ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
FACEBOOK ទិញក្រុមហ៊ុនដែលច្នៃបច្ចេកវិទ្យាបញ្ជាដោយអារម្មណ៍
ក្រុងសានហ្វា្រនស៊ីស្កូ៖ ក្រុមហ៊ុន Facebook បានឱ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួនសម្រេចបានកិច្ចព្រមព្រៀងមួយដើម្បីទិញយកក្រុមហ៊ុនបង្កើតថ្មីដែលស្រាវជ្រាវបង្កើតបច្ចេកវិទ្យារបៀបបញ្ជាកុំព្យូទ័រ ឬឧបករណ៍ផ្សេងទៀត ដោយប្រើប្រាស់ការគិតជំនួសដោយការចុច ការប្រើម្រាមដៃអូស និងការវាយអក្សរ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ ២០១៩
អាមេរិក និងជប៉ុនរំពឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅសប្តាហ៍នេះ
ក្រុងញូវយ៉ក៖ សេតវិមានបានឱ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួនរំពឹងថា លោកប្រធានាធិបតីអាមេរិក ដូលដាល់ ត្រាំ និងនាយករដ្ឋមន្ត្រីរបស់ជប៉ុន លោក ស៊ិនស្សូ អាបេ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយក្នុងជំនួបរបស់មេដឹកនាំទាំងពីរនៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កនៅសប្តាហ៍នេះ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះទំនងជាផ្តោតលើផលិតផលកសិកម្ម ដែលជាវិស័យសំខាន់ និងមានភាពរសើបផ្នែកនយោបាយសម្រាប់លោកត្រាំ ដោយសារលោកព្យាយាមជម្នះបញ្ហាលំបាកនានាសម្រាប់ការបោះឆ្នោតជាថ្មីនៅឆ្នាំ២០២០។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ ២០១៩
ក្រុមហ៊ុនបរទេសនៅតែជឿជាក់លើសេដ្ឋកិច្ចចិន
ក្រុងប៉េកាំង៖ ក្រុមហ៊ុនដែលវិនិយោគដោយជនបរទេសបង្ហាញសុទិដ្ឋិនិយមអំពីទីផ្សាររបស់ប្រទេសចិនដោយបញ្ជាក់ពីតួនាទីដែលមិនអាចជំនួសបានរបស់ប្រទេសនេះនៅក្នុងពាណិជ្ជកម្មរបស់ខ្លួន និងសន្យាវិនិយោគបន្ថែមទៀត។ ស្ថិតិចុងក្រោយបំផុតបានពង្រឹងការយល់ឃើញថា ចិននៅតែទាក់ទាញការវិនិយោគផ្ទាល់បរទេស (FDI)។ នៅរយៈពេល ៨ខែដំបូងឆ្នាំនេះ FDI កើន៦,៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់ ៦០៤ពាន់លានយន់។ បើគិតជាប្រាក់ដុល្លារ លំហូរចូល FDI កើន ៣,២% ធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំមុន ដល់៨៩,២៦ ពាន់លានដុល្លារ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ ២០១៩
ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ានចាប់ផ្តើមដោយមានក្រុមហ៊ុនចូលរួមច្រើនជាងមុន
ក្រុងណាននីង៖ ពិព័រណ៍ចិន និងអាស៊ានលើកទី១៦ បានចាប់ផ្តើមកាលពីថ្ងៃសៅរ៍នៅទីក្រុងណាននីង ដែលជារដ្ឋធានីតំបន់ស្វយ័ត Guzngxi Zhuang នៅភាគខាងត្បូងប្រទេសចិន ដែលបង្ហាញពាណិជ្ជកម្ម និងការវិនិយោគរបស់ប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងប្រទេសផ្សេងទៀតដែលចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់នឹងផ្លូវ។ ការតាំងពិព័រណ៍ និងសកម្មភាពនៅក្នុងការតាំងពិព័រណ៍នេះត្រូវបានរំពឹងថានឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងអាស៊ាននៅលើវិស័យ ពាណិជ្ជកម្ម ការវិនិយោគ សេដ្ឋកិច្ចឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហិរញ្ញវត្ថុ ពាណិជ្ជកម្មអេឡិចត្រូនិក និងទេសចរណ៍។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ ២០១៩
បុគ្គលិកក្រុមហ៊ុន GM ធ្វើបាតុកម្មឈប់ធ្វើការងារនៅទូទាំងប្រទេស
ក្រុងដេត្រយ៖ សហជីព United Auto Workers (UAW) បានចាប់ផ្តើមធ្វើបាតុកម្មទូទាំងប្រទេសប្រឆាំងនឹងក្រុមហ៊ុន General Motors (GM) កាលពីថ្ងៃចន្ទ ដោយមានសមាជិកប្រហែល ៤៦ ០០០នាក់ ដើរចេញពីការងារ បន្ទាប់ពីការចរចាកិច្ចសន្យាបានជាប់គាំង។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ ២០១៩