ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
កម្ពុជា និងឥណ្ឌូនេស៊ី ប្តេជ្ញាលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ

ភ្នំពេញ៖ កម្ពុជា និង​ឥណ្ឌូនេស៊ី​បាន​សន្យា​សហការ​គ្នា​ដើម្បី​លើកកម្ពស់​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​រវាង​ប្រទេស​ទាំង​២ ខណៈ​កម្ពុជា​មាន​សក្ដានុពល​ជាច្រើន​ដែល​មិនទាន់​ត្រូវបាន​ប្រើប្រាស់​។ ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ទ្វេភាគី​រវាង​ប្រទេស​ឥណ្ឌូនេស៊ី និង​កម្ពុជា​បាន​កើនឡើង​ជាប្រចាំ​លើ​និន្នាការ​វិជ្ជមាន​។ កាលពី​ឆ្នាំ​២០១៨ ពាណិជ្ជកម្ម​ទ្វេភាគី​បាន​កើនឡើង​ដល់​ ៥៥៨,៦ ​លាន​ដុល្លារ (​ប្រទេស​ឥណ្ឌូនេស៊ី​នាំចេញ​ក្នុង​តម្លៃ ៥២៥,៦ ​លាន​ដុល្លារ និង​កម្ពុជា​នាំចេញ​ក្នុង​តម្លៃ​ ៣៣​លាន​ដុល្លារ​)​។ នេះ​បើ​យោង​តាម​ទិន្នន័យ​បាន​ពី​ស្ថានទូត​ឥណ្ឌូនេស៊ី​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ ២០២០


រដ្ឋាភិបាលសម្រេចមិនយកពន្ធសណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តសៀមរាប

ភ្នំពេញ៖ រដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ពី​ការលើកលែង​ពន្ធ​លើ​អាជីវកម្ម​សណ្ឋាគារ និង​ផ្ទះសំណាក់​នៅ​ខេត្តសៀមរាប​រយៈពេល​ ៤​ខែ ​គឺ​ចាប់ពី​ខែ​កុម្ភៈ​ដល់​ឧសភា ដោយ​បន្ទុក​នៃ​ការបង់ពន្ធ​ត្រូវ​រដ្ឋ​ជា​អ្នក​បង់​ជំនួស​។ នេះ​​ជា​វិធានការ​បន្ទាន់​មួយ​ដើម្បី​ជួយ​ទ្រទ្រង់ និង​រក្សា​លំនឹង​ដល់​វិស័យ​ទេសចរណ៍​ដែល​កំពុង​ធ្លាក់ចុះ​ក្នុង​ខេត្ត​នេះ ដោយសារ​តែ​ការផ្ទុះ​ឡើង​នៃ​វីរុស COVID-19​ ដោយអ្នក​ទេសចរ​មាន​ការភ័យខ្លាច​លែង​ហ៊ាន​ធ្វើដំណើរ​កម្សាន្ត និង​ការបិទ​ជើងហោះហើរ​ជាដើម​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ ២០២០


រដ្ឋាភិបាលកម្ពុជាបានរៀបចំមូលនិធិ ៥០លានដុល្លារ សម្រាប់ជួយ SME

ភ្នំពេញ៖ រដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​មូលនិធិ​ ៥០​លាន​ដុល្លារ​ សម្រាប់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​ (SME) ដើម្បី​បង្កើន​ចង្វាក់​ផលិត និង​រក្សា​សមត្ថភាព​ប្រកួតប្រជែង​នៅក្នុង​វិស័យ​កសិឧស្សាហកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ ២០២០


ក្រសួងពាណិជ្ជកម្ម ជំរុញការចូលរួមលើកកម្ពស់ម៉ាកផលិតផលក្នុងស្រុក

ភ្នំពេញ៖ រដ្ឋាភិបាល​កម្ពុជា​គ្រោង​សាងសង់​ចំណត​ផែ​កុងតឺន័រ​ទឹក​ជ្រៅ​បន្ថែម ដែលមាន​ជម្រៅ​ ១៤,៥ ​ម៉ែត្រ​ នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​របស់​កម្ពុជា​តាមរយៈការ​ពង្រឹង​សមត្ថភាព​ពាណិជ្ជកម្ម និង​ការកាត់បន្ថយ​តម្លៃ​។ គម្រោង​នេះ​ត្រូវបាន​គាំទ្រ​ហិរញ្ញប្បទាន​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA)​។ នេះ​បើ​យោង​តាមឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២០


កម្ពុជាបានចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងពន្ធត្រួតគ្នាជាមួយហុងកុង

ភ្នំពេញ៖ រដ្ឋាភិបាល​បាន​ប្រកាស​ជា​ផ្លូវការ​ពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ «​ចៀសវាង​ការយកពន្ធ​ត្រួតគ្នា​» (DTA) និង​ការបង្ការ​ការគេចពន្ធ​លើ​ប្រាក់ចំណូល​ជាមួយ​តំបន់​រដ្ឋបាល​ពិសេស​ទីក្រុង​ហុងកុង ជា​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ទាក់ទាញ និង​ជួយ​សម្រួល​ការវិនិយោគ និង​ពាណិជ្ជកម្ម បន្ទាប់ពី​ភាគី​ទាំង​២ ​នេះ​សម្រេចបាន​កិច្ចព្រមព្រៀង​ចាប់តាំងពី​ឆ្នាំ​២០១៩​។ យោងតាម​ប្រកាស​បាន​ពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ដែល​បាន​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃទី​៧ ខែកុម្ភៈ និង​ចេញផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ចន្ទ​បាន​ឲ្យ​ដឹងថា ប្រកាស​នេះ​មាន​បំណង​អនុវត្ត​កិច្ចព្រមព្រៀង​ជាមួយ​ទីក្រុង​ហុងកុង​ចាប់ពី​ថ្ងៃទី​១ ខែ​មករា ​ដែល​មានន័យថា អគ្គនាយកដ្ឋាន​ពន្ធដារ និង​សហគ្រាស​ជាប់​ពាក់ព័ន្ធ​ផ្សេងទៀត​ត្រូវតែ​គោរព​តាម​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ ២០២០


  • ការនាំចេញកៅស៊ូរបស់កម្ពុជានៅខែមករាបានកើនឡើង ១៧ភាគរយ
  • ទីផ្សារមូលបត្រកម្ពុជា បង្ហាញពីការវិវឌ្ឍគួរឱ្យកត់សម្គាល់
  • របាយការណ៍៖ រោងចក្របង្កើតថ្មីបានកើនឡើងចំនួនជាង ២០០រោងចក្រ កាលពីឆ្នាំ២០១៩
  • កម្ពុជានៅខ្វះខាតធនធានមនុស្សលើវិស័យជាងសំណង់ទោះបីមានការបណ្តុះបណ្តាលច្រើនហើយក្តី
  • រដ្ឋាភិបាលនឹងឧបត្ថម្ភធន $៥០លានបញ្ចុះតម្លៃអគ្គិសនី
  • RENAISANCE នឹងចាប់ផ្តើមទាញយករ៉ែមាសដំបូងនៅកម្ពុជាឆ្នាំ២០២១
  • TC សហការនឹង CFOCN លើបណ្តាញទូរគមនាគមន៍
  • ប្រទេសកម្ពុជាឡាវប្តេជ្ញាធ្វើការរួមគ្នា ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគ
  • ការវិនិយោគលើវិស័យថាមពលកម្ពុជាមានជាង $៦ពាន់លាន អំឡុង១៣ឆ្នាំចុងក្រោយ
  • CDC អនុម័តគម្រោងរោងចក្រកាត់ដេរ ៥បន្ថែម