ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
ជប៉ុននឹងពង្រឹងការគ្រប់គ្រងលើការនាំចេញដើម្បីការពារបច្ចេកវិទ្យា
ក្រុងតុក្យូ៖ ប្រទេសជប៉ុនគ្រោងនឹងពង្រឹងការគ្រប់គ្រងលើការនាំចេញ ដើម្បីការពារបច្ចេកវិទ្យាទំនើបមិនឱ្យធ្លាក់ចូលទៅក្នុងដៃបណ្តាប្រទេសផ្សេង។ រដ្ឋាភិបាលនឹងត្រួតពនិត្យឡើងវិញការអនុវត្តច្បាប់ អត្រាប្តូរប្រាក់បរទេស និងពាណិជ្ជកម្មបរទេស នៅដើមឆ្នាំសារពើពន្ធ២០២០ ដើម្បីបង្កើតបញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យា និងបច្ចេកវិទ្យាផ្សេងទៀត ស្របតាមការគ្រប់គ្រងការនាំចេញ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ ២០១៩
ប្រាក់ឈ្នួលបុគ្គលិកនៅវៀតណាមហក់ឡើងខ្ពស់
ក្រុងហាណូយ៖ របាយការណ៍ដែលមានចំណងជើង «អ្នកចាកចេញ» បានស្ចង់មតិសហគ្រាស៦៧៤ នៅក្នុងឧស្សាហកម្ម ដែលផ្តល់ការងារជាង ៧៥ ៤០០នាក់ ដល់បុគ្គលិក ដែលមានបទពិសោធ។ របាយការណ៍នេះបង្ហាញថា បុគ្គលិកធម្មតា អ្នកដែលរកបានប្រាក់ខែក្រោម ១០លានដុង (៤៣០ដុល្លារ) មានអត្រាខ្ពស់បំផុតនៃការចាកចេញ ដែលមានរហូតដល់ទៅ២៩%។ ប៉ុន្តែបុគ្គលិកជាន់ខ្ពស់ ដូចជា មេក្រុម ថ្នាក់គ្រប់គ្រង និងនាយក ដែលមានប្រាក់ខែកាន់តែខ្ពស់ អត្រានៃការចាកចេញកាន់តែច្រើនជាពិសេសនៅក្នុងវិស័យ៤ គឺទីផ្សារ ផ្នែកលក់ ព័ត៌មានវិទ្យា និងហិរញ្ញវត្ថុ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ ២០១៩
ការនាំចេញត្បូង-អលង្ការថៃមានជាង$១១ពាន់លាន
ក្រុងបាងកក៖ ការនាំចេញត្បូង និងគ្រឿងអលង្ការរបស់ប្រទេសថៃមានតម្លៃជាង ១១,៤៥២ ពាន់លានដុល្លារអាមេរិក (៣៥១ ពាន់លានបាត) នៅក្នុងរយៈពេល៨ខែនៃឆ្នាំនេះ ដោយកើនឡើង ៤៥,៨១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តំបន់អាស៊ីអាគ្នេយ៍ គឺជាទីផ្សារធំជាងគេសម្រាប់ត្បូង និងគ្រឿងអលង្ការមកពីប្រទេសថៃ ហើយការនាំចេញត្បូងរបស់ថៃនៅក្នុងតំបន់នេះបានកើនឡើង ១៩០,៨%។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី០៧ ខែតុលា ឆ្នាំ ២០១៩
BREXIT បង្កឱ្យទីផ្សារអចលទ្រព្យអង់គ្លេសធ្លាក់ថ្លៃ
ក្រុងឡុងដ៍៖ ខណៈពេលដែលកាលបរិច្ឆេតកំណត់របស់ចក្រភពអង់គ្លេសដើម្បីចាកចេញពីសហភាពអឺរ៉ុបខិតជិតមកដល់ តម្លៃអចលនទ្រព្យបានថមថយឬធ្លាក់ចុះ ជាពិសេសនៅទីក្រុងឡុងដ៍ ដោយអ្នកវិភាគក្នុងវិស័យនេះបានព្រមានថានឹងកើតមានភាពធ្ងន់ធ្ងរ បើអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀង។ តម្លៃអចលនទ្រព្យជាមធ្យមបានកើនឡើងត្រឹមតែ ០,៧% ប៉ុណ្ណោះកាលពីខែកក្កដា ដែលជាកំណើនទាបបំផុតក្នុងរយៈពេលជិត ៧ឆ្នាំ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០៣ ខែតុលា ឆ្នាំ ២០១៩
ទីផ្សារអាស៊ីបង្ហាញភាពមិនច្បាស់លាស់ខណៈបារម្ភពីវិធានការត្រាំ
ក្រុងហុងកុង៖ ទីផ្សារអាស៊ីបានបង្ហាញភាពមិនច្បាស់លាស់កាលពីថ្ងៃចន្ទខណៈក្រុមវិនិយោគិនបារម្ភថា លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងពិចារណាការរឹតបន្តឹងជាថ្មីចំពោះការវិនិយោគនៅក្នុងប្រទេសចិន។ ទោះបីជាមានការអះអាងពីក្រសួងហិរញ្ញវត្ថុអាមេរិកថា ខ្លួនមិនមានផែនការបញ្ឈប់ក្រុមហ៊ុនចិន ពីការចុះបញ្ជីនៅលើផ្សារហ៊ុនអាមេរិកក៏ដោយ ក៏ផ្សារហ៊ុនស៊ាងហៃ និងផ្សារហ៊ុនតូក្យូ បានធ្លាក់ចុះរយៈពេលមួយថ្ងៃនៅមុនការឈប់សម្រាកមួយសប្តាហ៍នៃពិធីខួបលើកទី៧០ នៃការបង្កើតរបបកម្មុយនីស្តរបស់ប្រទេសចិន។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ ២០១៩