ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ក្រសួងពាណិជ្ជកម្មថាគ្មានការនាំទំនិញចិនទៅ US តាមកម្ពុជាទេ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃអាទិត្យបានឱ្យដឹងថា ពុំមានយកតំបនសេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជាការគ្រប់គ្រងរបស់វិនិយោគិនចិនធ្វើជាកន្លែងនាំចេញទំនិញចិនទៅអាមេរិកដើម្បីគេចពីការបង់ពន្ធនោះទេ។ ការអះអាងនេះបានធ្វើឡើង បន្ទាប់ពីក្រសួងបានបញ្ចូនក្រុមការងារទៅស៊ើបអង្កេតភ្លាមៗកាលពីថ្ងៃព្រហស្បតិ៍ និងបានបង្ហាញលទ្ធផល២ថ្ងៃក្រោយ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ ២០១៩


ការទូទាត់ពាណិជ្ជកម្មឆ្លងកាត់ព្រំដែនតាមរយៈ QR CODE រវាងកម្ពុជា និងថៃនឹងចាប់ផ្តើមចុងឆ្នាំនេះ

ភ្នំពេញ៖ ការទូទាត់ពាណិជ្ជកម្មឆ្លងកាត់ព្រំដែនតាមរយៈ QR រវាងកម្ពុជា និងថៃ បើមិនមានការកែប្រែឬផ្លាស់ប្តូរអ្វីនោះទេ នឹងចាប់ផ្តើមនៅចុងឆ្នាំ២០១៩នេះ ហើយភាគីកម្ពុជា​មានធនាគារទំនាក់ទំនងចំនួន៣សម្រាប់ធ្វើប្រតិបត្តិការទូទាត់ឆ្លងកាត់ព្រំដែននេះ។ ស្រប​ពេលដែលពិភពលោកកំពុងតែវិវត្តទៅរកយុគ្គសម័យឧស្សាហកម្ម ៤.០ ការជំរុញការទូទាត់​ជាអេឡិចត្រូនិចតាមរយៈ QR Code នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញបរិយាប័ន្ន​ហិរញ្ញវត្ថុ និងសម្របសម្រួលប្រតិបត្តិការទូទាត់យ៉ាងរលូន។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ ២០១៩


ប្រេងឥន្ធនៈលក់រាយតាមស្ថានីយក្នងប្រទេសកម្ពុជាធ្លាក់ចុះគួរឱ្យកត់សម្គាល់ក្នុងសប្តាហ៍នេះ

ភ្នំពេញ៖ យោងតាម​របាយការណ៍ និងសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មកម្ពុជានៅដើមសប្តាហ៍នេះឃើញថា តម្លៃប្រេងឥន្ធនៈបានធ្លាក់ចុះជាងសប្តាហ៍មុន ជាក់ស្តែងតម្លៃប្រេងសាំងក្នុង​សប្តាហ៍នេះ មានតម្លៃត្រឹមតែ៣៥០០រៀលតែប៉ណ្ណោះក្នុងមួយលីត្រ​ ខណៈប្រេងម៉ាស៊ូត​កំណត់​តម្លៃត្រឹមតែ៣៤០០រៀលក្នុងមួយលីត្រ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ ២០១៩


កម្ពុជានិងឥណ្ឌាចុះ MOU លើគម្រោងចំនួន១៨

ភ្នំពេញ៖ រដ្ឋាភិបាលឥណ្ឌាបានផ្តល់ជំនួយឥតសំណងលើគម្រោងចំនួន១៨ ដែលមានតម្លៃសរុបជិត៩០ម៉ឺនដុល្លារ ដល់កម្ពុជា សម្រាប់ការអនុវត្តគម្រោងឆាប់ទទួលបានផល (QIP) ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។ រដ្ឋាភិបាលទាំងពីរបានចុះហេត្ថ​លេខា​លើអនុស្សរណៈនៃការយោគយល់ស្តីពី ជំនួយឥតសំណងនេះនៅក្រសួងការបរទេសកម្ពុជាកាលពីម្សិលមិញ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ ២០១៩


HUAWEI នឹងប្រកាសប្រព័ន្ធប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Huawei បានអនុវត្តប្រព័ន្ធប្រតិបត្តិការ «Hongmeng» ជំនួសប្រព័ន្ធប្រ​តិបត្តការ Android នៅក្នុងប្រទេសចំនួន៩ និងអឺរ៉ុប ដែលរួមមានប្រទេសម៉ិកស៊ិក កាណាដា កូរ៉េខាងត្បូង និងនូវែល​សេឡង់ ហើយកម្ពុជាគឺជាប្រទេសទី១នៅអាស៊ានដែលក្រុមហ៊ុននឹងប្រកាសពីម៉ាកសញ្ញានេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ ២០១៩


  • កម្ពុជា-តួកគី នឹងជំរុញទំហំពាណិជ្ជកម្មឱ្យដល់$១ពាន់លាន
  • កម្ពុជានឹងទទួលប្រយោជន៍ពីសហគមន៍ឫស្សីផ្តៅ
  • ក្រសួងកំពុងជំរុញការបង្កើតសាកលវិទ្យាល័យជំនាញទេសចរណ៍
  • គម្រោងវិនិយោគសំណង់នៅតែបន្តកើនឡើង
  • ទីក្រុងរណបថ្មីមួយនឹងលេចរូបរាងនៅខេត្តកំពង់ចាមពីរឆ្នាំខាងមុខក្រោមការវិនិយោគរបស់ចិន
  • ក្រុមហ៊ុនយក្សជប៉ុនគ្រោងបោះទុកនៅខេត្តសៀមរាបលើវិស័យកសិកម្មនិងទេសចរណ៍
  • កម្ពុជា-បារាំងរំពឹងពីកំណើនទេសចរទៅវិញទៅមក
  • EMIRATES ដំណើរការជើងហោះហើរភ្នំពេញ-ឌូបៃ តាមបាងកកវិញ
  • EDC និងក្រុមហ៊ុនចិនចុះកិច្ចព្រមព្រៀងសង់រោងចក្រអគ្គីសនី
  • ប្រាក់ចំណេញរបស់ធនាគារ ABA កើនឡើង៥៥%