ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ កើនឡើងជាង ១៨% រយៈពេល ៤ខែដើមឆ្នាំ២០២០

ភ្នំពេញ៖ តួលេខពាណិជ្ជកម្មទ្វេភាគីពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដែលត្រូវផ្សព្វផ្សាយកាលពីថ្ងៃសៅរ៍ ដោយអង្គភាពព័ត៌មាន Fresh News បានឱ្យដឹងថា ទោះបីជំងឺកូវីដ ១៩ កំពុងបន្តការរីករាលដាល ប៉ុន្តែទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ មិនបានធ្លាក់ចុះទេ ដោយក្នុងរយៈពេល ៤ខែ ទំហំជួញដូរសរុបមានតម្លៃប្រមាណ ៣,១ពាន់លានដុល្លារ កើនឡើង ១៨,៣ភាគរយ បើធៀបនឹងរយៈដូចគ្នាឆ្នាំ២០១៩។ ការនាំចេញទំនិញពីកម្ពុជាទៅប្រទេសថៃមានតម្លៃ ៦៨៧លានដុល្លារ កើន ១០៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ ផលិតផលនាំចេញពីកម្ពុជាទៅកាន់ទីផ្សារប្រទេសថៃមានដូចជា ត្បូងថ្ម គ្រឿងអលង្ការ ផលិតផលកសិកម្ម និងគ្រឿងអាលុយមីញ៉ូម។ ចំណែកការនាំចូលទំនិញពីប្រទេសថៃមានតម្លៃប្រមាណ ២,៤ពាន់លានដុល្លារ កើនឡើង ៥,៦ភាគរយ ដែលភាគច្រើនជាប្រេងឥន្ធនៈ ទោចក្រយានយន្ត រថយន្ត ត្បូងថ្ម និងគ្រឿងអលង្ការជាដើម។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០


ទំហំពាណិជ្ជកម្មក្នុងរយៈពេល ៤ខែមានតម្លៃជាង $១១ពាន់លាន

ភ្នំពេញ៖ យោងតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២០ ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានទឹកប្រាក់សរុប ៤ ៤៣០លានដុល្លារ កើនឡើង ៧,៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកការនាំចូលមានទឹកប្រាក់សរុប ៦ ៧៣៦លានដុល្លារ កើនឡើង ៦,៧ភាគរយ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០


ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម ធ្លាក់ជាង ៨%

ភ្នំពេញ៖ ស្ថានទូតវៀតណាមផ្សព្វផ្សាយទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ដែលបង្ហាញថា ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ២,១៧ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងឆ្នាំនេះ ធ្លាក់ចុះ ៨,១ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ទិន្នន័យនេះបង្ហាញថា ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារវៀតណាមមានតម្លៃ ៤៧៦លានដុល្លារ ធ្លាក់ចុះ ១៥ភាគរយ ខណៈកម្ពុជានាំចូលមានតម្លៃ ១,៧ពាន់លានដុល្លារ ធ្លាក់ចុះ ៦ភាគរយ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០


ការនាំចេញអង្ករត្រូវព្យាករថានឹងសម្រេចបានជិត ១លានតោន

ភ្នំពេញ៖ លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានព្យាករថា ការនាំចេញអង្ករកម្ពុជាទៅទីផ្សារអន្តរជាតិក្នុងឆ្នាំ២០២០ នេះ អាចនឹងកើនដល់ចន្លោះពីជាង ៨០ម៉ឺន ទៅជិត ១លានតោន ខណៈត្រឹមរយៈពេល ៥ខែដំបូង កម្ពុជានាំចេញអង្ករបានចំនួនជាង ៣៥ម៉ឺនតោនរួចមកហើយនៅក្នុងចំណោមប្រទេសចំនួនជាង ៦០ ដែលទទួលទិញអង្ករពីកម្ពុជា។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០


ការនាំចេញកសិផលកម្ពុជានឹងលើសពី ៥លានតោន

ភ្នំពេញ៖ ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាក្នុងឆ្នាំ២០២០ ត្រូវរំពឹងថានឹងកើនដល់​ជាង ៥លានតោន ខណៈក្នុងរយៈពេល ៥ខែកន្លងមកសម្រេចបានជាង ១,៩លានតោន កើនជាង ៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ នេះបើយោងតាមលោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០


  • រោងចក្រកែច្នៃផ្លែឈើតម្លៃ $៨លាន កំពុងសាងសង់នៅក្នុងខេត្តព្រះសីហនុ
  • រោងចក្រស្រាបៀរតម្លៃ ៨៧លានដុល្លារ ទទួលការអនុញ្ញាតពី CDC
  • អង្ករ ៣ម៉ឺនតោន បានត្រៀមរួចរាល់សម្រាប់នាំចេញទៅទីម័រខាងកើត
  • កម្ពុជាគ្រោងនឹងដំឡើងតំបន់ថ្មដា ជាច្រកទ្វារព្រំដែនអន្តរជាតិ
  • ចិននឹងអនុញ្ញាតឱ្យកម្ពុជានាំចូលស្វាយ ៥០ម៉ឺនតោន
  • ការវិនិយោគលើអគ្គិសនីពីខ្យល់អាចចាប់ផ្តើមឆាប់ៗ
  • វិនិយោគិនមកពីបារាំង បង្ហាញបំណងវិនិយោគលើផលិតផលទេសចរណ៍
  • កម្ពុជានាំចេញផលិតផលក្នុងបន្ទប់គេងក្នុងរយៈពេល ៤ខែ កើនជិត ២០០%
  • កម្ពុជានាំចេញអង្ករកើនឡើងជាង ៤២% ក្នុងរយៈពេល ៥ខែដំបូង
  • ការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារសាច់ក្នុងស្រុកកើនឡើង