ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ការនាំចូលមធ្យោបាយធ្វើដំណើរក្នុងរយៈពេល ៦ខែ មានតម្លៃ $៦៣៥លាន

ភ្នំពេញ៖ របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា ចាប់ពីខែមករា ទៅដល់ខែមិថុនា ឆ្នាំ២០២០ កម្ពុជាបាននាំចេញមធ្យោបាយធ្វើដំណើរមាន រថយន្ត ម៉ូតូ និងកង់ ក្នុងតម្លៃសរុប ៦៣៤,៦៩លានដុល្លារ ដែលក្នុងនោះការនាំចូលរថយន្តទេសចរណ៍មានតម្លៃ ២៨០,៦៥លានដុល្លារ ស្មើនឹងចំនួន ២៥ ៤៨៣គ្រឿង រថយន្តដឹកទំនិញមានតម្លៃ ១៩៤,៤៧លានដុល្លារ ស្មើនឹង ១៣ ៨១២គ្រឿង រថយន្តដឹកអ្នកដំណើរមានតម្លៃ ២០,៦៨លានដុល្លារ ក្នុងបរិមាណ ១ ២១២គ្រឿង និងរថយន្តផ្សេងទៀតមានតម្លៃ ៣៥,៨៤លានដុល្លារ ស្មើនឹង ១ ២៣១គ្រឿង។ ចំណែកការនាំចូលម៉ូតូមានតម្លៃ ៩៩លានដុល្លារ ស្មើនឹង ១៨០ ៥៩០គ្រឿង និងកង់ក្នុងតម្លៃ ៤,៣៥លានដុល្លារស្មើនឹង ១៩២ ៣៩៧គ្រឿង។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០


កម្ពុជានាំចេញម៉ាស់ និងសម្ភារពេទ្យកើនឡើង ១៣០ភាគរយ មានតម្លៃជិត $២០០លាន

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីអគ្គនាយកគយ និងរដ្ឋាករកម្ពុជា ការនាំចេញសម្ភារពេទ្យ (PPE) របស់កម្ពុជាមានតម្លៃសរុប ១៩១,៣លានដុល្លារ ចាប់ពីខែមករាដល់ខែមិថុនា ឆ្នាំនេះ កើនឡើង ១៣០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានចំនួន ៨៣,៣៦​លានដុល្លារ។ ទិន្នន័យនេះបង្ហាញទៀតថា នៅក្នុងរយៈពេលខាងលើការនាំចេញម៉ាស់ពីកម្ពុជាមានតម្លៃសរុប ២,៥៣លានដុល្លារ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០


កម្ពុជានាំចេញកង់តម្លៃជិត $២៤២ លាន ក្នុងឆមាសទី១

ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២០ កម្ពុជាបាននាំចេញកង់ជាង ១,១លានគ្រឿង ដែលស្មើនឹងតម្លៃ ២៤១,៧លានដុល្លារ ដោយចំនួនជាងពាក់កណ្តាលត្រូវបាននាំចេញទៅទីផ្សារ​អឺរ៉ុប ខណៈទីផ្សារផ្សេងៗទៀតរួមមាន អាមេរិក អង់គ្លេស និងជប៉ុនជាដើម។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០


ការនាំចេញផលិតផលកសិកម្មសម្រេចជាង ២,៦៨លានតោន រយៈពេល ៧ខែ

ភ្នំពេញ៖ ប្រទេសកម្ពុជាបាននាំចេញផលិតផលកសិកម្មសរុបជាង​២,៦៨លានតោន ក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២០ ដែលឆ្លុះបញ្ចាំងអំពីសញ្ញាវិជ្ជមាននៃវិស័យនេះ ទោះបីវិស័យផ្សេងៗទៀតដូចជាទេសចរណ៍ ឧស្សាហកម្ម កាត់ដេរ និងអាកាសចរណ៍ដែលទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ ចាប់តាំងពីដើមឆ្នាំ២០២០។ ការនាំចេញផលិតផលកសិកម្មរយៈពេល ៧ខែ ឆ្នាំនេះ កើនខ្ពស់ជាងរយៈពេល ៧ខែ ១៩ថ្ងៃ ឆ្នាំ២០១៩ ដែលមានត្រឹមតែជាង ២,៥៨លានតោនប៉ុណ្ណោះ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០


GGGI បើកភ្លើងបៃតងឱ្យកម្ពុជាសម្រាប់រោងចក្រអគ្គិសនីពីសំរាម

ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ បានអះអាងថា វិទ្យាស្ថានកំណើនបៃតងសកល (GGGI) បានបើកភ្លើងបៃតងឱ្យរដ្ឋាភិបាលកម្ពុជាដាក់សំណើ​សុំកញ្ចប់ថវិកាលើគម្រោងបង្កើតរោងចក្រផលិតថាមពលអគ្គិសនីដោយកាកសំណល់សំរាមនៅទីលានចាក់សំរាមក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០


  • ការនាំចេញអង្កររយៈពេល ៧ខែ កើនជិត ៤០ភាគរយ
  • មុខទំនិញជាង ៣០០មុខ នឹងនាំចេញទៅចិនដោយមិនបង់ពន្ធ តាមកិច្ចព្រមព្រៀងFTA
  • កម្ពុជា-កូរ៉េ ចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅថ្ងៃនេះ
  • កម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ
  • រោងចក្រអគ្គិសនីកម្លាំង ៤០០ មេហ្គាវ៉ាត់នឹងដំណើរការនៅខែក្រោយ
  • ក្រុមហ៊ុនចំនួន ៥ បន្ថែមទៀត ត្រូវអនុញ្ញាតឱ្យនាំចេកទៅចិន
  • កម្ពុជាកំពុងសិក្សាពីការបង្កើតតំបន់ពិសេសកសិឧស្សាហកម្ម
  • ការចរចា FTA ជាមួយប្រទេសចិនបានបញ្ចប់រួចរាល់ ១០០%
  • ផ្សារទំនើប K MALL នឹងបើកដំណើរការនៅឆ្នាំ២០២១
  • គម្រោងវិនិយោគលើកសិដ្ឋានចិញ្ចឹមសត្វតម្លៃជាង $៣០លាន ត្រូវបាន CDC អនុម័ត