ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ការពិន័យរបស់អឺរ៉ុបបង្កឱ្យប្រាក់ចំណេញ GOOGLE ធ្លាក់ចុះ

ក្រុងសានហ្រ្វានស៊ីស្កូ ៖ ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Google កាលពីថ្ងៃចន្ទបានឱ្យដឹងថា ប្រាក់ចំណេញនៅត្រីមាសដំបូងនេះបានធ្លាក់ចុះ ២៩ភាគរយ មកត្រឹម៦,៧ពាន់លានដុល្លារ ខណៈប្រាក់ចំណូលបានកើនឡើង ១៧ភាគរយដល់៣៦,៣​ពាន់លានដុល្លារ។ ប្រាក់ចំណេញនេះបានរងការប៉ះពាល់ដោយសារការផាកពិន័យរបស់   គណៈកម្មការអឺរ៉ុប ដែលមានចំនួន ១,៧ពាន់លានដុល្លារកាលពីចុងខែមីនា។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ ២០១៩


HUAWEI លក់ទូរស័ព្ទបានច្រើនជាង APPLE

ក្រុងសានហ្រ្វានស៊ីស្កូ ៖ ក្រុមហ៊ុន Huawei របស់ប្រទេសចិនលក់ទូរស័ព្ទបានច្រើនជាងការលក់ទូរស័ព្ទ iPhones របស់ក្រុមហ៊ុន Apple នៅត្រីមាសទី១​ ឆ្នាំនេះ ដោយដណ្តើមចំណាត់ថ្នាក់ទី២ បន្ទាប់ពីក្រុមហ៊ុន Samsung។ ទូរស័ព្ទស្មាតហ្វូនសរុបចំនួន ៣១០,៨ លានគ្រឿងត្រូវបានលក់ចេញទៅក្នុទីផ្សារក្នុងអំឡុងពេល ៣ខែដំបូងក្នុងឆ្នាំ២០១៩​ ដែលធ្លាក់ចុះ ៦,៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ ២០១៩


នវានុវត្តន៍ជួយពង្រឹងភាពប្រកួតប្រជែងក្រុមហ៊ុនវៀតណាម

ក្រុងហាណូយ៖ នវានុវត្តន៍ (Innovation) និងការធ្វើឱ្យរស់ឡើងវិញ (Revitalization) គឺជាអ្វីដែលវៀតណាមត្រូវការមិនអាចខ្វះបានសម្រាប់ក្រុមហ៊ុនវៀតណាមក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែង​ ដើម្បីជំរុញសេដ្ឋកិច្ចជាបន្តបន្ទាប់របស់ខ្លួន។ កត្តាជំរុញកំណើនសេដ្ឋកិច្ចជាច្រើនបានជួយវៀតណាមឱ្យសម្រេចបានអត្រាកំណើនខ្ពស់ក្នុងអំឡុងពេលឆ្នាំនៃការដាក់ដំណើរការគោលនយោបាយសេដ្ឋកិច្ច «ដូយម៉ូយ» ឱ្យរស់ឡើងវិញដូចជា ធនធានរ៉ែ និងកម្លាំងពលកម្មតម្លៃទាបនោះ នៅពេលនេះលែងជាកត្តាជំរុញដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចទៀតហើយ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ ២០១៩


ប្រាក់ចំណេញរបស់ PHILIPS កើនជាង ៣០%

ក្រុងអាំស្ទែរដាំ៖ Philips ជាក្រុមហ៊ុនអេឡិចត្រូនិចឈានមុខគេរបស់ប្រទេសហូឡង់ បានឱ្យដឹងកាលពីថ្ងៃចន្ទថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួនបានកើនឡើងជាង ៣០%​ កាលពីត្រីមាសទី១ ដែលមួយផ្នែកនៃកំណើននេះគឺដោយសារតែការលក់ផលិតផលថែរក្សាសុខភាព​មាត់-ធ្មេញ រួមទាំងច្រាស់ដុសឆ្មេញអគ្គីសនី។ ប្រាក់ចំណេញរបស់ក្រុមហ៊ុនបានកើនឡើងដល់ ១៦២ លានអឺរ៉ូ ធៀបទៅនឹង ១២៤លានអឺរ៉ូក្នុងត្រីមាសដូចគ្នាកាលពីឆ្នាំមុន ដោយប្រតិបត្តិការកើនឡើង និងការចំណាយប្រតិបត្តិការធ្លាក់ចុះ ខណៈការលក់ជារួមបានកើន​ឡើងខ្ពស់រហូតដល់ ៤,២ ពាន់លានអឺរ៉ូ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ ២០១៩


ប្រាក់ចំណេញក្រុមហ៊ុន MICROSOFT កើនឡើងជិត ២០ ភាគរយ នៅត្រីមាសមុន

ក្រុងវ៉ាស៊ីនតោន៖ ក្រុមហ៊ុន Microsoft ឱ្យដឹងថា ប្រាក់ចំណេញបានកើនឡើងនៅត្រីមាស​កន្លងមកដោយសារសេវាកុំព្យូទ័រខ្លោដ និងសេវាពាណិជ្ជកម្មរបស់ក្រុមហ៊ុន។ ប្រាក់ចំណេញនៅត្រីមាសដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ បានកើនឡើងដល់​ ១៩% និងដល់ ៨,៨ ពាន់លានដុល្លារ លើទឹកប្រាក់ចំណូល ៣០,៨ ពាន់លានដុល្លារ កើនឡើង ១៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ ២០១៩


  • ប្រាក់ចំណេញឧស្សាហកម្មរបស់ចិនកើនឡើងជាង ១៣ ភាគរយ
  • ការលក់ផ្ទះថ្មីនៅអាមេរិកកើនឡើងនៅខែកុម្ភះ
  • ថៃ ឡាវ និងចិន នឹងចុះហត្ថលេខាកិច្ចព្រមព្រៀងតភ្ជាប់ផ្លូវរថភ្លើង
  • ប្រេងឡើងថ្លៃ ក្រោយអាមេរិកប្រកាសបញ្ចប់ការលើកលែងពីការដាក់ទណ្ឌកម្ម
  • ពាណិជ្ជកម្មទំនិញចិនជាមួយប្រទេសក្នុងគម្រោងខ្សែក្រវ៉ាត់ និងផ្លូវមានជាង ៦ពាន់លានដុល្លារ
  • ម៉ាឡេស៊ី នឹងចាប់ផ្តើមឡើងវិញគម្រោងផ្លូវដែកតម្លៃ$៣៤ពាន់លាន
  • UBER ទទួលបានការវិនិយោគតម្លៃ១ពាន់លានដុល្លារ
  • ក្រុមហ៊ុនជប៉ុន FUJITSU ទិញរោងចក្រនៅថៃ ដើម្បីពង្រឹងផលិតកម្ម
  • វិស័យអចលនទ្រព្យទេសចរណ៍វៀតណាមមានសក្តានុពលខ្ពស់
  • សេដ្ឋកិច្ចរបស់អាស៊ីអាគ្នេយ៍នៅតែរឹងមំា ទោះជាសេដ្ឋកិច្ចពិភពលោកថមថយ