ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
សេដ្ឋកិច្ចកម្ពុជាកើនឡើងខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ាន
ភ្នំពេញ៖ របាយការណ៍ស្តីពីចក្ខុវិស័យសេដ្ឋកិច្ចប្រចាំតំបន់ឆ្នាំ២០១៩ របស់មូលនិធិរូបិយវត្ថុអត្តរជាតិ (IMF) ដែលបានចេញផ្សាយកាលពីថ្ងៃទី២២ ខែតុលា បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជារក្សាបានភាពខ្លាំងក្នងអត្រា៧% ក្នុងឆ្នាំ២០១៩ មុខពេលការធ្លាក់ចុះបន្តិចវិញមកនៅត្រឹម ៦,៨%។ ក្នុងនោះ IMF ក៏បានព្យករដែរថា សេដ្ឋកិច្ចរបស់វៀតណាមនឹងកើនឡើង ៦,៥% ក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ធ្លាក់ចុះពី ៧,១% កាលពីឆ្នាំ២០១៨។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ ២០១៩
កម្ពុជានៅតែជាប្រទេសនាំចេញកង់ឈានមុខនៅទីផ្សារសហភាពអឺរ៉ុបនៅឆមាសទី១
ភ្នំពេញ៖ គេហទំព័រ Bike-EU.com បានឱ្យដឹងថា ការនាំចេញកង់របស់កម្ពុជាទៅទីផ្សារអឺរ៉ុបបានឈរនៅចំណាត់ថ្នាក់ទី១ នៅឆមាសទី១ ឆ្នាំនេះ បើទោះបីជាការនាំចេញនេះបានធ្លាក់ចុះ ៤% ដែលជាការធ្លាក់ចំដំបូងក្នុងរយៈពេលជាច្រើនឆ្នាំ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ ២០១៩
MFI ដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនជនបទ
ភ្នំពេញ៖ វិស័យមីក្រូហិរញ្ញវត្ថុ (MFI) បានរួមចំណែកយ៉ាងច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅទីជនបទ ខណៈអ្នកនៅក្នុងវិស័យនេះជំរុញឱ្យមានការផ្តល់កម្ចីប្រកបដោយប្រសិទ្ធភាព។ គិតត្រឹមខែកក្កដាឆ្នាំ២០១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មានចំនួន៨២ ក្នុងនោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់កម្ចីមានចំនួន ៧។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ ២០១៩
ក្រសួងរ៉ែចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនជប៉ុនសិក្សារ៉ែលោហៈនៅកំពង់ស្ពឺ
ភ្នំពេញ៖ លោក យស មុនិរ៉ាត់ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ក្រសួងរ៉ែ និងថាមពលកម្ពុជាបានចុះអនុស្សរណៈលើកិច្ចព្រមព្រៀង (MOA) ថ្មីមួយជាមួយក្រុមហ៊ុសាជីវកម្មជាតិប្រេងកាតឧស្ម័ន និងលោហធាតុប្រទេសជប៉ុន (JOGMEC) ដើម្បីសិក្សាស្វែងរករ៉ែលោហៈនៅខេត្តកំពង់ស្ពឺ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ ២០១៩
កម្ពុជា និងតួកគីប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មជាមួយគ្នា
ភ្នំពេញ៖ គេហទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កម្ពុជា និងតួកគីបន្តប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកើនដល់ ១ ០០០ លានដុល្លារនៅពេលខាងមុខ ខណៈបច្ចុប្បន្នទំហំពាណិជ្ជកម្មក្នុងរយៈពេល៤ឆ្នាំចុងក្រោយមានតម្លៃតែជាង ៥០០ លានដុល្លារប៉ុណ្ណោះ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ ២០១៩