ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
WB: គម្រោងផ្លូវ និងខ្សែក្រវាត់របស់ចិនត្រូវកែទម្រង់

វ៉ាស៊ីនតោន៖ ធនាគារពិភពលោកបានឱ្យដឹងកាលពីថ្ងៃពុធថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ប្រទេសចិនអាចបង្កើនសេដ្ឋកិច្ច និងកាត់បន្ថយអត្រាភាពក្រីក្រ នៅក្នុង​​  បណ្តាប្រទេស​កំពុងអភិវឌ្ឍន៍ជាច្រើន ប៉ុន្តែផ្តល់នូវហានិភ័យនៃការខូចខាតបរិស្ថាន បំណុល និងអំពើពុករលួយបើការកែលម្អមិនត្រូវបានធ្វើឡើង។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ ២០១៩


ឧស្សាហកម្មទេសចរណ៍អាមេរិកបារម្ភពីការបាត់ភ្ញៀវទេសចរចិន

ក្រុងញូវយ៉ក៖ ឧស្សាហកម្មធ្វើដំណើរទេសចរណ៍របស់អាមេរិកកំពុងបារម្ភអំពីចក្ខុវិស័យ​នៃការបាត់បង់អាជីវកម្មកាន់តែច្រើនពីប្រទេសចិន ដោយសារតែភាពតានតឹងពាណិជ្ជកម្មទ្វេ​ ភាគីដែលពន្យាពេលកាន់តែយូរ។ ទិន្នន័យដែលចេញផ្សាយកាលពីខែមុនដោយការិយាល័យធ្វើដំណើរ និងទេសចរណ៍ជាតិរបស់អាមេរិកបានបង្ហាញថា ចំនួនភ្ញៀវទេសចរចិនដែលបាន​ធ្វើដំណើរទៅអាមេរិក បានធ្លាក់ចុះ៥,៧% មកនៅត្រឹម២,៩លាននាក់កាលពីឆ្នាំ២០១៨ ទោះបីជាចំនួនធ្វើដំណើរក្រៅប្រទេសនៃភ្ញៀវទេសចរចិនសរុបបានចុះបញ្ជីកំណើនគួរឱ្យ​កត់សម្គាល់ក្តី។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ ២០១៩


មេដឹកនាំអឺរ៉ុប នឹងពិភាក្សាពីទិសដៅបញ្ចប់ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់

ក្រុងប្រ៊ុចសែល៖ កិច្ចប្រជុំរបស់មេដឹកនាំសហភាពអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍​និងថ្ងៃសុក្រ​សប្តាហ៍​នេះនៅទីក្រុងប្រ៊ុចសែល នឹងពិភាក្សាគ្នាអំពីទិសដៅ «អព្យាក្រឹតភាពអាកាសធាតុ» ឆ្នាំ២០៥០ ដែលអង្គការបរិស្ថាន WWF និយាយថា បច្ចុប្បន្នមានការគាំទ្រពីប្រទេស​ចំនួន១៦ ក្នុងចំណោមសមាជិក​២៨ របស់សហភាពអឺរ៉ុប។ សេចក្តីព្រាងរបៀបវិរៈយុទ្ធសាស្ត្រ​របស់សហភាពអឺរ៉ុបសម្រាប់រយៈពេល ៦ឆ្នាំខាងមុខ បានឱ្យដឹងថា «ខណៈដែលឥទ្ធិពល​នៃការប្រែប្រួលអាកាសធាតុបង្ហាញកាន់តែច្បាស់ និងកាន់តែរីករាលដាល ដែលចាំបាច់​ត្រូវ​ដោះស្រាយការគំរាមកំហែងនេះជាបន្ទាន់»។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ ២០១៩


FACEBOOK ប្រកាសរូបិយប៏ណ្ណឌីជីថលផ្ទាល់ខ្លួន

អាមេរិក៖ ក្រុមហ៊ុន Facebook និងដៃគូប្រហែល២០ផ្សេងទៀត បានចេញផ្សាយគំរូរបស់ប្រាក់ Libra ជាកូដបើកចំហ នឹងត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនអភិវឌ្ឍន៍ ដែលចាប់​អារម្មណ៍ក្នុងទម្រង់ជា App សេវា ឬអាជីវកម្ម មុនពេលរូបិយប័ណ្ណឌីជីថលពិភពលោក​នេះដាក់ឱ្យប្រើប្រាស់នៅឆ្នាំក្រោយ។ ក្រុមហ៊ុន Facebook បានប្រកាសចេញផ្សាយ រូបិយបណ្ណឌីជីថលផ្ទាល់ខ្លួនទៅកាន់ពិភពលោក​ ដែលបង្កើតឡើងដើម្បីឱ្យមនុស្សសន្សំប្រាក់​ ផ្ញើ ឬចំណាយប្រាក់យ៉ាងងាយស្រួល។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ ២០១៩


អាល្លឺម៉ង់រកបានជាង $៧ពានលានពី ៥G

ក្រុងប៊ែឡាំង ៖ ប្រទេសអាល្លឺម៉ង់បានប្រមូលថវិកាបានប្រហែល ៦,៥ ពាន់លានអឺរ៉ូ (៧,៣ ពាន់លានដុល្លារ) ពីការលក់ប្រព័ន្ធអ៊ីនធឺណិត ៥G ទៅឱ្យក្រុមហ៊ុនទូរគមនាគមន៍ជាច្រើន។ ការលក់នេះ មានចំនួនលើសពីការរំពឹងទុកខ្លាំង ដែលថាមានតែពី​ ៣ពាន់លាន ទៅ ៥ពាន់​លានអឺរ៉ូ ហើយប្រាក់នេះនឹងប្រើប្រាស់សម្រាប់ការបញ្ចប់គម្លាតឌីជីថលនៅក្នុងប្រទេសមួយ​ដែលបណ្តាញអ៊ីនធឺណិតរបស់ខ្លួនជាប់ចំណាត់ថ្នាក់ទី៤៦ នៅលើពិភពលោកទាក់ទងនឹង​ល្បឿនទាញយក។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ ២០១៩


  • AWC នឹងទិញសណ្ឋាគារចំនួន ១២ ក្នុងប្រទេសថៃ
  • ក្រុមហ៊ុនសម្លៀកបំពាក់ ZARA បង្ហាញពីកំណើនប្រាក់ចំណេញខ្ពស់
  • AMAZON ក្លាយជាក្រុមហ៊ុនយីហោថ្លៃជាងគេលើពិភពលោក
  • បុគ្គលិកបរទេសពេញចិត្តនឹងលក្ខខណ្ឌការងារនៅសិង្ហបុរី
  • សេដ្ឋកិច្ចជប៉ុនកើនឡើង ០,៦ភាគរយនៅត្រីមាសទី១
  • ប្រទេស G20 បារម្ភពីសេដ្ឋកិច្ចពិភពលោក
  • តម្រូវការហ្គាសពិភពលោកកំពុងតែកើនឡើងយ៉ាងគំហុក
  • តម្លៃប្រេងធ្លាក់ចុះ ព្រោះតែកង្វល់ផ្នែកពាណិជ្ជកម្ម
  • វៀតណាមចំណេញច្រើនជាងគេពីជម្លោះពាណិជ្ជកម្ម
  • IMF ជំរុញឱ្យបានរាំងពន្លឿនការធ្វើកំណែទម្រង់