ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
កម្ពុជាសម្លឹងទីផ្សារឥណ្ឌូនេស៊ី សម្រាប់នាំអង្គរចេញនិងសហការផលិតគ្រឿងបង្គុំទោចក្រយាន

រាជធានីភ្នំពេញ៖ ក្នុងន័យពង្រីកទីផ្សារនៃការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ថ្មីៗនេះរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ​បានគូសបញ្ជាក់ថា កម្ពុជាមានបំណងនាំអង្ករក្រអូប ផ្កាម្លិះអង្ករ ដែលទទួលបានចំណាត់លេខ១ កាលពីឆ្នាំ២០១៨ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងពង្រឹងកិច្ចសហការលើ ឧស្សាហកម្មផលិតសម្ភារ និង គ្រឿងបង្គុំទោចក្រយាននៅក្នុងប្រទេសព្រមទាំងអភិវឌ្ឍន៍ឧស្សាហកម្មគាំទ្រសម្រាប់ការផលិតទោចក្រយាន​ ដើម្បីបង្កើនតម្លៃបន្ថែមក្នុងស្រុកសម្រាប់ផលិតផលនេះ និងនាំចេញផលិតផលសម្រេច ១០០%​ ទៅកាន់ទីផ្សារអន្តរជាតិ។

ប្រភពៈ ព័ត៌មានរបស់កាសែត កោះសន្តិភាព ចេញផ្សាយថ្ងៃច័ន្ទ ទី២២ ខែកក្កដា ឆ្នាំ ២០១៩


អ្នកជំនាញណែនាំឲ្យមានការប្រុងប្រយ័ត្នក្នុការសាងសង់់សណ្ឋាគារបន្ថែម ខណះភ្ញៀវទេសចរហាក់ធ្លាក់ចុះ

រាជធានីភ្នំពេញ៖ ចំនួនភ្ញៀវទេសចរបរទេសបានមកសម្រុកមកទស្សនា នៅក្នុងប្រទេសកម្ពុជារយះពេលប៉ុន្មាន៥ឆ្នាំក្រោយ មានសន្ទុះកើនច្រើនខ្លាំងបានបណ្តាលអោយផ្គត់ផ្គងសណ្ឋាគារសម្រាប់ការស្នាក់នៅជូនភ្ញៀវបរទេសស្នាក់នៅមិនគ្រប់គ្រាន់នឹងបានទាមទារឲ្យមានការសាងសង់បន្ថែម។ តែសម្រាប់ដើមឆ្នាំនេះវិញការផ្គត់ផ្គង់សណ្ឋាគារហាក់មានចំនួនគ្រប់តែចំនួន តែភ្ញៀវទេសចរអន្តរជាតិហាក់ស្ងាត់បន្តិច ពោលគឺមានទៅតាមរដូវកាល។ ហេតុដូច្នេះហើយប្រតិបត្តិទេសចរណ៍ ជាពិសេសក្នុងវិស័យសណ្ឋាគារថាគួរមានការប្រុងប្រយ័ត្ន និងត្រួតពិនិត្យអោយម៉ត់ចត់ពីតំរូវការទៅលើសណ្ឋាញគារណាដែលចំាបាច់ត្រូវសាង​​សង់នោះ។

ប្រភពៈ ព័ត៌មានរបស់កាសែត កោះសន្តិភាព ចេញផ្សាយថ្ងៃច័ន្ទ ទី២២ ខែកក្កដា ឆ្នាំ ២០១៩


អាជីវកម្មខ្នាតតូចរបស់ចិនកំពុងកើនឡើងនៅភ្នំពេញ

ភ្នំពេញ៖ ទីក្រុងភ្នំពេញកំពុងមើលឃើញពីកំណើននៃអាជីវកម្មក្រៅប្រព័ន្ធបង្កើតឡើងដោយជនជាតិចិនបន្ទាប់ពីក្រុងព្រះសីហនុ។ លំហូរចូលជនជាតិចិនក្នុងរយះពេលពីរបីឆ្នាំចុងក្រោយនេះបានក្លាយជារបៀបវារះនៃការជជែកយ៉ាងក្តៅគគុកក្នុងចំណោមសាធារណជនទាំងវិជ្ជមាន និងអវិជ្ជមាន។ តំបន់កោះពេជ្រ ផ្សារធំថ្មី មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ អូរឬស្សី ផ្សាររតនាផ្លាហ្សា និងផ្សារសុវណ្ណាជាដើម ត្រូវបានគេរកឃើញមានជនជាតិចិនជាច្រើនកំពុងរស់នៅនិងបើកបរក្រៅប្រព័ន្ធតូចៗ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ ២០១៩


ជប៉ុនផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាជាង ៥២លានដុល្លាររយះពេល ៧ខែនេះ

ភ្នំពេញ៖ ប្រទេសជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងសរុបជាង ៥២លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍សេដ្ខកិច្ច និងសង្គមក្នុងរយះពេល៧ខែ ឆ្នាំ២០១៩នេះ។ «ជប៉ុនជាអ្នកផ្តល់ជំនួយធំមួយដ៏កម្ពុជា» ដែលជំនួយឆ្លើយតបទាន់ពេលវេលាចំគោលដៅ តម្រូវការអភិវឌ្ឍជាអទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាតាំងពីឆ្នាំ ១៩៩០ ហើយហេរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិផបាលជប៉ុនយ៉ាងសំខាន់ក្នុងគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជួយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ ២០១៩


ក្រុមហ៊ុនត្រៀមដាំកប្បាស១៨០ កិកតានៅខេត្តពោធិ៍សាត់

ភ្នំពេញ៖ ក្រុមហ៊ុនចិន Lianfa កំពុងរៀបចំគម្រោងវិនិយោគលើដំណាំកប្បាសនៅក្នុងខេត្តពោធិ៍សាត់ដើម្បីកែច្នៃក្រណាត់សម្រាប់ផ្គត់ផ្គង់រោងចក្រកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា។ នេះបើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រុមហ៊ុនយកពូជ ៤៤ប្រភេទ ពីប្រទេសចិន ដាំធ្វើតេសនៅពោធិ៍សាត់គេរកពូជណាដែលផ្តល់ទិន្នន័យខ្ពស់ ធន់អាកាសធាតុ ធន់ជំងឺ ហើត្រូវជាមួយស្ថានភាពដីស្រុកយើង។​​ប្រសិនបើក្រុមហ៊ុនដាំកប្បាសឡើងវិញ ព្រោះគាត់មើលឃើញផលិតផលកប្បាសមានតម្រូវការមានតម្លៃខ្ពស់ គាត់អាចចាប់អារម្មណ៍មកដាំកប្បាស។​

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ ២០១៩


  • ក្រុមហ៊ុនEclate គ្រោងពង្រីកការវិនិយោគថ្មីនៅកម្ពុជា
  • រដ្ឋមន្ត្រី Zero-dollar Tour បំផ្លាញវិស័យទេសចរណ៍
  • ជំងឺប៉េស្តជ្រូកអាហ្វិកធ្វើអោយកសិករខាតបង់រាបសិនម៉ឺនដុល្លារ
  • AIIB ផ្តល់កម្ចីសម្រាប់កែលំអសេវាអ៊ីនធឺណេតនៅកម្ពុជា
  • រយះពេល០៥ខែ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជិត ៣លាននាក់
  • ខណះកម្ពុជាផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកជាច្រើនខេត្ត តម្លៃជ្រូករស់នៅតែខ្ពស់
  • កម្ពុជាកំពុងស្វែងរកការនាំអង្ករទៅទីផ្សារអាហ្រ្វិក
  • ក្រសួង នឹងបញ្ជូនគម្រោងរថភ្លើងអាកាសទៅរដ្ឋាភិបាលនៅឆ្នាំក្រោយ
  • វិស័យធនាគារប្រឈមការប្រជែងកាន់តែខ្លាំងដើម្បីរកចំណែកទីផ្សារ
  • ការផ្គត់ផ្គង់ខុនដូនៅភ្នំពេញនៅឆមាសទី១ កើន ១៧%