ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
កម្ពុជា និងវៀតណាម ឯកភាពគ្នាដោះដូរទំនិញនៅក្នុងតំបន់ស

ភ្នំពេញ៖ កម្ពុជា និងវៀតណាមបានសម្រេចឱ្យមានការដោះដូរទំនិញត្រង់តំបន់ស នៃច្រកព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ ដើម្បីផ្ទេរទំនិញគ្នាទៅវិញទៅមក បន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសទាំង២ បានសម្រេចបិទច្រកព្រំដែន ដើម្បីបង្ការការរីករាលដាលកូវីដ ១៩។ សេចក្តីសម្រេចនេះធ្វើឡើងក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុនដែលដឹកនាំដោយ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងជាមួយនឹងអាជ្ញាធរវៀតណាម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០


NBC ជំរុញឱ្យទូទាត់តាមអនឡាញបន្ថយហានិភ័យកូវីដ ១៩

ភ្នំពេញ៖ សេចក្តីប្រកាសបានពីធនាគារជាតិនៃកម្ពុជា (NBC) កាលពីចុងសប្តាហ៍មុនបានឱ្យដឹងថា «ដើម្បីរួមចំណែកបង្ការការរីករាលដាលកូវីដ១៩ ដែលកំពុងរីករាលដាល និងដើម្បីធានាសុវត្ថិភាព និងហានិភ័យដែលអាចកើតឡើងដោយយថាហេតុ ធនាគារជាតិនៃកម្ពុជាជំរុញឱ្យ FI កាត់បន្ថយការប្រើប្រាស់ការចេញមូលប្បទានប័ត្រសម្រាប់ការផាត់ទាត់ និងការទូទាត់ជំនួយដោយការប្រើប្រាស់តាមរយៈប្រព័ន្ធអេឡិចត្រូនិកតាមលទ្ធភាពដែលអាចធ្វើទៅបាន»។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០


CDC អនុម័តគម្រោងវិនិយោគ ៧លានដុល្លារ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន ៣ ដែលមានតម្លៃសរុប ៧លានដុល្លារកាលពីសប្តាហ៍មុន។ គម្រោងទាំងនេះត្រូវបានរំពឹងថានឹងបង្កើតការងារប្រហែល ១ ៨២០នាក់។ នេះបើយោងតាមសេចក្តីប្រកាសរបស់ CDC។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០


កម្ពុជា និងជប៉ុនប្តេជ្ញារក្សាទំហំពាណិជ្ជកម្មទ្វេភាគីជាង $២ពាន់លាន

ភ្នំពេញ៖ កម្ពុជា និងជប៉ុនបានប្តេជ្ញារក្សាទំហំពាណិជ្ជកម្មទ្វេភាគីជាង ២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០ នេះបើទោះបីជាប្រឈមនឹងការរីករាលដាលដោយសារកូវីដ ១៩ ក៏ដោយ។ យោងតាមទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន  (Jetro) បង្ហាញថា ការនាំចេញរបស់កម្ពុជាទៅជប៉ុនសម្រេចបាន ១៤៩លានដុល្លារក្នុងខែមករា ឆ្នាំ២០២០ កើនឡើង ០,២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈកម្ពុជានាំចូលមកវិញមានតម្លៃជាង ៣៣លានដុល្លារកើនឡើង ០,១ភាគរយ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០


ការនាំចេញផលិតផលធ្វើដំណើរ កើនដល់ $១,២ពាន់លាន

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលចេញផ្សាយកាលពីថ្ងៃចន្ទបង្ហាញថា កម្ពុជាបាននាំចេញផលិតផលធ្វើដំណើរមានចំនួនលើស ១,២ពាន់លានដុល្លារ កាលពីឆ្នាំ២០១៩។ សហរដ្ឋអាមេរិកជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជាសម្រាប់ផលិតផលនេះ ដែលមានចំនួនប្រហែល ៨០ភាគរយ នៃការនាំចេញសរុប។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ ២០២០


  • ការដាក់ពាក្យស្នើសុំគម្រោងសាងសង់ ២ខែ កើនជិតទ្វេដង
  • RDB បញ្ចេញកម្ចី ៥០លានដុល្លារសម្រាប់វិស័យ SME
  • ADB ប្តេជ្ញាបន្តគាំទ្រដល់វិស័យកសិកម្មកម្ពុជា
  • រដ្ឋាភិបាលនឹងទាញយកថាមពលពីសំរាមឱ្យបាន ៥០មេហ្គាវ៉ាត់
  • កប៉ាល់ ១២គ្រឿងដឹកវត្ថុធាតុដើមបម្រើឱ្យវិស័យកាត់ដេរនឹងមកដល់ចុងសប្តាហ៍នេះ
  • ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគ ៤បន្ថែម
  • ក្រសួងនឹងផ្តល់អាជ្ញាប័ណ្ណរុករករ៉ែឱ្យក្រុមហ៊ុន ២ទៀត
  • ក្រុមហ៊ុនរោងចក្រកាត់ដេរតៃវ៉ាន់ គ្រោងពង្រីកមកកម្ពុជា
  • ធនាគារ SME នឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ
  • ឱនភាពពាណិជ្ជកម្មកម្ពុជាកាន់តែធំជាងឆ្នាំមុន