ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
ខេត្តដាណាំង រៀបចំអភិវឌ្ឍជាតំបន់ដ៏ទំនើបចម្រុះ
ប្រទេសវៀតណាម៖ អាជ្ញាធរខេត្តដាណាំង ប្រទេសវៀតណាមកំពុងរៀបចំនៅផែនការលំម្អិតសម្រាប់បង្កើតអោយមានតំបន់រួចពន្ធ(Duty-Free) អន្តរជាតិនិងតំបន់ទីក្រុងវៃឆ្លាតសម្រាប់ទាក់ទាញវិនិយោគិន ដោយការស្ថាបនានិងត្រូវកំណត់ចាប់ផ្តើមក្នុងពេលឆាប់ៗ ពេលដែលក្រុមហ៊ុន Import-Export Pan Pacific Group (IPPG) បានស្នើឲ្យអាជ្ញាធរក្រុមងរកទីតាំងដីសម្រាប់គម្រោងនេះ។ ដាណាំងកំពុងត្រូវបានរចនាសួនបច្ចេកវិទ្យាទំនើបទំហំ ១១០០ហិចតាជាតំបន់អភិវឌ្ឍទំនើបដើម្បីរកប្រាក់ចំណូល ១,៥ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ជាមួយការងារ២៥០០០កន្លែងនិងក្រុងរណបដែលមានមនុស្សរស់នៅ ១០ម៉ឺននាក់ក្រោយឆ្នាំ២០២៣។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ ២០២១
សិង្ហបុរីបញ្ឈប់១៤០ក្រុមហ៊ុន ដោយសារការរំលោភវិធានការ
សិង្ហបុរី: ក្រុមហ៊ុនជិត១៤០ត្រូវបានបញ្ជាឲ្យបិទប្រតិបត្តិការបន្ទាប់ពីការរំលោភធ្ងន់ធ្តរលើវិធានការគ្រប់គ្រងសុវត្ថិភាពនៅកន្លែងការងារអំឡុងពេលកូវីដ១៩ ដែលបានដាក់ចេញកាលពីខែមីនា ឆ្នាំមុន។ អ្នកនាំពាក្យក្រសួងMOM បានឲ្យដឹងថា៖ ការរំលោភបំពានទូទៅបំផុតគឺក្រុមហ៊ុនដែលមានភាគរយខ្ពស់នសនិយោជិកដែលរាយការណ៍ ទៅកន្លែងការងារសម្រាប់ពន្យារពេលវេលា ទោះបីពួកគេអាចធ្វើការងារាម្រាប់ពន្យារពេលវេលាទោះពួកគេអាចធ្វើការពីផ្ទះខ្លួនទៅក៏ដោយ។ ជាមួយបុណ្យចូលឆ្នាំចិនជិតមកដល់ក្រសួងការងារសិង្ហបុរីបានក្រើនរំឮកដល់ក្រុមហ៊ុនជាច្រើនមិនអនុញ្ញាតប្រារព្វកម្មវិធីជួបជុំនោះទេ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ ២០២១
តម្លៃមាសធ្លាក់ចុះ ស្របពេលសេដ្ឋកិច្ចអាមេរិកស្ថិតក្នុងភាពវិជ្ជមានច្រើន
កាលពីព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ តម្លៃមាសបានចាប់ផ្តើមធ្លាក់ចុះមកវិញដែលស្ថិតក្នុងរង្វង់តម្លៃ ១៨៥០ ទៅ ១៨៧០ ដុល្លារក្នុងមួយអោនស៍ បន្ទាប់ពីមានការកើនឡើង១ភាគរយក្នុងអំឡុងពេលបើកទីផ្សារជួញដូរនៅអាស៊ីកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ។ តម្លៃមាសនឹងបន្តធ្លាក់ចុះនៅក្នុងសប្តាហ៍ខាងមុខនេះដោយសារតែស្ថានភាព សេដ្ឋកិច្ចល្អប្រសើររបស់សហរដ្ឋអាមេរិក ធ្វើឲ្យតម្លៃរូបិយប័ណ្ណរបស់ខ្លួនកាន់តែមានតម្រូវការ។ ចំណុចវិជ្ជមានក្នុងអំឡុងពេលនៃការស្តាររបស់សហរដ្ឋអាមេរិកបែបនេះ ជាឪកាសដែលបានជួញដូរគួរលក់មាសនៅពេលតម្លៃធ្លាក់ដល់ ១៨២៥ ដោយកំណត់មុខងារយកប្រាក់ចំណេញទី១ នៅតម្លៃ១៨០៥ និងទី២ ១៧៨០ ដុល្លារក្នុងមួយអោនស៍។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ ២០២១
តម្លៃប្រេងនៅអាមេរិចបានហក់ឡើងដល់កម្រិតមុនរីករាលដាលកូវីដ១៩
ទីក្រុងញូវយ៉កៈ ព្យុះទឹកកកនៅអាមេរិក បានចំរុញឲ្យតម្លៃប្រេងហក់ឡើងដល់កម្រិតមុនពេលរីករាលដាលកូវីដ១៩ កាលពីថ្ងៃអង្គារ ខណៈផ្សារហ៊ុនសាកលបានកើនឡើងដោយមានក្តីសង្ឃឹមសម្រាប់កញ្ចប់ជំរុញសេដ្ឋកិច្ចពីរដ្ឋាភិបាលអាមេរិក។
លោក Jeffrey Halley អ្នកវិភាគនៃក្រុមហ៊ុន OANDA បាននិយាយថា៖ តម្លៃប្រេងបានហក់ឡើងខ្ពស់ កើតមានឡើងដោយសារតែទំនុបចិត្តវិជ្ជមានលើសន្ទនីយភាព ប៉ុន្តែមានការកើនឡើងភាគច្រើនមកពីអាកាសធាតុបានគ្របដណ្តប់នៅអាមេរិក។ ប្រេងឆៅម៉ាក WTI របស់អាមេរិកបានកើនឡើងតម្លៃដល់កម្រិតតម្លៃកាលពីដើមឆ្នាំមុនប្រមាណ ៥៥,០៧ ដុល្លារក្នុង១បារ៉ែល ខណះប្រេងឆៅម៉ាក Brent បានកើនឡើងដល់៥៧,៧៧ដុល្លារ ដែលជាកម្រិតដែលមានកាលពីជិតមួយឆ្នាំមុន។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ ២០២១
ករណីក្ស័យធនក្នុងប្រទេសសិង្ហបុរី ធ្លាក់ទាបបំផុតក្នុងរយៈពេល ៥ ឆ្នាំ ដោយសារ វិធានការអន្តរាគមន៍ក្នុងវិបត្តិកូវីដ
សិង្ហបុរីៈ សូម្បីការរីករាលដាលកូវីដ ១៩ បានបំផ្លាញសេដ្ឋកិច្ចចំនួនក្រុមហ៊ុនដែលប្រកាសក្ស័យធនកាលពីឆ្នាំមុននេះ មានចំនួនតិចបំផុតក្នុងរយៈពេល ៥ ឆ្នាំ។
ករណីប្រកាសក្ស័យធនមានចំនួនថយចុះជាង ៤០ ភាគរយដល់ ៩៦៥ ក្រុមហ៊ុននៅឆ្នាំមុន ពីចំនួន១ ៦៤៥ ក្រុមហ៊ុនក្នុងឆ្នាំ ២០១៩។ តួលេខបានពីគេហទំព័រនៃការិយាល័យក្ស័យធនរបស់ក្រសួងច្បាប់បានបង្ហាញថា ករណីក្ស័យធនមានជាង ១ ៦០០ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងចន្លោះឆ្នាំ ២០១៦ និង ២០១៨។
លោកបានបន្ថែមថា ច្បាប់កូវីដ ១៩ ក៏បានបង្កើនបំណុលអប្បបរមាពី ១៥ ០០០ ដុល្លារ ដល់ ៦០ ០០០ ដុល្លារ ដូចនេះអ្នកជាប់បំណុលជំពាក់តិចជាង ៦០ ០០០ ដុល្លារ មិនត្រូវគម្រាមដល់ការក្ស័យធននោះទេ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី០១ ខែកុម្ភះ ឆ្នាំ ២០២១