ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
នាយករដ្ឋមន្រ្តី៖កម្ពុជាចំណាយ$៣០០លានក្នុង១ខែ

ភ្នំពេញ៖ ថ្លែងក្នុងពិធីពនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតក តេជោ កាលពីម្សិលមិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឱ្យដឹងថា រដ្ឋាភិបាលបានចំណាយទឹកប្រាក់ប្រមាណ ៣០០លានដុល្លារជារៀងរាល់ខែសម្រាប់បើកប្រាក់ខែ ការជួសជុល​ និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងប្រទេស ប៉ុន្តែកម្ពុជាអាចមានសមត្ថភាពរកប្រាក់ចំណូលបានរហូតដល់ប្រមាណ៥០០លានដុល្លារនៅក្នុងមួយខែ ដូច្នេះអតិរេកមានលើសពី ១០០លានដុល្លារក្នុងមួយខែ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ ២០១៩


កំណើនទិញលក់អចលនទ្រព្យធ្វើឱ្យការប្រមូលពន្ធប្រថាប់ត្រាកើនឡើងខ្ពស់

ភ្នំពេញ៖ រហូតមកដល់ពេលបច្ចុប្បន្ននេះ ការទិញលក់អចលនទ្រព្យនៅតែមានកំណើនខ្ពស់ដដែល ជាពិសេសការទិញលក់ដីឡូត៍នៅក្នុងប្រទេសកម្ពុជា ដែលដំបូងឡើយមានតែនៅតំបន់ជុំវិញរាជធានីភ្នំពេញ តែក្រោយមកក៏បានសាយភាយទៅតំបន់ជាច្រើនទៀតតាម​បណ្តាខេត្តសក្តានុពលដូចជា ខេត្តព្រះសីហនុ កំពត សៀមរាប ត្បូងឃ្មុំ និងកំពង់ចាមជាដើម។ ដោយសារតែកំណើននៃការទិញលក់អចលនទ្រព្យទាំងនេះ បានធ្វើឱ្យចំណូលពន្ធប្រថាប់ត្រាមានកំណើនខ្ពស់រហូតដល់៥០% បើធៀបនឹងឆ្នាំ២០១៨ កន្លងទៅ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃសៅរ៍-អាទិត្យ ទី២៧-២៨ ខែកក្កដា ឆ្នាំ ២០១៩


ការនំាចេញទំនិញទៅទីផ្សារអន្តរជាតិ មានតម្លៃជិត$៧ពាន់លាន

ភ្នំពេញ៖ របាយការណ៍ប្រចាំឆមាសទី១ របស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយបរទេសបានដំណើរការទៅមុខល្អប្រសើរ ដោយការនាំចេញ​មានតម្លៃសរុប ៦,៨ពាន់លានដុល្លារ​ ក្នុងនោះចំណែកទីផ្សារអាមេរិកមានចំនួន​២៨% តំបន់អឺរ៉ុប​២៦,៦% ចក្រភពអង់គ្លេស ៦,៦%​ និងជប៉ុន ៧,៧%។ ចំណែការនាំចូល​មាន​តម្លៃសរុបរហូតដល់ ១០,៥ ពាន់លានដុល្លារ នាំមុខដោយប្រទេសចិន ដែលមាន ៤៦% ថៃ១៥,៦% វៀតណាម ១៣,២% និងជប៉ុន ៤,៥%។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ ២០១៩


IFAD ផ្តល់កម្ចី$៧០លានលើគម្រោងកសិកម្ម

ភ្នំពេញ៖ មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) របស់អង្គការសហប្រជាជាតិគ្រោងនឹងផ្តល់កម្ចីប្រមាណ ៧០លានដុល្លារដល់កម្ពុជាសម្រាប់គម្រោងទីផ្សារកសិកម្ម ប្រកបដោយនិរន្តរភាព និងគម្រោងអាជីវកម្មនិងពាណិជ្ជកម្មកសិកម្ម។ គម្រោងនេះមានឈ្មោះថា SAAMBAT ដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្តនិងការផ្តល់បណ្តុះបណ្តាលបច្ចេកវិទ្យា និងទីផ្សារដល់កសិករខ្នាតតូចនៅជនបទ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ ២០១៩


IFAD នឹងពិភាក្សាគម្រោងវិនិយោគកសិកម្មនៅកម្ពុជា

រាជធានីភ្នំពេញ៖ ប្រធានមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD)  របស់អង្គការសហប្រជាជាតិ និងជួបជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាអំឡុង ដំណើរទស្សនកិច្ចរយះពេល០៣ ថ្ងៃនៅកម្ពុជាដើម្បីពិភាក្សាពីការវិនិយោគវិស័យកសិកម្ម។ នេះបើតាមសេចក្តីប្រកាសពត៌មានដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីម្សិលមិញ។ ក្នុងដំណើរទស្សនកិច្ចរយះពេល៩៣ថ្ងៃចាប់ពីថ្ងៃទី២៥ ដ់២៧ ខែកក្កដានេះ លោក Gil-bert F. Houngbo ប្រធាន IFAD នឹងជួបពិភាក្សាជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនិងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួនទៀត រួមមានរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រសួងអភិវឌ្ឍន៍ជនបទ។

ប្រភពៈ ព័ត៌មានរបស់កាសែត ភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ ២០១៩


  • អេស៊ីលីដាត្រូវបានយល់ព្រមជាភ្នាក់ងារលក់មូលបត្រ
  • កម្ពុជាសម្លឹងទីផ្សារឥណ្ឌូនេស៊ី សម្រាប់នាំអង្គរចេញនិងសហការផលិតគ្រឿងបង្គុំទោចក្រយាន
  • អ្នកជំនាញណែនាំឲ្យមានការប្រុងប្រយ័ត្នក្នុការសាងសង់់សណ្ឋាគារបន្ថែម ខណះភ្ញៀវទេសចរហាក់ធ្លាក់ចុះ
  • អាជីវកម្មខ្នាតតូចរបស់ចិនកំពុងកើនឡើងនៅភ្នំពេញ
  • ជប៉ុនផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាជាង ៥២លានដុល្លាររយះពេល ៧ខែនេះ
  • ក្រុមហ៊ុនត្រៀមដាំកប្បាស១៨០ កិកតានៅខេត្តពោធិ៍សាត់
  • ក្រុមហ៊ុនEclate គ្រោងពង្រីកការវិនិយោគថ្មីនៅកម្ពុជា
  • រដ្ឋមន្ត្រី Zero-dollar Tour បំផ្លាញវិស័យទេសចរណ៍
  • ជំងឺប៉េស្តជ្រូកអាហ្វិកធ្វើអោយកសិករខាតបង់រាបសិនម៉ឺនដុល្លារ
  • AIIB ផ្តល់កម្ចីសម្រាប់កែលំអសេវាអ៊ីនធឺណេតនៅកម្ពុជា