ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
JICA បន្តគាំទ្រដល់ការអភិវឌ្ឍរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ភ្នំពេញ៖ ទីភ្នាក់ងារអភិវឌ្ឍន៍របស់រដ្ឋាភិបាលជប៉ុន (JICA) បានបង្ហាញពីការតាំងចិត្តក្នុងការបន្តគាំទ្រការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដោយបន្តផ្តល់ជំនួយឥតសំណង និងកម្ចីសម្បទាន បើទោះបីជាថ្មីៗនេះបានលក់ភាគហ៊ុនដែលធ្លាប់កាន់កាប់ចេញពី PAS ក៏ដោយ។ JICA បានឱ្យដឹងទៀតថា ខ្លួននឹងបន្តគាំទ្រ PAS លើទិដ្ឋភាពដ៏ទូលាយសម្រាប់ការអភិវឌ្ឍកំពង់ផែ និងការលើកកម្ពស់តំបន់តាមរយៈជំនួយឥតសំណង​ កិច្ចសហប្រតិបត្តិការបច្ចេកទេស និងកម្ចីសម្បទាន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ ២០១៩


កម្ពុជាគ្រោងលើកលែងទិដ្ឋាការជូនទេសចរអន្តរជាតិនិងដោះស្រាយបញ្ហាប្រឈមនានា

ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍គ្រោងនឹងលើកសំណើរជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជាដោយស្នើសុំឱ្យមានការលើកលែងទិដ្ឋាការជូនភ្ញៀវទេសចរអន្តរជាតិ និងគម្រោងពង្រី​​ក​ជើងហោះហើរពីប្រទេសឥណ្ឌា ដើម្បីទាក់ទាញភ្ញៀវទេសចរឥណ្ឌា និងទេសចរទីបីនៅប្រទេស​ឥណ្ឌាបន្ថែម។ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ)​ បានឯកភាពគ្នាថានឹងលើកយកដំណោះស្រាយមួយចំនួនពាក់ព័ន្ធនឹងវិស័យ​ទេ​ស​​ចរណ៍ដាក់ជូនរាជរដ្ឋាភិបាល ដើម្បីកំណត់យុទ្ធសាស្រ្តទាក់ទាញកំណើនទេសចរកម្សាន្តនៅ​កម្ពុជា​បន្ថែមទៀត។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ ២០១៩


ចំណូលកំពង់ផែភ្នំពេញកើនឡើងជាង២៥ភាគរយនៅក្នុងត្រីមាសទី១

ភ្នំពេញ៖ របាយការណ៍ប្រចាំត្រីមាសទី១ ដែលបានចេញផ្សាយនៅលើផ្សារហ៊ុនកម្ពុជាបង្ហាញថា ត្រីមាសទី១ ឆ្នាំ២០១៩ កំពុងផែស្វយ័តភ្នំពេញ (ក.ស.ភ.) រកចំណូលសរុបពីអាជីវកម្ម និងសេវាកម្ម បានចំនួនជាង ៥,៨៧លានដុល្លារ កើនឡើង២៥,៨៤% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០១៨​ ដែលមានជាង ៤, ៦៥លានដុល្លារ។ របាយការណ៍ក៏បានបង្ហាញថា ប្រាក់ចំណេញសុទ្ធក្រោយបង់ពន្ធមានចំនួនជាង ៣,៦៣លានដុល្លារកើនឡើង ២១៨,៣៧% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០១៨ ដែលមានតែជាង ១,១៤លានដុល្លារ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ ២០១៩


វិនិយោគិនហាក់មិនសូវខ្វល់ពីការព្រមានរបស់ធនាគារពិភពលោកចំពោះវិស័យអចលនទ្រព្យនៅកម្ពុជាដែលកំពុងឡើងប៉ោងខ្លាំង

ភ្នំពេញ៖ ធនាគារពិភពលោកប្រចាំកម្ពុជា (World Bank) កាលពីពេលថ្មីៗនេះបានព្រមានដល់វិស័យអចលនទ្រព្យនៅកម្ពុជា ដោយរម្លឹកដល់កម្ពុជាឱ្យមានការប្រុងប្រយ័ត្នចំពោះការផ្តល់កម្ចីឥណទានដល់វិស័យអចលនទ្រព្យ ដោយសារតែនៅលើពិភពលោកនេះគ្រប់ប្រទេសទាំងអស់តែងតែមានវដ្តនៃវិបត្តិអចលនទ្រព្យ។ ប៉ុន្តែ វិនិយោគិន និងអ្នកវាយតម្លៃវិស័យនេះ ហាក់មិនបានបង្ហាញការព្រួយបារម្ភពីការព្រមាននេះឡើយ ដោយអះអាងថា ៥ឆ្នាំទៀត អចលនទ្រព្យនៅកម្ពុជានៅតែបន្តមានសុខភាពល្អប្រសើរដដែល។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃសៅរ៍-អាទិត្យ ទី១៨-១៩ ខែឧសភា ឆ្នាំ ២០១៩


ស្វាយកែវរមៀតខ្មែរសម្រុកនំាចេញទៅប្រទេសវៀតណាមជាង ១ម៉ឺនតោន

ភ្នំពេញ៖ លោក អ៊ិនឆាយវ៉ាន ប្រធានសមាគមស្វាយកំពង់ស្ពឺបានឱ្យដឹងថា ស្វាយកែវរមៀតខ្មែរឆ្នាំនេះសម្រុកនំាចេញទៅប្រទេសវៀតណាមច្រើនជាងថៃនិងចិន បន្ទាប់ពីរោងចក្រនៅវៀតណាមចំនួន៣បានចុះកុងត្រាទទួលយកស្វាយពីកម្ពុជាប្រមាណ​ជាង ១ម៉ឺនតោន​សម្រាប់ធ្វើការកែច្នៃនំាចេញបន្តទៅទីផ្សារទី៣។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ ២០១៩


  • គម្រោងវិនិយោគសរុបចំនួន១១៥គម្រោងមានទឹកប្រាក់៤ពាន់លានដុល្លារត្រូវបានអនុម័តត្រឹមរយៈពេលបួនខែ
  • ជប៉ុនចង់វិនិយោគនៅកម្ពុជាកាន់តែច្រើន តែឃើញមានបញ្ហាប្រឈមត្រូវដោះស្រាយ ខណៈការនំាចេញទៅជប៉ុនរយៈពេល៣ឆ្នាំ កើនឡើងជិត១៦%
  • តើសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន នឹងប៉ះពាល់ដល់វិស័យអចលនទ្រព្យនៅកម្ពុជា ឬទេ?
  • ការប្រមូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិទទួលបានប្រមាណជាង២៤លានដុល្លារអាមេរិកក្នុងរយៈពេល ៣ខែ
  • ការស្នើឥណទានលក្ខណៈបុគ្គលកើនឡើងព្រមគ្នា ជាពិសេសកម្ចីអចលនទ្រព្យ
  • តើឱកាសវិនិយោគសម្រាប់វិនិយោគិនកម្ពុជានៅក្នុងប្រទេសនេប៉ាល់មានលើវិស័យអ្វីខ្លះ?
  • ពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេសនៅបន្តភាពខ្លាំងនៅឆ្នាំ២០១៨
  • កំណើនវិស័យសំណង់កំពុងជំរុញអាជីពស្ថាបត្យកម្ម
  • កម្ពុជាជម្រុញវិនិយោគិនជប៉ុនបង្កើនការវិនិយោគនៅកម្ពុជា ខណៈការនំាចេញពីកម្ពុជាទៅ ជប៉ុនកើនឡើងជាង ២៧ ភាគរយ
  • ROYAL GROUP បើកការដ្ឋានសាងសង់ខុនដូ២៨ជាន់