ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
IFAD ផ្តល់កម្ចី$៧០លានលើគម្រោងកសិកម្ម

ភ្នំពេញ៖ មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) របស់អង្គការសហប្រជាជាតិគ្រោងនឹងផ្តល់កម្ចីប្រមាណ ៧០លានដុល្លារដល់កម្ពុជាសម្រាប់គម្រោងទីផ្សារកសិកម្ម ប្រកបដោយនិរន្តរភាព និងគម្រោងអាជីវកម្មនិងពាណិជ្ជកម្មកសិកម្ម។ គម្រោងនេះមានឈ្មោះថា SAAMBAT ដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្តនិងការផ្តល់បណ្តុះបណ្តាលបច្ចេកវិទ្យា និងទីផ្សារដល់កសិករខ្នាតតូចនៅជនបទ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ ២០១៩


IFAD នឹងពិភាក្សាគម្រោងវិនិយោគកសិកម្មនៅកម្ពុជា

រាជធានីភ្នំពេញ៖ ប្រធានមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD)  របស់អង្គការសហប្រជាជាតិ និងជួបជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាអំឡុង ដំណើរទស្សនកិច្ចរយះពេល០៣ ថ្ងៃនៅកម្ពុជាដើម្បីពិភាក្សាពីការវិនិយោគវិស័យកសិកម្ម។ នេះបើតាមសេចក្តីប្រកាសពត៌មានដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីម្សិលមិញ។ ក្នុងដំណើរទស្សនកិច្ចរយះពេល៩៣ថ្ងៃចាប់ពីថ្ងៃទី២៥ ដ់២៧ ខែកក្កដានេះ លោក Gil-bert F. Houngbo ប្រធាន IFAD នឹងជួបពិភាក្សាជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនិងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួនទៀត រួមមានរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រសួងអភិវឌ្ឍន៍ជនបទ។

ប្រភពៈ ព័ត៌មានរបស់កាសែត ភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ ២០១៩


អេស៊ីលីដាត្រូវបានយល់ព្រមជាភ្នាក់ងារលក់មូលបត្រ

រាជធានីភ្នំពេញ៖ គណះកម្មាមូលបត្រកម្ពុជា (SECC) បានយល់ព្រមជាគោលការណ៍អនុញ្ញាតឲ្យក្រុមហ៊ុន អេស៊ីលីដា ធ្វើជាក្រុមហ៊ុនចែកចាយលក់មូលបត្រ។ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំគណះកម្មការមូលបត្រកាលពីថ្ងៃអង្គារិ៍។ បច្ចុប្បន្នក្រុមហ៊ុន ACLEDA Securities Plc. កំពុងប្រតិបត្តិការជាក្រុមហ៊ុនឈ្មួញសារមូលបត្រ និងជាភ្នាក់ងារតំណាងភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល។ លោក ហោ ស៊ីម៉េត នាយកប្រតិបត្តិនៃក្រុមហ៊ុន ACLEDA Securities Plc. បានឲ្យដឹងថាការទទួលបានការអនុម័តពី SECC ​ឲ្យ​ ACLEDA Securities Plc. ធ្វើជាក្រុមហ៊ុនចែកចាយលក់មូលបត្រអាចនិយាយថា ជាដំណើរវិវឌ្ឍន៍ថ្មីមួយទៀតរបស់ក្រុមហ៊ុនក្នុងការចូលរួមជំរុញ និងលើកកំពស់វិស័យមូលបត្រនៅកម្ពុជា។​

ប្រភពៈ ព័ត៌មានរបស់កាសែត ភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ ២០១៩


កម្ពុជាសម្លឹងទីផ្សារឥណ្ឌូនេស៊ី សម្រាប់នាំអង្គរចេញនិងសហការផលិតគ្រឿងបង្គុំទោចក្រយាន

រាជធានីភ្នំពេញ៖ ក្នុងន័យពង្រីកទីផ្សារនៃការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ថ្មីៗនេះរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ​បានគូសបញ្ជាក់ថា កម្ពុជាមានបំណងនាំអង្ករក្រអូប ផ្កាម្លិះអង្ករ ដែលទទួលបានចំណាត់លេខ១ កាលពីឆ្នាំ២០១៨ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងពង្រឹងកិច្ចសហការលើ ឧស្សាហកម្មផលិតសម្ភារ និង គ្រឿងបង្គុំទោចក្រយាននៅក្នុងប្រទេសព្រមទាំងអភិវឌ្ឍន៍ឧស្សាហកម្មគាំទ្រសម្រាប់ការផលិតទោចក្រយាន​ ដើម្បីបង្កើនតម្លៃបន្ថែមក្នុងស្រុកសម្រាប់ផលិតផលនេះ និងនាំចេញផលិតផលសម្រេច ១០០%​ ទៅកាន់ទីផ្សារអន្តរជាតិ។

ប្រភពៈ ព័ត៌មានរបស់កាសែត កោះសន្តិភាព ចេញផ្សាយថ្ងៃច័ន្ទ ទី២២ ខែកក្កដា ឆ្នាំ ២០១៩


អ្នកជំនាញណែនាំឲ្យមានការប្រុងប្រយ័ត្នក្នុការសាងសង់់សណ្ឋាគារបន្ថែម ខណះភ្ញៀវទេសចរហាក់ធ្លាក់ចុះ

រាជធានីភ្នំពេញ៖ ចំនួនភ្ញៀវទេសចរបរទេសបានមកសម្រុកមកទស្សនា នៅក្នុងប្រទេសកម្ពុជារយះពេលប៉ុន្មាន៥ឆ្នាំក្រោយ មានសន្ទុះកើនច្រើនខ្លាំងបានបណ្តាលអោយផ្គត់ផ្គងសណ្ឋាគារសម្រាប់ការស្នាក់នៅជូនភ្ញៀវបរទេសស្នាក់នៅមិនគ្រប់គ្រាន់នឹងបានទាមទារឲ្យមានការសាងសង់បន្ថែម។ តែសម្រាប់ដើមឆ្នាំនេះវិញការផ្គត់ផ្គង់សណ្ឋាគារហាក់មានចំនួនគ្រប់តែចំនួន តែភ្ញៀវទេសចរអន្តរជាតិហាក់ស្ងាត់បន្តិច ពោលគឺមានទៅតាមរដូវកាល។ ហេតុដូច្នេះហើយប្រតិបត្តិទេសចរណ៍ ជាពិសេសក្នុងវិស័យសណ្ឋាគារថាគួរមានការប្រុងប្រយ័ត្ន និងត្រួតពិនិត្យអោយម៉ត់ចត់ពីតំរូវការទៅលើសណ្ឋាញគារណាដែលចំាបាច់ត្រូវសាង​​សង់នោះ។

ប្រភពៈ ព័ត៌មានរបស់កាសែត កោះសន្តិភាព ចេញផ្សាយថ្ងៃច័ន្ទ ទី២២ ខែកក្កដា ឆ្នាំ ២០១៩


  • អាជីវកម្មខ្នាតតូចរបស់ចិនកំពុងកើនឡើងនៅភ្នំពេញ
  • ជប៉ុនផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាជាង ៥២លានដុល្លាររយះពេល ៧ខែនេះ
  • ក្រុមហ៊ុនត្រៀមដាំកប្បាស១៨០ កិកតានៅខេត្តពោធិ៍សាត់
  • ក្រុមហ៊ុនEclate គ្រោងពង្រីកការវិនិយោគថ្មីនៅកម្ពុជា
  • រដ្ឋមន្ត្រី Zero-dollar Tour បំផ្លាញវិស័យទេសចរណ៍
  • ជំងឺប៉េស្តជ្រូកអាហ្វិកធ្វើអោយកសិករខាតបង់រាបសិនម៉ឺនដុល្លារ
  • AIIB ផ្តល់កម្ចីសម្រាប់កែលំអសេវាអ៊ីនធឺណេតនៅកម្ពុជា
  • រយះពេល០៥ខែ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជិត ៣លាននាក់
  • ខណះកម្ពុជាផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកជាច្រើនខេត្ត តម្លៃជ្រូករស់នៅតែខ្ពស់
  • កម្ពុជាកំពុងស្វែងរកការនាំអង្ករទៅទីផ្សារអាហ្រ្វិក