ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងជាង$១,៨ពាន់លានរយៈពេល៦ខែ

ភ្នំពេញ៖ គម្រោងវិនិយោគដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៩ មានតម្លៃសរុបជាង ១,៨ពាន់លានដុល្លារ។ តាមការគណនាទិន្នន័យបង្ហាញថា ក្នុងអំឡុងពេលនេះមានគម្រោងវិនិយោគសរុបចំនួន ១០២ គម្រោង​ដែលត្រូវបានអនុម័ត ហើយអាចបង្កើតការងាររហូតដល់ជិត ១៣ម៉ឺនកន្លែង ប្រសិនបើ​​គម្រោងទាំងនេះដំណើរការ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ ២០១៩


កម្ពុជារំពឹងនំាចេញផ្លែស្វាយស្រស់ទៅកូរ៉េលើកទី១ក្នុងខែតុលាខាងមុខ

ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថា កម្ពុជាបានចាប់ផ្តើមចរចាបើកទីផ្សារនំាចេញផ្លែស្វាយជាមួយប្រទេសនានា ក្នុងនោះជាមួយប្រទេសកូរ៉េ​បានសម្រេចតាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ មកម្លេះ ក៏ប៉ុន្តែដោយសារបញ្ហាមួយចំនួនបានរារាំងមិនអាចនាំចេញទៅទីផ្សារកូរ៉េបាន។ ក្រោយពីបញ្ហាត្រូវបានដោះស្រាយ​ តាមការរំពឹង​ទុក ក្រុមហ៊ុន Hyundai Agro មានផែនការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកូរ៉េលើកទី១ ក្នុងខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ ២០១៩


អនុបាតចំណេញសុទ្ធរបស់ក្រុមហ៊ុនចុះបញ្ជីទាំងអស់បានកើនឡើង

ភ្នំពេញ៖ ផ្សារមូលបត្រកម្ពុជាកាលពីម្សិលមិញបានឱ្យដឹងថា ទំហំចំណេញសុទ្ធជាមធ្យមរបស់ក្រុមហ៊ុនចុះបញ្ជីទាំងអស់នៅក្នុងផ្សារមូលបត្រ​កម្ពុជា (CSX) បានកើនឡើង ២០,៨៩% កាលពីដើមឆ្នាំ២០១៨ បើធៀបទៅនឹងឆ្នាំ២០១៧ ដែលនាំមុខដោយក្រុមហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP)។ អនុបាតចំណេញសុទ្ធ គឺជាផលធៀបរវាងប្រាក់ចំណេញសុទ្ធ និងប្រាក់ចំណូលសរុប។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ ២០១៩


ការបាក់រលំអគារគម្រោងសណ្ឋាគារមិនប៉ះពាល់ទេសចរ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងទេសចរណ៍បានឱ្យដឹងថា ការដួលរលំសំណង់សណ្ឋាគារក្នុងក្រុងព្រះសីហនុកាលពីសប្តាហ៍មុន មិនធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តភ្ញៀវទេសចរបរទេស ជាពិសេសភ្ញៀវជនជាតិចិន ដែលចង់ធ្វើដំណើរមកខេត្តនេះនោះទេ ព្រោះវាគ្រាន់តែជាឧបទ្ទវហេតុក្នុងវិស័យសំណង់ប៉ណ្ណោះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ ២០១៩


កម្ពុជានឹងរៀបចំសន្និសីទស្តីពីបញ្ហាប្រឈមនៃកសិកម្ម

ភ្នំពេញ៖ សន្និសីទស្តីពី «វិស័យកសិកម្មក្នុងបរិបទផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងភាពមិនប្រាកដប្រជានៃពិភពលោក» នឹងត្រូវរៀបចំឡើងនៅខែធ្នូឆ្នាំនេះនៅទីក្រុងភ្នំពេញ ដោយធនាគាជាតិនៃកម្ពុជា (NBC)។ NBC ឱ្យដឹងថា កសិកម្ម គឺជាកត្តាជំរុញដ៏សំខាន់មួយនៃកំណើនសេដ្ឋកិច្ច ទោះបីជាកំណើនរហ័សនៅក្នុងការរួមចំណែករបស់ឧស្សាហកម្មផ្សេងទៀត ដល់កំណើនសេដ្ឋកិច្ច ក្នុងអំឡុង២ទសវត្យរ៍ចុងក្រោយនេះក៏ដោយ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ ២០១៩


  • ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌូនេស៊ីចាប់ផ្តើមផ្លូវការ
  • ក្រសួងពាណិជ្ជកម្មថាគ្មានការនាំទំនិញចិនទៅ US តាមកម្ពុជាទេ
  • ការទូទាត់ពាណិជ្ជកម្មឆ្លងកាត់ព្រំដែនតាមរយៈ QR CODE រវាងកម្ពុជា និងថៃនឹងចាប់ផ្តើមចុងឆ្នាំនេះ
  • ប្រេងឥន្ធនៈលក់រាយតាមស្ថានីយក្នងប្រទេសកម្ពុជាធ្លាក់ចុះគួរឱ្យកត់សម្គាល់ក្នុងសប្តាហ៍នេះ
  • កម្ពុជានិងឥណ្ឌាចុះ MOU លើគម្រោងចំនួន១៨
  • HUAWEI នឹងប្រកាសប្រព័ន្ធប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា
  • កម្ពុជា-តួកគី នឹងជំរុញទំហំពាណិជ្ជកម្មឱ្យដល់$១ពាន់លាន
  • កម្ពុជានឹងទទួលប្រយោជន៍ពីសហគមន៍ឫស្សីផ្តៅ
  • ក្រសួងកំពុងជំរុញការបង្កើតសាកលវិទ្យាល័យជំនាញទេសចរណ៍
  • គម្រោងវិនិយោគសំណង់នៅតែបន្តកើនឡើង