ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
កម្ពុជា-កូរ៉េ ប្តេជ្ញាបញ្ចប់កិច្ចចរចាពាណិជ្ជកម្មសេរីត្រឹមឆ្នាំ២០២០

ភ្នំពេញ៖ ការចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-កូរ៉េខាងត្បូង ត្រូវបានរំពឹងថានឹងបញ្ចប់នៅត្រឹមដំណាច់ឆ្នាំ២០២០ នេះ បន្ទាប់ពីក្រុមអ្នកចរចានៃប្រទេសទាំង២ បានយល់ស្របគ្នានូវលក្ខខណ្ឌជាច្រើននៃកិច្ចព្រមព្រៀងនេះ។ កិច្ចព្រមព្រៀងនេះធ្វើឡើង ក្នុងគោលបំណងដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនៃផលិតផលរបស់ភាគីទាំង២ ចូលទៅក្នុងទីផ្សារគ្នាទៅវិញទៅមកតាមរយៈការកាត់បន្ថយរបាំងពន្ធគយ និងរបាំងមិនមែន​​​​​ពន្ធគយ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២០


កម្ពុជានាំចេញចេកទៅកាន់ទីផ្សារអន្តរជាតិកើនជាង ២២៥% ក្នុងរយៈពេល ៩ខែ

ភ្នំពេញ៖ ប្រទេសកម្ពុជាបាននាំចេញចេកអំបូងលឿងស្រស់ទៅកាន់ទីផ្សារអន្តរជាតិសម្រេច​​​បាន​ជាង ២៣៥ ១៧១តោន ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២០ កើនឡើងជាង ២២៥ភាគរយ បើធៀបនឹងរយៈពេល ៩ខែដូចគ្នាកាលពីឆ្នាំ២០១៩។ លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការនាំចេញចេកអំបូងលឿងរបស់កម្ពុជាមានកំណើនគួរឱ្យកត់សម្គាល់នេះគឺចាប់តាំងពីប្រទេសចិនទទួលស្គាល់ស្តង់ដាភូតគាមអនាម័យលើផ្លែចេកស្រស់របស់កម្ពុជា ដែលនេះជាការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការជំរុញការនាំចេញផលិតផលនៃវិស័យ​កសិឧស្សាហកម្ម។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២០


កម្ពុជាត្រៀមចរចាពាណិជ្ជកម្មសេរីជាមួយម៉ុងហ្គោលី ដើម្បីធ្វើពិពិធកម្មទីផ្សារ

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាកំពុងសិក្សាលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងម៉ុងហ្គោលី ដែលជាការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មទីផ្សារនៅក្នុងតំបន់ និងពិភពលោកក្នុងអំឡុងពេល និងក្រោយពេលនៃការរីករាលដាលជាសកលនៃជំងឺកូវីដ ១៩។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២០


កម្ពុជាពង្រីកការចុះកិច្ចសន្យាកសិកម្មដើម្បីពង្រឹងការនាំចេញ

ភ្នំពេញ៖  រោងម៉ាស៊ីនកិនស្រូវចំនួន៤ និង សហគមន៍កសិកម្មចំនួន៥៩ មកពីខេត្តចំនួន៨បានចុះកិច្ចសន្យាផលិតកសិកម្មលើដំណាំកសិ-ឧស្សាហកម្មនិងស្រូវសរីរាង្គ នៅប្រទេសកម្ពុជាដើម្បីបង្កើនទិន្នផលសរីរាង្គជំរុញការនាំចេញ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក វេង សាខុន ដែលបានចូលរួមធ្វើជាសាក្សីក្នុងការចុះកិច្ចសន្យានេះកាលពីព្រឹកម្សិលមិញនៅទីស្តីការក្រសួងបានមានប្រសាសន៍ថា នេះជាការសហការគ្នាយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ ដែលកិច្ចសន្យានេះអាចចាត់ទុកថាជានិតិវិធីសម្រាប់ឱ្យភាគីអ្នកផលិត និងអ្នកបញ្ជាទិញ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០


CDC អនុម័ត១០គម្រោងមានទុនជាង$៣៤លាន

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន១០ ដែលមានទុនស្នើសរុប ៣៤ , ៥២លានដុល្លារ ក្នុងខែកញ្ញា ដែលនឹងមានលទ្ធភាពបង្កើតការងារជាង ៦ ០០០ កន្លែង។  សេចក្តីប្រកាសព័ត៌មានរបស់CDC ឱ្យដឹងថា តាមសំណើរសុំវិនិយោគ CDCបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីដល់ក្រុមហ៊ុនវិនិយោគភាគច្រើនមកពីប្រទេសចិនដែលនឹងបង្កើតរោងចក្រផលិតក្នុងវិស័យផ្សេងៗ​ ដូចជា​​​ កាត់ដេរសម្លៀកបំពាក់ ម៉ាស់មុខ សម្លៀកបំពាក់ពេទ្យ ផលិតកាបូប តែមកង់ បោះពុម្ពក្រដាស សម្ភារវេចខ្ចប់ ប្លាស្ទិក គ្រាប់ជ័រ ស្បែកសិប្បនិម្មត និងគ្រឿងអគ្គិសនីជាដើម។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០


  • ផ្សារម៉ាក្រូនឹងដាក់លក់ផលិតផលកសិផលរបស់ AIMS
  • កម្ពុជាត្រៀមខ្លួនរួចរាល់ក្នុងការចរចារជាមួយសមភាគីថៃលើអត្ថប្រយោជន៍ OCA
  • Wing និងធនាគារហ្វីលីពសហការគ្នាពង្រឹងការផ្តល់សេវាកម្មឌីជីថល
  • GDT ទុកពេល ១ខែទៀតសម្រាប់បង់ពន្ធអចលនទ្រព្យ
  • កម្ពុជារក្សាបានកម្រិតអតិផរណាទាប ទោះបីកូវីដ
  • សហគ្រិនខ្មែរ (KE) និង CAVAC រួមគ្នាផ្តល់ការគាំទ្រដល់អាជីវកម្មកែច្នៃកសិកម្ម
  • មន្ត្រី៖ កាស៊ីណូ១០ បើកដំណើរការពេញលេញវិញ
  • Cellcard ត្រៀមខ្លួនរួចរាល់ដាក់ដំណើរការប្រព័ន្ធ5G នៅកម្ពុជា
  • Yamato Green ចាប់អារម្មណ៍វិនិយោគលើវិស័យកសិ-ទេសចរណ៍
  • រោងចក្រផលិតដែក តម្លៃជាង$១៦លាន គ្រោងចាប់ផ្តើមឆាប់ៗ