ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
វិស័យដឹកជញ្ជូនកម្ពុជា មិនទាន់មានសម្ទុះខ្លាំងដូចមុន

ភ្នំពេញ៖ ការបិទព្រំដែន និងការធ្លាក់ចុះយ៉ាងគំហុកការបញ្ជាទិញផលិតផលវាយនភណ្ឌ និងកាត់ដេរពីកម្ពុជាដែលបណ្តាលមកពីជំងឺកូវីដ១៩ បានធ្វើឱ្យវិស័យដឹកជញ្ជូនត្រូវជាប់គាំងស្ទើរទាំងស្រុងនាពេលកន្លងមក។ លោក ស៊ិន ចន្ធី ប្រធានសមាគមនភ័ស្តុភារកម្មកម្ពុជា (CLA) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ទោះបីការនាំចេញផលិតផលនៅក្នុងវិស័យ​កសិកម្ម (អង្ករ) នៅពេលនេះកំពុងមានកំណើនខ្ពស់ក៏ដោយ ប៉ុន្តែជារួមសកម្មភាពដឹកជញ្ជូនទំនិញនៅពេលនេះគឺបានកើនឡើងតិចតួចប៉ុណ្ណោះ បើធៀបនឹងក្នុងអំឡុងខែមីនា មេសា និងឧសភា ដោយក្នុងអំឡុងពេលនោះការដឹកជញ្ជូនទំនិញស្ទើរតែធ្លាក់អស់គ្មានតែម្តង។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០


ការសិក្សាពីគម្រោងវិនិយោគវារីអគ្គិសនីនៅក្នុងខេត្តកោះកុងសម្រេចបាន ៨០%

ភ្នំពេញ៖ ប្រទេសកម្ពុជានឹងទទួលបានគម្រោងវិនិយោគទំនប់វារីអគ្គិសនីថ្មីមួយទៀតមានទំហំ ១៥០មេហ្គាវ៉ាត់ ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការជំរុញការវិនិយោគ​លើវិស័យថាមពលអគ្គិសនី។ ការសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គមលើគម្រោងនេះបានប្រហែល ៨០ភាគរយហើយ។ ទំនប់អគ្គិសនីនេះនឹងត្រូវកសាងឡើងដោយក្រុមហ៊ុន China National Heavy Machinery Corporation (CHMC) របស់ប្រទេសចិន ក្នុងតម្លៃវិនិយោគ ៣៨០លានដុល្លារ។ វារីអគ្គិសនីថ្មីនេះត្រូវរំពឹងថានឹងជួយបង្កើនការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ខេត្តកោះកុង និងបណ្តាលខេត្តនៅជាប់ខេត្តនេះផងដែរ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០


កម្ពុជាគ្រោងនឹងបង្កើតមជ្ឈមណ្ឌលជាតិចុះបញ្ជីអ៊ីនធឹណិត (KHNIC)

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) បានបង្កើតក្រុមការងារមួយដើម្បីសិក្សា និងស្រាវជ្រាវលើការបង្កើតមជ្ឈមណ្ឌលជាតិចុះបញ្ជីអ៊ិនធឺណិត (KHNIC) ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងការចុះឈ្មោះ Domain Name និងការជំរុញឱ្យប្រជាជនប្រើប្រាស់ដែនកម្មសិទ្ធិ ឬ Domain ជាតិ [KH] ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០


កំណើនតម្រូវការអគ្គិសនីធ្លាក់មកនៅត្រឹម ២០%

ភ្នំពេញ៖ អាជ្ញាធរអគ្គិសនីកម្ពុជាបានអះអាងថា ប្រទេសកម្ពុជាមិនបានប្រឈមកង្វះថាមពលអគ្គិសនីនៅក្នុងរដូវប្រាំងឆ្នាំ២០២០នេះទេ ព្រោះតម្រូវការប្រើប្រាស់បានថយចុះដោយសារការរាតត្បាតជំងឺកូវីដ១៩ ដែលបណ្តាលឱ្យរោងចក្រក្នុងវិស័យឧស្សាហកម្មកាត់ដេរ និងបដិសណ្ឋារកិច្ចមួយចំនួនបិទដំណើរការ។ កំណើនតម្រូវការថាមពលអគ្គិសនីឆ្នាំនេះត្រូវបានព្យាករថានឹងធ្លាក់មកនៅត្រឹម ២០ភាគរយ ខណៈឆ្នាំមុនៗកំណើនជាមធ្យម ៣០ភាគរយ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០


ការនាំចេញរបស់ក្រុមហ៊ុនលីលី ចាប់ផ្តើមល្អឡើងវិញ

ភ្នំពេញ៖ លោកស្រី កែវ មុំ អគ្គនាយិកាក្រុមហ៊ុន LYLY Food Industry Co., LTD បានឱ្យដឹងកាលពីថ្ងៃពុធថា ការបញ្ជាទិញនំស្រួយលីលី ពីអតិថិជននៅក្រៅប្រទេសចាប់ផ្តើមមានឡើងវិញជាបណ្តើរៗហើយតាំងពីចុងខែឧសភា។ ជាក់ស្តែងកាលពីថ្ងៃអង្គារក្រុមហ៊ុនបាននាំចេញចំនួន ១កុងតឺន័រទៅកាន់ទីផ្សារអាមេរិក ហើយកាលពីសប្តាហ៍មុនក៏មានការនាំចេញ ១កុងតឺន័រទៅកាន់ប្រទេសម៉ាឡេស៊ីផងដែរ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០


  • SANTANA AGRO គ្រោងនាំចេញស្វាយចន្ទីសរីរាង្គនៅចុងឆ្នាំនេះ
  • កម្ពុជានាំចេញកង់ ៥ខែឆ្នាំនេះ មានតម្លៃសរុបជិត ២០០លានដុល្លារ
  • ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ កើនឡើងជាង ១៨% រយៈពេល ៤ខែដើមឆ្នាំ២០២០
  • ទំហំពាណិជ្ជកម្មក្នុងរយៈពេល ៤ខែមានតម្លៃជាង $១១ពាន់លាន
  • ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម ធ្លាក់ជាង ៨%
  • ការនាំចេញអង្ករត្រូវព្យាករថានឹងសម្រេចបានជិត ១លានតោន
  • ការនាំចេញកសិផលកម្ពុជានឹងលើសពី ៥លានតោន
  • រោងចក្រកែច្នៃផ្លែឈើតម្លៃ $៨លាន កំពុងសាងសង់នៅក្នុងខេត្តព្រះសីហនុ
  • រោងចក្រស្រាបៀរតម្លៃ ៨៧លានដុល្លារ ទទួលការអនុញ្ញាតពី CDC
  • អង្ករ ៣ម៉ឺនតោន បានត្រៀមរួចរាល់សម្រាប់នាំចេញទៅទីម័រខាងកើត