ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
កម្ពុជានាំចេញជ័រកៅស៊ូធ្លាក់ជិត ៥០ភាគរយ ក្នុងខែកុម្ភៈ

ភ្នំពេញ៖ រដ្ឋាភិបាល​បាន​ធ្វើការ​កែសម្រួល​តម្លៃ​សេវា​សាធារណៈ​ចំនួន​ ៣ ​ប្រភេទ ដើម្បី​ជំរុញ​ការចុះបញ្ជី​ពាណិជ្ជកម្ម និង​ជំរុញ​ការវិនិយោគ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ផងដែរ​។ បើ​យោងតាម​ប្រកាស​របស់​អន្តរក្រសួង​គឺ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​សម្រេច​កែសម្រួល​តម្លៃ​សេវាសាធារណៈ​លើ​ប្រភេទ​សេវា​ចំនួន​ ៣ គឺ​ការស្នើសុំ​ចុះឈ្មោះ​នៅក្នុង​បញ្ជីពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ពាណិជ្ជកម្ម ​ដែល​តម្លៃ​សេវា​ថ្មី ១ ០១០ ០០០ រៀល ខណៈ​កាលពីមុន​មានតម្លៃ ១ ៦៨០ ០០០ រៀល​។ រីឯ​សហគ្រាស​ឯកត្តបុគ្គល ឬ​ពាណិជ្ជករ​ត្រូវបាន​ចុះបញ្ជី​ក្នុង​តម្លៃ​ត្រឹម​ ១៨០ ០០០ ​រៀល ​ចុះ​តម្លៃ​ពី​ ៣០០ ០០០ ​រៀល និង​ការពិនិត្យ​នាមករណ៍​ក្រុមហ៊ុន សហគ្រាស​មាន​តម្លៃ ២៥ ០០០ រៀល​ចុះ​ពី ៤០ ០០០ ​រៀល​។ ប្រកាស​នេះ​ឲ្យ​ដឹងថា សេចក្តី​សម្រេច​នេះ​ចាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ១ ខែមេសា តទៅ​។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២០


៣ ខែដើមឆ្នាំនេះ កម្ពុជានាំចេញកសិផលបានជិត ៣លានតោន

ភ្នំពេញ៖ បី​ខែ​ដំបូង​នៃ​ឆ្នាំ​២០២០ កម្ពុជា នាំចេញ​ផលិតផល​កសិកម្ម​ទាំង​ផ្លូវការ និង​ក្រៅ​ផ្លូវការ បាន ២,៩៣៦,៩៩២​តោន​។ ចំនួន​នេះ កើនឡើង​ប្រមាណ ២០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​លទ្ធផល​នៃ​ការនាំចេញ​កសិផល​កម្ពុ​ជា ក្នុង​រយៈពេល​៣​ខែ ដើមឆ្នាំ​២០២០ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រថ្មីៗចេញផ្សាយថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២០


កម្ពុជានាំចេញជ័រកៅស៊ូធ្លាក់ជិត ៥០ភាគរយ ក្នុងខែកុម្ភៈ

ភ្នំពេញ៖ កម្ពុជា​នាំចេញ​ជ័រកៅស៊ូ បាន​ជិត​១៣,៨៦៣​តោន ក្នុង​ខែកុម្ភៈ​។ ចំនួន​នាំចេញ​នេះ គឺ​ធា្ល​ក់​ជិត​៥០​ភាគរយ បើ​ធៀប​នឹង​ការនាំចេញ​ជ័រកៅស៊ូ ប្រចាំ​ខែមករា ​ឆ្នាំ​២០២០ ដែលមាន​ចំនួន​ជាង​២,៧​ម៉ឺន​តោន​។ នេះ​បើតាម​ការចុះផ្សាយ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​៣១​មីនា​។ 

ប្រភពៈ ព័ត៌មានរបស់គេហទំព័រថ្មីៗចេញផ្សាយថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២០


ព្រឹទ្ធសភាអនុម័តគម្រោងអគ្គិសនីតម្លៃជាង $១,៧ពាន់លាន

ភ្នំពេញ៖ ព្រឹទ្ធសភា​បានអនុម័ត​លើ​គម្រោង​សាងសង់​រោងចក្រ​អគ្គិសនី​ដំណើរការ​ដោយ​ធ្យូងថ្ម​ចំនួន​ ២ និង​ខ្សែ​បញ្ជូន​ថាមពល​អគ្គិសនី​ដែល​មាន​តម្លៃ​រួម ១,៧ ​ពាន់​លាន​ដុល្លារ​កាលពី​ថ្ងៃ​ម្សិលមិញ ដើម្បី​បើកផ្លូវ​ឲ្យ​ក្រុមហ៊ុន​ទទួល​បាន​សម្បទាន​ចាប់ផ្ដើម​ដំណើរការ​សាងសង់ ហើយ​ដែល​នេះ​គឺ​ផ្នែក​មួយ​ក្នុង​ការជួយ​ឲ្យ​រដ្ឋាភិបាល​សម្រេចបាន​នូវ​បេសកកម្ម​របស់ខ្លួន​ក្នុងការ​ផ្ដល់​ថាមពល​ដែល​អាច​ទុកចិត្ត​បាន និង​បង្កើន​ប្រភព​ថាមពល​បន្ថែម​ចន្លោះ​​ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០៣០​។ គម្រោង​នេះ​ត្រូវបាន​ព្រឹទ្ធសភា​អនុម័ត​កាលពី​ថ្ងៃ​ម្សិលមិញ​នា​សម័យប្រជុំ​វិសាមញ្ញ​របស់ខ្លួន​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២០


រដ្ឋាភិបាលអនុម័តលើគម្រោងវិនិយោគចំនួន ៧ ដែលមានទឹកប្រាក់ជិត ២០០លានដុល្លារអាមេរិក

ភ្នំពេញ៖ ទោះបីជា​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ កំពុង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​កំណើន​សេដ្ឋកិច្ច​ក៏ដោយ ប៉ុន្តែ​កម្ពុជា​នៅតែ​បន្ត​ទទួលបាន​នូវ​គម្រោង​វិនិយោគ​ចំនួន​ ៧ ​ថ្មី​បន្ថែមទៀត​ ដែលមាន​ទឹកប្រាក់​សរុប​ ១៧៤,១ ​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន​ចំនួន​ជាង ៣ ​ពាន់​កន្លែង​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២០


  • រដ្ឋាភិបាលដាក់ចេញចំណាត់ការបន្ថែមជួយស្រោចស្រង់សេដ្ឋកិច្ចដែលរងផលប៉ះពាល់ ដោយសារជំងឺកូវីដ ១៩
  • រុស្ស៊ីគាំទ្រកម្ពុជាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
  • កម្ពុជាផ្អាកការនាំចេញអង្ករស និងស្រូវ ដើម្បីពង្រឹងស្តុកក្នុងស្រុក
  • រដ្ឋាភិបាលនឹងបញ្ចេញប្រាក់កម្ចីចន្លោះពី ៥០០ ទៅ ៦០០លានដុល្លារ
  • SBI LYHOUR BANK ទទួលអាជ្ញាប័ណ្ណធនាគារពាណិជ្ជពី NBC
  • ពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងឥណ្ឌូនេស៊ី កើនដល់ $៧៩២ លាន
  • ជើងហោះហើរទៅមកកម្ពុជា បានធ្លាក់ចុះជាង ៤០ភាគរយ
  • ធនាគារអភិវឌ្ឍន៍ជនបទ ចុះអនុស្សរណៈយោគយល់គ្នាជាមួយ CFMA
  • កម្ពុជា និងរុស្ស៊ី សន្យាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី
  • កម្ពុជា និងវៀតណាម ឯកភាពគ្នាដោះដូរទំនិញនៅក្នុងតំបន់ស