ K Mall ដែលអភិវឌ្ឍដោយក្រុមហ៊ុន Urbanland គ្រោងនឹងបើកដំណើរការនៅឆ្នាំ២០២១ ខាងមុខ ដោយមានហាងជាង ៤០ ត្រៀមស្វាគមន៍អតិថិជន។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០


គម្រោងវិនិយោគលើកសិដ្ឋានចិញ្ចឹមសត្វតម្លៃជាង $៣០លាន ត្រូវបាន CDC អនុម័ត

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុន Kang Hwa E & C (Cambodia) Co., Ltd វិនិយោគលើគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមសត្វ (គោ មាន់ ទា) និងរោងចក្រកែច្នៃ ព្រមទាំងបង្កើតស្ថានីយផលិត​ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ១ ដែលមានកម្លាំង ៤,៥មេហ្គាវ៉ាត់ សម្រាប់ប្រើប្រាស់ក្នុងកសិដ្ឋាន ក្រោមទុនវិនិយោគ ៣១,៧លានដុល្លារ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០


ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសធ្លាក់ចុះប្រមាណ ៧០% ខណៈទំនិញធ្លាក់ ៣០%

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន កាលពីសប្តាហ៍កន្លងទៅបង្ហាញថា ប្រទេសកម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួន ១,៩៥លាននាក់ ក្នុងរយៈពេល ៦ខែដំបូង ឆ្នាំ២០២០ ធ្លាក់ចុះ ៦៨ភាគរយ ខណៈការដឹកជញ្ជូនទំនិញមានចំនួន ២៥ ០០០តោន ធ្លាក់ចុះ ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០


  • ការនាំចេញផលនេសាទក្នុងឆមាសទី១ ធ្លាក់ចុះប្រហែល ៨០%
  • ការប្រមូលចំណូលពន្ធគយនៅក្នុងឆមាសទី១ ធ្លាក់ចុះជាង ១៦ភាគរយ
  • ខ្សែបញ្ជូនតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ទៅមណ្ឌលគិរីនឹងរួចរាល់នៅចុងត្រីមាសនេះ
  • CDC អនុម័តគម្រោងវិនិយោគរោងចក្រស្បែកជើងតម្លៃជាង $១០លាន
  • វិស័យស្នូលនៃសេដ្ឋកិច្ចកម្ពុជា រងផលប៉ះពាល់ខ្លាំងក្នុងឆមាសទី១
  • កម្ពុជា និងវៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនដល់ $៧ពាន់លានក្នុងឆ្នាំនេះ
  • ការនាំចេញកសិផលរបស់ខេត្តរតនគិរីមានតម្លៃ $៣៧លាន កាលពីឆ្នាំ២០១៩
  • កម្ពុជានាំចេញកៅស៊ូជិត ១០ម៉ឺនតោន កើន ១៧% ក្នុង ៥ខែ
  • CDC អនុម័តគម្រោង ៣ តម្លៃជាង $១៤លាន
  • ទឹកប្រាក់នាំចេញទំនិញទៅអាមេរិក កើនឡើងជិត ២៦ភាគរយ