ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
កម្ពុជាត្រៀមខ្លួនរួចរាល់ក្នុងការចរចារជាមួយសមភាគីថៃលើអត្ថប្រយោជន៍ OCA

ភ្នំពេញ៖ អគ្គនាយកទទួលបន្ទុកអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែនិងថាមពលបានឱ្យដឹងថា កម្ពុជាត្រៀមខ្លួនរួចរាល់ក្នុងការចរចារជាមួយសមភាគីថៃអំពីការបែងចែកអត្ថប្រយោជន៍នៃតំបន់ដែលអះអាងថាត្រួតស៊ីគ្នា(OCA)នៅក្នុងឈូងសមុទ្រថៃ។ កាលពីខែកញ្ញា ឆ្នាំ២០១៩ លោកស៊ុយ សែម បានជួបពិភាក្សាជាមួយលោករដ្ឋមន្រ្តីក្រសួងថាមពលថៃ Sontirat Sontijirawong នៅក្រៅជំនួបកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានលើកទី៣៧ ស្តីពីថាមពលនៅទីក្រុងបាងកក ដោយភាគីទាំង២បានឯកភាពគ្នា ក្នុងការបន្តកិច្ចពិភាក្សានិងស្វែងរកដំណោះស្រាយនៅក្នុង OCA រវាងប្រទេសកម្ពុជា និងថៃ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០


Wing និងធនាគារហ្វីលីពសហការគ្នាពង្រឹងការផ្តល់សេវាកម្មឌីជីថល

ភ្នំពេញ៖ ធនាគារឯកទេសវីង(ខេមបូឌា) និងធនាគារហ្វីលីពកាលពីថ្ងៃចន្ទ បានប្រកាសភាពជាដែគូជាផ្លូវការដើម្បីផ្តល់ការទូទាត់កម្ចីតាមរយ:វីង និងជាវិធានការមួយផ្សេងទៀតសម្រាប់គ្រឹះស្ថានទាំង២ ក្នុងការជំរុញការទូទាត់ឌីជីថលចំពេលការរីករាលដាលជំងឺកូវីដ ១៩ ។ តាមរយ:ភាពជាដៃគូនេះ អតិថិជនធនាគារហ្វីលីពនៅពេលនេះអាចធ្វើការទូទាត់សងប្រាក់កម្ចីតាមរយ:បណ្តាញភ្នាក់ងារវីងដែលមានជាង៨០០០កន្លែង នៅទូទាំងប្រទេសកម្ពុជា។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០


GDT ទុកពេល ១ខែទៀតសម្រាប់បង់ពន្ធអចលនទ្រព្យ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(GDT) បានឱ្យដឹងក្នុងសេចក្តីជូនដំណឹងថា ខ្លួនសម្រេចពន្យារកាលបរិច្ឆេទផុតកំណត់ប្រកាសបង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០២០ រហូលដល់ថ្ងៃទី៣១ ខែតុលាឆ្នាំនេះ ដែលកាលបរិច្ឆេទបង់ពន្ធតម្រូវកាលលើកមុននឹងត្រូវផុតកំណត់ត្រឹមដំណាច់ខែនេះ។ ការសម្រេចពន្យារពេលនេះធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារកត់សំគាល់ថា មានម្ចាស់អចលនទ្រព្យមួយចំនួនមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធប្រភេទនេះស្របតាមសេចក្តីជូនដំណឹងមុននៅឡើយ ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០


កម្ពុជារក្សាបានកម្រិតអតិផរណាទាប ទោះបីកូវីដ

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាបាន​ឱ្យដឹងថា កម្ពុជារក្សាបានកម្រិតអតិផរណាទាបប្រមាណ ៣ភាគរយប៉ុណ្ណោះក្នុងរយ:ពេលជាង ៨ខែដើមឆ្នាំនេះបើទោះជាសេដ្ឋកិច្ចបាននិងកំពុងញាំញី ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ដោយ ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០


សហគ្រិនខ្មែរ (KE) និង CAVAC រួមគ្នាផ្តល់ការគាំទ្រដល់អាជីវកម្មកែច្នៃកសិកម្ម

ភ្នំពេញ៖ សហគ្រិនខ្មែរ (KE) ដែលជាអង្គភាពមួយស្ថិតក្រោមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងកម្មវិធីចង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) ផ្តួចផ្តើមជួយអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SMES) ឬ ធុរកិច្ចបង្កើតថ្មីដែលច្នៃផលិតផលកសិកម្មតាមរយ:ជំនួយឧបត្ថម្ភឥតសំណងនិងផែនការអភិវឌ្ឍន៍។ កញ្ចប់ជំនួយនេះ មានគោលបំណងគាំទ្រដល់ SMES និងធុរកិច្ចបង្កើតថ្មីក្នុងវិស័យកសិកម្ម ដែលបច្ចុប្បន្នកំពុងជួបការលំបាកដោយសារតែវិបត្តជំងឺកូវីដ១៩ ព្រមទាំងដើម្បីបង្កើតតម្លែកាន់តែច្រើនដល់ផលិតផលកសិកម្មក្នុងស្រុក ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០


  • មន្ត្រី៖ កាស៊ីណូ១០ បើកដំណើរការពេញលេញវិញ
  • Cellcard ត្រៀមខ្លួនរួចរាល់ដាក់ដំណើរការប្រព័ន្ធ5G នៅកម្ពុជា
  • Yamato Green ចាប់អារម្មណ៍វិនិយោគលើវិស័យកសិ-ទេសចរណ៍
  • រោងចក្រផលិតដែក តម្លៃជាង$១៦លាន គ្រោងចាប់ផ្តើមឆាប់ៗ
  • កម្ពុជា-អង់គ្លេសសន្យាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីជាមួយគ្នា
  • កម្ពុជាស្នើកម្ចី$៦៥លានពីធនាគារ AIIB ដើម្បីពង្រឹងផលិតភាព
  • រោងចក្រអគ្គិសនីតម្លៃ$៣៨០លាន នឹងរួចរាល់ខែវិច្ឆិកា
  • ក្រសួងប្រកាសដាក់តំបន់ចំនួន២ សម្រាប់ឲ្យក្រុមហ៊ុនស្នើសុំអាជ្ញាប័ណ្ណរុករករ៉ែ
  • MVL TADA គ្រោងបញ្ចេញ$២០លាន សង់រោងចក្រដំឡើងម៉ូតូកង់៣
  • ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា ជប៉ុន រយ:ពេល៧ខែ ធ្លាក់ចុះជិត ៦ភាគរយ