ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ធនាគារ ABA អនុញ្ញាតឱ្យបើកគណនីរហ័សនៅក្នុងកម្មវិធីទូរស័ព្ទដៃរបស់ខ្លួន

ភ្នំពេញ៖​ ABA ជាធនាគារកម្ពុជាឈានមុខផ្នែកហិរញ្ញវត្ថុឌីជីថល ដាក់ឱ្យប្រើប្រាស់សេវាកម្មថ្មីមួយនៅក្នុងកម្មវិធី ABA Mobile របស់ខ្លួនគឺ គណនីរហ័ស។ គណនីរហ័សនេះជំនួសឱ្យមធ្យោបាយកាលពីមុនៗក្នុងការបើកគណនីធនាគារនៅតាមសាខាដែលតម្រូវឱ្យធ្វើដំណើរមកកាន់សាខា និងឆ្លងកាត់នីតិវិធីផ្លូវការវែងឆ្ងាយជាច្រើន។

ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១


ច្បាប់ពាណិជ្ជកម្មជំនួន ២ នឹងត្រួវធ្វើវិសោធនកម្ម

ភ្នំពេញ៖ ​ កម្ពុជានឹងធ្វើវិសោធនកម្ម«ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម» ក្នុងពេលឆាប់ៗក្រោយពីទទួលបានការឯកភាពជាគោលការណ៍ពីគណ:កម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ)ក្នុងគោលបំណងដើម្បីលើកកម្ពស់ភាពទាក់ទាញសម្រាក់ការវិនិយោគនៅកម្ពុជាបន្ថែមទៀត។

ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១


សហគ្រិនស្រ្តី អាចដាក់ពាក្យសុំមូលនិធិសម្រាប់ពង្រឹងអាជីវកម្ម

ភ្នំពេញ៖​​ សហគ្រិនស្រ្តីកម្ពុជាដែលមកពីគ្រឹះស្ថានហិរញ្ញវត្ថុនានា FinTechs និងគ្រឹះស្ថានបច្ចេកវិទ្យាដោយក្នុងចំណោមអ្នកទាំងនោះពេលនេះអាចដាក់ពាក្យស្នើសុំមូលនិធិស្តារសហគ្រិនស្រ្តី ដើម្បីជំរុញនិងពង្រីកអាជីវកម្មរបស់ពួកគេបាន។  គណ:កម្មការសេដ្ឋកិច្ច និងសង្គមអង្គការសហប្រជាជាតិទទួលបន្ទុក អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) និងមូលនិធិអភិវឌ្ឍន៍មូលធនអង្គការសហប្រជាជាតិ (UNCDF) ដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍សហគ្រិនហូឡង់ (FMO) រដ្ឋាភិបាលប្រទេសកាណាដា  និងក្រុមហ៊ុន Visa Inc បានដំណើរការនូវ«មូលនិធិស្តារសហគ្រិនស្រ្តី» ដើម្បីជំរុញនិងលើកកម្ពស់ដំណោះស្រាយឌីជីថលក្នុងន័យលើកកម្ពស់កំណើន និងភាពធន់របស់សហគ្រិនស្រ្តី»។

ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ២០២១


ក្រសួងទេសចរណ៍នឹងដាក់ឱ្យអនុវត្តកញ្ចប់«Travel Bubble»

ភ្នំពេញ៖ ក្រសួងទេសចរណ៍នឹងដាក់ឱ្យដំណើរការកញ្ចប់ទេសចរណ៍ពិសេសមួយដែលហៅថា «Travel Bubble»  ជាមួយប្រទេសក្នុងតំបន់អាស៊ាន និងអាស៊ានបូក ៣ ដែលមានចិន ជប៉ុន និងកូរ៉េខាងត្បូងក្នុងការនាំភ្ញៀវទេសចរណ៍ពីប្រទេសណាមួយ ឬតំបន់ណាមួយនៃបណ្តាប្រទេសទាំងនេះមកទស្សនានៅកម្ពុជាក្នុងការជួយស្តារឡើងវិញនៃវិស័យទេសចរណ៍ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរីករាលដាលនៃវិបត្តិជំងឺកូវិដ ១៩​នាពេលបច្ចុប្បន្ន។

ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១


ទំនិញធ្វើដំណើរជាប់ពន្ធជាថ្មី ក្រោយ GSP ផុតសុពលភាព

ភ្នំពេញ៖​ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានជូនដំណឹងដល់អ្នកនាំចូល និងអ្នកបញ្ជាទិញផលិតផលធ្វើដំណើរពីប្រទេសកម្ពុជា ទៅអាមេរិកនឹងត្រូវជាប់កាតព្វកិច្ចបង់ពន្ធនាំចូលឡើងវិញ ដោយសារតែកម្មវិធីអនុគ្រោះពន្ធទូទៅ (GSP) របស់អាមេរិកបានផុតសុពលភាព បន្ទាប់បានផ្តល់ក្នុងឆ្នាំ ២០១៦ និងត្រូវរង់ចាំសភាអាមេរិកផ្តល់សុពលភាពឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។ យោងសេចក្តីជូនដំណឹងពី GMAC ដែលបានចេញផ្សាយកាលពីថ្ងៃ ពុធថា កម្មវីធីអនុគ្រោះពន្ធទូទៅ (GSP) របស់អាមេរិកបានអស់សុពលភាពកាលពីថ្ងៃទី ៣១ ខែធ្នូ​​ ឆ្នាំ ២០២០ ដោយសារតែការយឺតយ៉ាវក្នុងការអនុម័តច្បាប់ដើម្បីផ្តល់សុពលភាពដល់កម្មវិធីនេះឡើងវិញដោយសភាអាមេរិក។

ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៏ ទី០៧ ខែមករា ឆ្នាំ២០២១


  • ធនាគារ Maybank Cambodia ទទួលបានពានរង្វាន់អន្តរជាតិ ៣ ក្នុងឆ្នាំ ២០២០
  • ធនាគារអេស៊ីលីដាសម្ពោធនិមិត្តសញ្ញាថ្មី ក្នុងសម័យឌីជីថលស្វាគមន៍ឆ្នាំំ ២០២១
  • កម្ពុជាបានក្លាយជាប្រទេសផលិតប្រេងមួយនៅលើពិភពលោក និងជាប្រទេសទី ៨ក្នុងតំបន់
  • រដ្ឋដាក់ចញវិធានការបន្ថែមជុំទី ៧ ដើម្បីជួយសម្រួលដល់វិស័យឯកជន
  • Proparco ផ្តល់ឥណទានឱ្យធនាគារស្ថាបនា ដើម្បីជួយ SME និងសហគ្រិនស្រ្តី
  • ធនាគារ ABA ទទួលបានចំណាត់ថ្នាក់ «B+» ពីទីភ្នាក់ងារ S&P
  • ទីភ្នាក់ងាយ S&P ដំឡើងចំណាត់ថ្នាក់ដល់ធនាគារអេស៊ីលីដា
  • តម្លៃដំឡូងមីហក់ឡើងខ្ពស់នៅតាមខេត្តនាភាគពាយព្យ ខណ:ទិន្នផលធ្លាក់ចុះ
  • ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០
  • ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកកើនឡើងជិត ១៦ ភាគរយ