ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ការនាំចេញផលិតផលធ្វើដំណើរ កើនដល់ $១,២ពាន់លាន

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលចេញផ្សាយកាលពីថ្ងៃចន្ទបង្ហាញថា កម្ពុជាបាននាំចេញផលិតផលធ្វើដំណើរមានចំនួនលើស ១,២ពាន់លានដុល្លារ កាលពីឆ្នាំ២០១៩។ សហរដ្ឋអាមេរិកជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជាសម្រាប់ផលិតផលនេះ ដែលមានចំនួនប្រហែល ៨០ភាគរយ នៃការនាំចេញសរុប។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ ២០២០


ការដាក់ពាក្យស្នើសុំគម្រោងសាងសង់ ២ខែ កើនជិតទ្វេដង

ភ្នំពេញ៖ ចំនួនគម្រោងសាងសង់ដែលត្រូវបានដាក់ស្នើដើម្បីសុំការអនុញ្ញាតពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២០ មានប្រមាណ ៥២៣គម្រោង កើនពីជាង ៣០០គម្រោង។ នេះបើតាមអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ ២០២០


RDB បញ្ចេញកម្ចី ៥០លានដុល្លារសម្រាប់វិស័យ SME

ភ្នំពេញ៖ ធនគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (RDB) ដែលគ្រប់គ្រងដោយរដ្ឋបានបញ្ចេញមូលនិធិ ៥០លានដុល្លារ ជាផ្លូវការសម្រាប់ការផ្តល់កម្ចីដល់សហគ្រាសធុនតូច និង​មធ្យម (SME) នៅក្នុងវិស័យកសិឧស្សាហកម្ម។ លោក កៅ ថាច អគ្គនាយក RDB បានឱ្យដឹងថា SME អាចខ្ចីប្រាក់បានរហូតដល់ ៣០០ ០០០ដុល្លារ ជាមួយនឹងអត្រាការប្រាក់ ៦ភាគរយ សម្រាប់ទុនបង្វិល និង ៦,៥ភាគរយសម្រាប់ទុនវិនិយោគក្នុង ១ឆ្នាំ។ មូលនិធិនេះ មានបំណងក្នុងការបង្កើនចង្វាក់ផលិត និងដើម្បីរក្សាសមត្ថភាពប្រកួតប្រជែងក្នុងវិស័យ SME។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ ២០២០


ADB ប្តេជ្ញាបន្តគាំទ្រដល់វិស័យកសិកម្មកម្ពុជា

ភ្នំពេញ៖ ធនគារអភិវឌ្ឍន៍អាស៊ី (ADB) បានសន្យាថានឹងបន្តជួយគាំទ្រកម្ពុជាទាំងហិរញ្ញវត្ថុ និងបច្ចេកទេសលើគម្រោងអភិវឌ្ឍន៍កសិកម្មឆ្នាំ២០២១-២០២៣ ដើម្បីរួមចំណែកបង្កើនវិស័យកសិកម្មឱ្យទៅលក្ខណៈពាណិជ្ជកម្ម និងបំពេញតម្រូវការទីផ្សារ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ ២០២០


រដ្ឋាភិបាលនឹងទាញយកថាមពលពីសំរាមឱ្យបាន ៥០មេហ្គាវ៉ាត់

ភ្នំពេញ៖ រដ្ឋាភិបាល​គ្រោង​នឹង​ទាញយក​ថាមពល​ដើរ​ដោយ​ការដុត​សំរាម​នៅ​ទីក្រុង​ភ្នំពេញ​ឲ្យ​បាន​យ៉ាងហោចណាស់​ ៥០មេហ្គាវ៉ាត់​ក្នុងពេល​ឆាប់ៗ​នេះ ខណៈ​ក្រសួង​រ៉ែ និង​ថាមពល​កំពុង​ពិភាក្សា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​ដើម្បី​ពន្លឿន​គម្រោង​នេះ​។ បច្ចុប្បន្ន​ក្រុម​ការងារ​អន្តរក្រសួង​កំពុង​ខិតខំ​ធ្វើ​កិច្ចការ​ជាច្រើន ​ដើម្បី​ឈាន​ទៅ​ដល់​ការស្វែងរក​ដៃគូ​មក​វិនិយោគ​លើ​ការសាងសង់​រោងចក្រ​ផលិត​អគ្គិសនី​ពី​ការដុត​សំរាម ខណៈ​វា​មិន​ត្រឹមតែ​ផ្តល់នូវ​ថាមពល​អគ្គិសនី​សម្រាប់​ប្រើប្រាស់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​កាត់បន្ថយ​បរិមាណ​សំរាម​នៅ​ទីលាន​ចាក់សំរាម​ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ​។ ទោះបីជា​វា​មាន​តម្លៃ​ផលិត​ខ្ពស់ ប៉ុន្តែ​​ការងារ​នេះនៅតែត្រូវបានជំរុញ ព្រោះ​បើ​មិន​ជំរុញ​ឲ្យ​មាន​វិនិយោគ​លើ​រោងចក្រ​អគ្គិសនី​ពី​សំរាម យើង​នឹង​ប្រឈម​កង្វះខាត​កន្លែង​ចាក់សំរាម​នៅ​ចុង​ឆ្នាំ​២០២០ ឬ​ដើមឆ្នាំ​២០២១ ​ខាងមុខ​​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ ២០២០


  • កប៉ាល់ ១២គ្រឿងដឹកវត្ថុធាតុដើមបម្រើឱ្យវិស័យកាត់ដេរនឹងមកដល់ចុងសប្តាហ៍នេះ
  • ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគ ៤បន្ថែម
  • ក្រសួងនឹងផ្តល់អាជ្ញាប័ណ្ណរុករករ៉ែឱ្យក្រុមហ៊ុន ២ទៀត
  • ក្រុមហ៊ុនរោងចក្រកាត់ដេរតៃវ៉ាន់ គ្រោងពង្រីកមកកម្ពុជា
  • ធនាគារ SME នឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ
  • ឱនភាពពាណិជ្ជកម្មកម្ពុជាកាន់តែធំជាងឆ្នាំមុន
  • រោងចក្រថាមពលនៅល្វាឯមនឹងដំណើរការនៅខែ ៤
  • កម្មកររោងចក្រជិត ២ម៉ឺននាក់ត្រូវព្យួរការងារ ខណៈក្រុមហ៊ុន ៣៣បានដាក់ពាក្យស្នើសុំមកក្រសួង
  • ក្រុមហ៊ុនក្នុងស្រុកគ្រោងនាំចេញផ្លែស្វាយស្រស់ទៅអឺរ៉ុប-កាណាដា
  • កិច្ចព្រមព្រៀងថាមពលខ្យល់រំពឹងថានឹងសម្រេចនៅឆ្នាំនេះ