ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
កម្ពុជានឹងនាំចេញផ្លែស្វាយស្រស់ទៅកូរ៉េខាងត្បូង

ភ្នំពេញ៖ ការនាំចេញ​ផ្លែស្វាយ​ស្រស់​របស់​កម្ពុជា​ជា​ផ្លូវការ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​ ជា​លើកដំបូង​នឹងត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ បន្ទាប់ពី​មន្ត្រី​ជំនាញ​នៃ​ទីភ្នាក់ងារ​អនាម័យ និង​ភូតគាម​អនាម័យ​ប្រទេស​កូរ៉េធ្វើតេស្តដោយ​ជោគជ័យ​លើ​គុណភាព និង​ភូតគាម​អនាម័យ​រួចមក​។ ការនាំចេញ​ជា​ផ្លូវការ​លើក​ដំបូង​នេះ​នឹង​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន Hyundai Mao Legacy Co., Ltd ដែល​ក្រុមហ៊ុន​ប្រើប្រាស់​ម៉ាស៊ីន​កម្ចាត់​រុយ​ចោះ​ផ្លែ​ដោយ​ប្រើ​ចំហាយ​ទឹក​ក្តៅ​ដែល​ជា​ការចង់បាន​របស់​ប្រទេស​កូរ៉េ​។ ទោះ​យ៉ាងណា​លោក​មិន​បានដឹង​ពី​បរិមាណ​ដែល​ក្រុមហ៊ុន Hyundai Mao Legacy Co., Ltd គ្រោង​នឹងត្រូវ​នាំចេញ​លើកដំបូង​នេះ​ទេ​។ នេះ​បើ​យោងតាម​មន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ ២០២០


ការនាំចេញដំឡូងមីឆ្នាំ២០១៩ កើនឡើងជាង ២០ភាគរយ

ភ្នំពេញ៖ ការនាំចេញដំឡូងមីរបស់កម្ពុជាក្នុងឆ្នាំ២០១៩ មានជាង ៣,២៩លានតោន កើន ២៧ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ដែលមាន ២,៥៩លានតោន។ នេះបើតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ ២០២០


ការវិនិយោគផ្ទាល់របស់កម្ពុជានៅបរទេសធ្លាក់ចុះជាង ១៣ភាគរយ

ភ្នំពេញ៖ របាយការណ៍ព្រឹត្តិបត្រស្ថិតិជញ្ជីងទូទាត់របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ការវិនិយោគផ្ទាល់របស់កម្ពុជានៅក្រៅប្រទេសក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៩ មានតម្លៃសរុបជាង ៨១,៣៨ លានដុល្លារ ធ្លាក់ចុះ ១៣,៤៥ភាគរយ ពី ៩៤,០៣លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ ២០២០


ប្រាក់ចំណូលរបស់កំពង់ផែព្រះសីហនុកើនឡើង ១៧%

ភ្នំពេញ៖ យោងតាមរបាយការណ៍ប្រចាំឆ្នាំបានមកពីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចេញផ្សាយកាលពីម្សិលមិញ ប្រាក់ចំណូលសរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានកើនឡើងដល់ប្រហែល ៨០លានដុល្លារ សម្រាប់ឆ្នាំ២០១៩ កើនឡើង ១៧,៥ភាគរយ ធៀបនឹងប្រហែល ៦៨លានដុល្លារកាលពីឆ្នាំ២០១៨។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ ២០២០


CDC អនុម័តគម្រោងចំនួន ៤ តម្លៃជាង $១៧លាន

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃចន្ទ សម្រេចអនុម័តគម្រោងវិនិយោគចំនួន ៤ រួមមាន (១) ក្រុមហ៊ុន Sun Awesome Garment Co., Ltd. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងបោកគត់ ស្ថិតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោមទុនវិនិយោគ ៦,៩លានដុល្លារ និងអាចបង្កើតការងារបាន ៦១០នាក់។ (២) ក្រុមហ៊ុន Famous Leatherware (Cambodia) Co., Ltd. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ នៅខណ្ឌមានជ័យ មានទុនវិនិយោគ ៥,៣លានដុល្លារ អាចបង្កើតការងារបាន ៣១៤នាក់។ (៣) ក្រុមហ៊ុន Xin Hak Muy Make Clothes Assist Material Co., Ltd. គម្រោងបង្កើតរោងចក្រត្បាញខ្សែបន្ទះ ខ្សែយឺត និងអំបោះដេរ នៅខណ្ឌដង្កោ មានទុនវិនិយោគ ២,៥លានដុល្លារ អាចបង្កើតការងារបាន ២៣២នាក់។ (៤) ក្រុមហ៊ុន Kimbao Bag Industry Co., Ltd គម្រោងបង្កើតរោងចក្រផលិតកាបូប និងថង់យួរគ្រប់ប្រភេទ ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាន ២,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៣៤នាក់។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ ២០២០


  • ការនាំចេញពោតធ្លាក់ចុះជាង ៤០ភាគរយ
  • ការនាំចេញម្រេចនៅឆ្នាំ២០១៩ បានកើនឡើង ៥០ភាគរយ
  • ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមមានការកើនឡើង
  • ចំណូលពីភ្ញៀវបរទេសចូលទស្សនាតំបន់អង្គរមានជាង ៩៩លានដុល្លារ ធ្លាក់ចុះជាង ១៥ភាគរយក្នុងឆ្នាំ២០១៩
  • ការនាំចេញអង្ករឆ្នាំ២០១៩ បន្តធ្លាក់ចុះជិត ១%
  • វិស័យសំខាន់បីនៅតែរក្សាកំណើនល្អសម្រាប់ឆ្នាំ២០២០
  • ការនាំចេញកៅស៊ូរយៈពេល ១១ខែបានកើនឡើងជាង ២៤ភាគរយ
  • ការចុះបញ្ជីម៉ាកពាណិជ្ជកម្មបានកើនឡើងជាង ២ភាគរយ
  • គម្រោងរោងចក្រអគ្គិសនីចំនួន ២ ទទួលការយល់ព្រមពី CDC
  • តំបន់ឆ្នេរកម្ពុជានៅមានសក្តានុពលច្រើនក្នុងការទាក់ទាញទេសចរ