ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
គម្រោងផ្សារទំនើប ONE MALL នឹងបើកនៅចុងឆ្នាំនេះ

ភ្នំពេញ៖ The One Mall ដែលជាផ្សារទំនើបវិនិយោគដោយក្រុមហ៊ុនចិន កម្ពស់៣ជាន់ នៅទីក្រុងភ្នំពេញនឹងបើកដំណើរការជាផ្លូវការនៅខែធ្នូ ឆ្នាំ២០១៩ នេះ ដែលបច្ចុប្បន្នគម្រោង​នេះកំពុងដំណើរការសាងសង់ នឹងគ្រោងបញ្ចប់ក្នុងខែតុលា។ The One Mall មានហាងលក់ទំនិញ កន្លែងក្មេងលេង កន្លែងហាត់ប្រាណ កន្លែងញុំាអាហារ និងហាងលក់សំលៀកបំពាក់ជាដើម។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ ២០១៩


ថៃគ្រោងបង្កើតច្រកពាណិជ្ជកម្មនៅតាមខេត្តព្រំដែនជាមួយកម្ពុជា

ភ្នំពេញ៖ លោក Weeraksak Wangsuphakijkosol អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មប្រទេសថៃបានប្រាប់កាសែត​ The Nation ថា ក្រសួងពាណិជ្ជកម្មថៃគ្រោងនឹងផ្តួចផ្តើម​ផ្លូវពាណិជ្ជកម្មក្នងខេត្តចំនួន៤ ជាប់ព្រំដែនកម្ពុជា។ លោកបន្តថា គម្រោងនេះនឹងនាំផលិតផល ថៃទៅជាតំបន់ពាណិជ្ជកម្មសេរីមួយនៅលើពិភពលោកដោយសារតម្លៃពាណិជ្ជកម្មរវាងកម្ពុជា និងថៃត្រូវប៉ាន់ប្រមាណថានឹងឈានដល់១៥ពាន់លានដុល្លារ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ ២០១៩


អាកាសចរណ៍ JC គ្រោងបើកជើងហោះហើរថ្មី សៀមរាប-MANDALAY

ភ្នំពេញ៖ លោក Anupama Pathirana នាយកប្រតិបត្តិ និងប្រធានក្រុមបើកបរយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ​ JC បានឱ្យដឹងថា ក្រុមហ៊ុនមួយនេះ​គ្រោងនឹងដំណើរការហោះហើរថ្មីរវាងទីក្រុងសៀមរាបទៅទីក្រុងយុំាងហ្គោន និងMandalay ប្រទេសមីយ៉ាន់ម៉ា។ ក្រុមហ៊ុនអាកាសចរណ៍មួយនេះទើបតែបានបើកជើងហោះហើរត្រង់ ភ្នំពេញ យុំាងហ្គោន កាលពីថ្ងៃទី១៧ សីហា ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ ២០១៩


រដ្ឋាភិបាលផ្តោតលើយុទ្ធសាស្រ្តនៃភាពប្រកួតប្រជែង

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីម្សិលមិញបានថ្លែងថា គោលនយោបាយរបស់កម្ពុជាត្រូវតែមានភាពបត់បែនទៅ​តាមពេលវេលា និងបរិបទ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាអភិវឌ្ឍដោយចាប់យកនូវកាលានុវត្ត​ភាពល្អៗចេញពីបរិបទនាពេលសព្វថ្ងៃ ព្រមជាមួយនឹងការខិតខំបើកទីផ្សារថ្មីៗ។ លោកបន្តថា ក្នុងដំណាក់កាលដែល​សេដ្ឋកិច្ចពិភពលោកកំពុងមានការប្រកួតប្រជែង និងប្រែប្រួលខ្លាំង កម្ពុជាត្រូវតែបង្កើនការពង្រឹងសមត្ថភាពកម្លាំងជំនាញរបស់ខ្លួនឱ្យកាន់តែប្រសើរថែមទៀត។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ ២០១៩


ចំណូល GTI នៅត្រីមាសទី២កើន៨៣%

ភ្នំពេញ៖ ក្រុមហ៊ុនរោងចក្រកាត់ដេរសម្លៀកបំពាក់ហ្រ្គេនធ្វីន ដែលចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជាបានបង្ហាញពីកំណើនប្រាក់ចំណូល ៨៣% ដល់ ៤៣,៥៣លានដុល្លារនៅត្រីមាសទី២ ឆ្នាំ២០១៩នេះ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ របាយការណ៍ប្រចាំត្រីមាសដែលបានផ្ញើទៅកាន់ផ្សារហ៊ុនបានបង្ហាញថា ក្រុមហ៊ុនធំៗនៅអ៊ឺរ៉ុប ដូចជា Adidas ដែលផ្គត់ផ្គង់សម្លៀកបំពាក់ពីក្រុមហ៊ុនហ្រ្គេនធ្វីនក៏ទទួលបានកំណើនប្រាក់ចំណេញសុទ្ធផងដែរ​ក្នុងអំឡុងពេលនេះ ដោយកើនឡើងជាង១២៣% រហូតដល់ ២០៥ ៥២០ដុល្លារ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ ២០១៩


  • រោងចក្រថាមពលធ្យូងថ្ម$១,៣ពាន់លាននឹងចាប់ផ្តើមសាងសង់ឆាប់ៗ
  • ការខូចខាតផ្លូវនៅខេត្តព្រះសីហនុបានប៉ះពាល់ដល់វិស័យដឹកជញ្ជូន
  • កម្ពុជា និងកូរ៉េខាងត្បូងបានចុះ MOU លើការទទួលស្គាល់ប៉ាតង់
  • គម្រោង NAGA3 នឹងចាប់ផ្តើមសាងសង់ខែក្រោយ
  • ផលិតកម្មស្បែកជើង នឹងឃើញឱកាសវិនិយោគច្រើនជាងកាត់ដេរ
  • ចំណូលកំពុងផែព្រះសីហនុកើនឡើង១៦ភាគរយ
  • កម្ពុជាស្នើជប៉ុនវិនិយោគលើវិស័យទេសចរណ៍កម្ពុជា
  • កម្ពុជា-វៀតណាមពិភាក្សាគ្រាដើម្បីជំរុញពាណិជ្ជកម្ម
  • NIEN MADE ENTERPRISE មានផែនការពង្រីកបន្ថែមនៅកម្ពុជា
  • ទំហំឥណទានប្រើប្រាស់កើនដល់ជាង$៧ពាន់លាន