ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ជម្លោះពាណិជ្ជកម្មរវាងជប៉ុន និងកូរ៉េនឹងប៉ះពាល់បច្ចេកវិទ្យាពិភពលោក

សេអ៊ូល៖ ជម្លោះការទូតដែលឆេះងំជាមួយប្រទេសជប៉ុនកំពុងគំរាមកំហែងទិន្នន័យគ្រឿងផ្គុំរបស់កូរ៉េខាងត្បូងសំរាប់ផលិតទូរស័ព្ទស្មាតហ្វូននិងអេក្រង់កំព្យូទ័រដែលក្រុមអ្នកវិភាគអោយដឹងថា អាចធ្វើអោយទីផ្សារបច្ចេកវិទ្យាពិភពលោករងផលប៉ះពាល់និងបង្កើនតំលៃសំរាប់អតិថិជន។​ លោកប្រធានាធិបតីប្រទេសកូរ៉េខាងត្យូង មូន ជេអ៊ីន បង្ហាញស្ថានការណ៍នេះថាជាគ្រាអាសន្នដែលមិនធ្លាប់មាន និងបានប្រាប់មេដឹកនាំពាណិជ្ជកម្មអោយត្រៀមខ្លួនសំរាប់វិបត្តិក្នុងរយះពេលយូរ។ ជាមួយនឹងជម្លោះពាណិជ្ជកម្មនេះប្រទេសជប៉ុននិងកូរ៉េខាងត្បូងកំពុងបាត់បង់ដៃគូរល្អបំផុត។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ ២០១៩


ការផ្គត់ផ្គង់ខុនដូថ្មីនៅទីផ្សារបាងកកបន្តកើនឡើងនៅត្រីមាសទី២

ក្រុងបាងកក៖ ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Colliers International Thailand បានឱ្យដឹងថា ការផ្គត់ផ្គង់ខុនដូដែលបានប្រកាសដាក់លក់ថ្មីនៅត្រីមាសទី២ បានបន្តកើនឡើងនៅទីក្រុងបាងកក ដោយការប្រកាសដាក់លក់នេះភាគច្រើនធ្វើឡើងនៅខែមិថុនា បន្ទាប់ពីស្ថានការណ៍នយោបាយមានភាពច្បាស់លាស់។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ ២០១៩


ប៉ូឡូញជំរុញឱ្យចិនវិនិយោគបន្ថែមនិងលុបចោលរបាំងពន្ធ

ក្រុងវ៉ាសូវី៖ រដ្ឋមន្រ្តីក្រសួងការបរទេសប្រទេសប៉ូឡូញ កាលពីថ្ងៃចន្ទបាន​ជំរុញឱ្យប្រទេសចិនវិនិយោគកាន់តែច្រើនថែមទៀតនៅតំបន់អឺរ៉បកណ្តាល និងទម្លាក់ចោលឧបសគ្គពន្ធនាំ​ចូល ខណៈដែលសមភាគីរបស់លោកបានស្វែងរកការធានាថា​ ទីក្រុងវ៉ាសូវីនឹងពិចារណា​លើ​បច្ចេកវិទ្យា 5G ដ៏ចម្រូងចម្រាសរបស់ទីក្រុងប៉េងកាំង។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ ២០១៩


ធនាគារកណ្តាលចិន កំពុងប្រឹងប្រែងដាក់ដំណើរការរូបិយប័ណ្ណឌីជីថល

ក្រុងប៉េកាំង៖ មន្រ្តីជាន់ខ្ពស់ចិនមួយរូបបានឱ្យដឹងកាលពីថ្ងៃចន្ទថា ធនាគារកណ្តាលចិនកំពុងបង្កើនល្បឿនកិច្ចប្រឹងប្រែងរបស់ខ្លួន ក្នុងការដាក់ឱ្យប្រើប្រាស់រូបីយប័ណ្ណឌីជីថល​ដែល​គាំទ្រដោយរដ្ឋាភិបាល សំដៅធានាបានតួនាទីដ៏ទំនើបបំផុតក្នុងការប្រកួតប្រជែងរូបិយប័ណ្ណ​ឌីជីថលពិភពលោក។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ ២០១៩


អាមេរិកដកហូតពន្ធថ្មីលើដែកម៉ិកស៊ិក និងចិន

ក្រុងវ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទបានប្រកាសដកហូតពន្ធថ្មីៗទៅលើទំនិញដែករបស់ប្រទេសម៉ិកស៊ិក​និងចិន ដោយនិយាយថា ប្រទេសទាំងនោះបានជួយក្រុមហ៊ុន​ផលិតរបស់ខ្លួនជាមួយនឹងការផ្តល់ឧបត្ថម្ភធន។ សេចក្តីសម្រេចនេះកើតមានឡើង​ ២ខែ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានយល់ព្រមលុបចោល​ពន្ធលើដែក និងអាលុយមីញ៉ូមដែលនាំចូលពីម៉ិកស៊ិក និងកាណាដា បន្ទាប់ពីប្រទេសទាំង៣ បានព្រមព្រៀងពាណិជ្ជកម្មអាមេរិក ដែលត្រូវបានកែប្រែថ្មី។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ ២០១៩


  • ធនាគារធំបំផុតរបស់អាល្លឺម៉ង់កាត់បន្ថយការងារ ១៨ ពាន់កន្លែង
  • ចិនរំពឹងវ៉ាអាមេរិកក្លាយជាទីផ្សារធានារ៉ាប់រងធំបំផុត
  • រថយន្ត VOLVO ផលិតនៅចិនត្រូវបាននាំចេញទៅអឺរ៉ុបតាមរថភ្លើងជាលើកដំបូង
  • HUAWEI បើកសម្ពោធហាងទូរសព្ទក្នុងប្រទេសអេស្ប៉ាញ
  • TOTAL វិនិយោគ $១០០លានលើការស្តារព្រៃឈើ
  • តម្លៃលំនៅឋានក្នុងប្រទេសចិនរក្សាបានស្ថិរភាព
  • ប្រេងឆៅធ្លាក់ថ្លៃ ទោះជាមានការបន្តកាត់បន្ថយទិន្នផល
  • អឺរ៉ុប និងវៀតណាមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
  • OPEC សម្រេចបន្តកាត់បន្ថយទិន្នផលប្រេង ៩ខែទៀត
  • មហាសេដ្ឋី BUFFETT បរិច្ចាគប្រាក់ជាង $៣ពាន់លានដល់មូលនិធិ ៥