ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ប្រាក់ចំណូលរបស់ APPLE បានកើនហួសការរំពឹងទុក

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Apple Inc បានប្រកាសកាលពីថ្ងៃអង្គារ៍មុនថាពួកគេរកប្រាក់ចំណូលបាន៥៨ប៊ីលានដុល្លារសម្រាប់ត្រីមាសទី២នាឆ្នាំ២០១៩នេះ ដែលទាបជាងឆ្នាំមុន៥% ប៉ុន្តែនៅតែខ្ពស់ជាងការគិតទុករបស់ទីផ្សារ។ លោក Tim Cook ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនក៏បានឱ្យដឹងដែរថា ប្រាក់ចំណូលបានពីសេវាកម្មដូចជា Apple Music, App Store និងអាជីវកម្មដទៃទៀតបានកើនដល់កម្រិតខ្ពស់ជាងគេរបស់ក្រុមហ៊ុនដែលស្មើ ១១.៥ ប៊ីលានដុល្លារផងដែរ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ ២០១៩


ការនំាចេញអង្កររបស់ឡាវ រំពឹងធ្លាក់ចុះ

ក្រុងវៀងចន្ទន៍ ៖ ប្រទេសឡាវបានកំណត់ទិសដៅសម្រាប់ការនាំអង្ករក្នុងទឹកប្រាក់ចំនួន៤៥,៦លានដុល្លារអាមេរិកកាលពីឆ្នាំមុន ប៉ុន្តែសម្រេចបានតែ ៣១,៤លានដុល្លារប៉ុណ្ណោះ។ នៅឆ្នាំនេះរដ្ឋាភិបាលរំពឹងនឹងរកប្រាក់បាន ២៥,២លានដុល្លារអាមេរិកពីការនាំចេញអង្ករ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងមួយផ្សេងទៀតធៀបនឹងតួលេខកាលពីឆ្នាំមុន។​ ការឆ្លាក់ចុះនេះដោយសារតែទឹកជំនន់រីករាលដាលនៅរដូវវស្សានៅទូទាំងប្រទេស។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ ២០១៩


វៀតណាមរំពឹងទទួលបានជាង $១៦០ ពាន់លានពីឌីជីថលនីយកម្ម

ក្រុងហាណូយ ៖ លោក Vu Dai Thang អនុរដ្ឋមន្រ្តីក្រសួងផែនការ និងការវិនិយោគរបស់វៀតណាមបានឱ្យដឹងថា វៀតណាមអាចទទួលបានប្រាក់ ១៦២ពាន់លានដុល្លារអាមេរិក​បន្ថែមលើផលិតផលក្នុងស្រុកសរុប (GDP) ក្នុងរយៈពេល ២០ឆ្នាំក្រោយប្រើប្រទេសនេះ​ទទួលជោគជ័យក្នុងការផ្លាស់ប្តូរទៅរកឌីជីថលរបស់ខ្លួន។ បច្ចុប្បន្ន GDP របស់វៀតណាម​មានទំហំ ២២៣,៩ ពាន់លានដុល្លារ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ ២០១៩


ការពិន័យរបស់អឺរ៉ុបបង្កឱ្យប្រាក់ចំណេញ GOOGLE ធ្លាក់ចុះ

ក្រុងសានហ្រ្វានស៊ីស្កូ ៖ ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Google កាលពីថ្ងៃចន្ទបានឱ្យដឹងថា ប្រាក់ចំណេញនៅត្រីមាសដំបូងនេះបានធ្លាក់ចុះ ២៩ភាគរយ មកត្រឹម៦,៧ពាន់លានដុល្លារ ខណៈប្រាក់ចំណូលបានកើនឡើង ១៧ភាគរយដល់៣៦,៣​ពាន់លានដុល្លារ។ ប្រាក់ចំណេញនេះបានរងការប៉ះពាល់ដោយសារការផាកពិន័យរបស់   គណៈកម្មការអឺរ៉ុប ដែលមានចំនួន ១,៧ពាន់លានដុល្លារកាលពីចុងខែមីនា។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ ២០១៩


HUAWEI លក់ទូរស័ព្ទបានច្រើនជាង APPLE

ក្រុងសានហ្រ្វានស៊ីស្កូ ៖ ក្រុមហ៊ុន Huawei របស់ប្រទេសចិនលក់ទូរស័ព្ទបានច្រើនជាងការលក់ទូរស័ព្ទ iPhones របស់ក្រុមហ៊ុន Apple នៅត្រីមាសទី១​ ឆ្នាំនេះ ដោយដណ្តើមចំណាត់ថ្នាក់ទី២ បន្ទាប់ពីក្រុមហ៊ុន Samsung។ ទូរស័ព្ទស្មាតហ្វូនសរុបចំនួន ៣១០,៨ លានគ្រឿងត្រូវបានលក់ចេញទៅក្នុទីផ្សារក្នុងអំឡុងពេល ៣ខែដំបូងក្នុងឆ្នាំ២០១៩​ ដែលធ្លាក់ចុះ ៦,៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ ២០១៩


  • នវានុវត្តន៍ជួយពង្រឹងភាពប្រកួតប្រជែងក្រុមហ៊ុនវៀតណាម
  • ប្រាក់ចំណេញរបស់ PHILIPS កើនជាង ៣០%
  • ប្រាក់ចំណេញក្រុមហ៊ុន MICROSOFT កើនឡើងជិត ២០ ភាគរយ នៅត្រីមាសមុន
  • ប្រាក់ចំណេញឧស្សាហកម្មរបស់ចិនកើនឡើងជាង ១៣ ភាគរយ
  • ការលក់ផ្ទះថ្មីនៅអាមេរិកកើនឡើងនៅខែកុម្ភះ
  • ថៃ ឡាវ និងចិន នឹងចុះហត្ថលេខាកិច្ចព្រមព្រៀងតភ្ជាប់ផ្លូវរថភ្លើង
  • ប្រេងឡើងថ្លៃ ក្រោយអាមេរិកប្រកាសបញ្ចប់ការលើកលែងពីការដាក់ទណ្ឌកម្ម
  • ពាណិជ្ជកម្មទំនិញចិនជាមួយប្រទេសក្នុងគម្រោងខ្សែក្រវ៉ាត់ និងផ្លូវមានជាង ៦ពាន់លានដុល្លារ
  • ម៉ាឡេស៊ី នឹងចាប់ផ្តើមឡើងវិញគម្រោងផ្លូវដែកតម្លៃ$៣៤ពាន់លាន
  • UBER ទទួលបានការវិនិយោគតម្លៃ១ពាន់លានដុល្លារ