ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
រោងចក្រកែច្នៃផ្លែឈើតម្លៃ $៨លាន កំពុងសាងសង់នៅក្នុងខេត្តព្រះសីហនុ

ភ្នំពេញ៖ វិនិយោគិនខ្មែរ និងចិនបានរួមគ្នាបោះទុនវិនិយោគប្រមាណ ៨លានដុល្លារ ក្នុងការសាងសង់រោងចក្រកែច្នៃផ្លែឈើសម្រាប់នាំចេញនៅក្នុងខេត្តព្រះសីហនុ។ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានឱ្យដឹងកាលពីថ្ងៃពុធថា បច្ចុប្បន្នក្រុមហ៊ុន Shang Da Jian Hui International Agriculture Product and Logistic Co., Ltd កំពុងដំណើរការសាងសង់រោងចក្រកែច្នៃផ្លែឈើពីថ្លែស្វាយ ស្វាយចន្ទី ម្នាស់ និងចេក។ មក​ដល់ពេលនេះ ខេត្តព្រះសីហនុមានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកំពុងប្រតិបត្តិការសរុប ១ ១៤៩ មូលដ្ឋាន និងមានទុនវិនិយោគជាង ២៦,៨៩លានដុល្លារ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០


រោងចក្រស្រាបៀរតម្លៃ ៨៧លានដុល្លារ ទទួលការអនុញ្ញាតពី CDC

ភ្នំពេញ៖ រោងចក្រផលិតស្រាបៀរថ្មីមួយរបស់ក្រុមហ៊ុន Vattanac Brewery Co., Ltd ដែលមានតម្លៃវិនិយោគ ៨៧លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីផ្លូវការកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ កន្លងមក។ សេចក្តីប្រកាសព័ត៌មានរបស់ CDC បានឱ្យដឹងថា គម្រោងដែលបានអនុម័តនេះមានទីតាំងស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយអាចបង្កើតការងារបាន ៨៩៩កន្លែង។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០


អង្ករ ៣ម៉ឺនតោន បានត្រៀមរួចរាល់សម្រាប់នាំចេញទៅទីម័រខាងកើត

ភ្នំពេញ៖ កម្ពុជាបានត្រៀមអង្ករប្រមាណ ៣០ ០០០តោន ដើម្បីនាំចេញទៅប្រទេសទីម័រខាងកើតនាពេលដ៏ឆាប់ៗខាងមុខនេះ ដែលជាការបើកទីផ្សារថ្មីមួយទៀតសម្រាប់វិស័យស្រូវអង្ករកម្ពុជា។ កាលពីថ្ងៃទី១៧ ខែមេសា កន្លងមកក្នុងជំនួបជាមួយក្រុមហ៊ុនហ្គ្រីត្រេដនៃ​ក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ឯកអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើត ប្រចាំកម្ពុជាលោក Ermenegildo Kupa Lopes បានលើកសំណើសុំនាំចេញអង្ករពីកម្ពុជា​ទៅប្រទេសទីម័រ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងប្រទេស។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០


កម្ពុជាគ្រោងនឹងដំឡើងតំបន់ថ្មដា ជាច្រកទ្វារព្រំដែនអន្តរជាតិ

ភ្នំពេញ៖ រដ្ឋាភិបាលនឹងដំឡើងច្រកទ្វារតំបន់ព្រំដែនថ្មដាក្នុងខេត្តពោធិ៍សាត់ទៅជាច្រកទ្វារព្រំដែនអន្តរជាតិ ដើម្បីជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនជាមួយប្រទេសថៃ ដែលជាវិធានការមួយក្នុងការធ្វើឱ្យសម្រេចបាននូវការផ្លាស់ប្តូរពាណិជ្ជកម្មតម្លៃ ១៥ពាន់លានដុល្លារ រវាងប្រទេសជិតខាងអាស៊ានទាំង ២នេះ តាមការគ្រោងទុក។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០


ចិននឹងអនុញ្ញាតឱ្យកម្ពុជានាំចូលស្វាយ ៥០ម៉ឺនតោន

ភ្នំពេញ៖ បណ្តាញសង្គម «ហ្វេសប៊ុក» ផ្លូវការ ពីស្ថានទូតចិនប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃព្រហស្បតិ៍បានផ្សព្វផ្សាយថា ភាគីចិន និងកម្ពុជានឹងរៀបចំផ្លាស់ប្តូរពិធីសារនាំផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន ដែលនឹងរៀបចំនៅថ្ងៃទី៩ ខែមិថុនា ខាងមុខ។ ផ្លែស្វាយកម្ពុជាជា​​កសិផល បន្ទាប់ពីផ្លែចេកដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ កម្ពុជាអាចនាំចេញផ្លែស្វាយដែលមានគុណភាពខ្ពស់ចំនួន ៥០ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេស​​ចិនជារៀងរាល់ឆ្នាំ។ ការបើកទីផ្សាររបស់ចិននឹងអាចជំរុញការអភិវឌ្ឍវិស័យផលិតផលកសិកម្មក្នុងប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២០


  • ការវិនិយោគលើអគ្គិសនីពីខ្យល់អាចចាប់ផ្តើមឆាប់ៗ
  • វិនិយោគិនមកពីបារាំង បង្ហាញបំណងវិនិយោគលើផលិតផលទេសចរណ៍
  • កម្ពុជានាំចេញផលិតផលក្នុងបន្ទប់គេងក្នុងរយៈពេល ៤ខែ កើនជិត ២០០%
  • កម្ពុជានាំចេញអង្ករកើនឡើងជាង ៤២% ក្នុងរយៈពេល ៥ខែដំបូង
  • ការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារសាច់ក្នុងស្រុកកើនឡើង
  • រដ្ឋាភិបាលអនុម័តគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ឱ្យក្រុមហ៊ុនមកពីកូរ៉េ
  • ក្រសួងពាណិជ្ជកម្មចាប់ដៃគូឯកជនអភិវឌ្ឍទីផ្សារកសិកម្មខ្នាតតូច
  • រដ្ឋាភិបាលអនុម័តគម្រោងសណ្ឋាគារតម្លៃជាង $១០០លាន
  • កម្ពុជានាំចេញឧបករណ៍ និងគ្រឿងផ្គុំអគ្គិសនីមានតម្លៃ $២៦៥លាន
  • ការនាំចេញកង់ក្នុងត្រីមាសទី១ មានតម្លៃជិត ១២០លានដុល្លារ