ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
កម្ពុជាស្នើ Thai Airways ដាក់លក់ផលិតផលខ្មែរលើយន្តហោះ
ភ្នំពេញ៖ កម្ពុជាបានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ Thai Airways ជួយសហការលក់ផលិតផលប្រណីតខ្មែរនៅលើយន្តហោះ Thai Smile ដែលគ្រោងនឹងបើកដំណើរការដឹកជញ្ជូនភ្ញៀវទេសចរណ៍ប្រចាំថ្ងៃពីប្រទេសកម្ពុជា ឡាវ វៀតណាម នៅខែកក្កដាខាងមុខ។ ការស្នើនេះត្រូវបានធ្វើឡើងដោយលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូចកម្ពុជាប្រចាំប្រទេសថៃក្នុងឪកាសជួបពិភាក្សាជាមួយប្រតិភូក្រុមហ៊ុន Thai Airways (Thai Smile) ដែលដឹកនាំដោយលោក Viset Sontichai នាយកផ្នែកពាណិជ្ជកម្មកាលពីរសៀលថ្ងៃចន្ទ ទី២៥ ខែ មករា ឆ្នាំ ២០២១ នៅស្ថានឯកអគ្គរាជទូចកម្ពុជាប្រចាំនៅទីក្រុងបាងកក។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១
NBC ដាក់ដំណើរការប្រព័ន្ធទូទាត់លក់រាយដើម្បីកាត់បន្ថយចរាចរណ៍ក្រដាសប្រាក់
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (BNC) បានប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់រីធែលផេ (Retail Pay system) ជាផ្លូវការបន្ទាប់ពីការអភិវឌ្ឍរយ:ពេល ៥ ឆ្នាំនឹងចាយប្រាក់អស់ ៨ លានដុល្លារដែលជាជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក្នុងបំណងកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ផ្ទាល់ និងជំរុញការទូទាត់តាមអេឡិចត្រូនិកក្នុងសេដ្ឋកិច្ច។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១
គម្រោង CHAIN បន្តដំណាក់កាលទី៣សម្រាប់រយ:ពេលពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២២
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដៃគូអភិវឌ្ឍន៍បានចុះហត្ថលេខាបន្តគម្រោងបន្លែផ្លែឈើកម្ពុជា ដើម្បីបង្កើនប្រាក់ជំណូល និងអាហារូបត្ថម្ភក្នុងដំណាក់កាលទី ៣ (CHAIN-III) ដែលមានរយ:ពេលចាប់ពីឆ្នាំ ២០២១ ទៅឆ្នាំ ២០២២។ គម្រោងដំណាក់កាលទី៣ នេះត្រូវបានចុះអនុស្សរណ:យោគយល់គ្នា (MoU) រវាងលោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយលោកស្រី Alexandra Mandelbaum នាយកអង្គការ SNV ប្រចាំកម្ពុជាកាលពីថ្ងៃទី ២២ ខែមករា នៅទីស្តីការក្រសួងកសិកម្ម។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១
ARDB មានផែនការបញ្ចេញឥណទានឱ្យដល់ $៣០០ លាន
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) មានផែនការនឹងបញ្ចេញឥណទានឱ្យដល់ ៣០០ លានដុល្លារក្នុងឆ្នាំ ២០២១ នេះដើម្បីចូលរួមចំណែកជាមួយគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាក្នុងការជំរុញ និងលើកទឹកចិត្តឱ្យបង្កើនការផលិតកសិផលក្នុងស្រុកដើម្បីធនាសន្តិសុខស្បៀង និងបង្កើនសមត្ថភាពនាំចេញទៅទីផ្សារអន្តរជាតិ។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១
ស្ថាប័នចំនួន ៣ ចុះ MoU ដើម្បីជំរុញការប្រើប្រាស់សេវាក្នុងស្រុក
ភ្នំពេញ៖ ប្រៃសណីយ៍កម្ពុជា សមាគមពាណិជ្ជកម្មដឹកជញ្ជូនទំនិញ និងក្រុមហ៊ុន ស៊ូភើអេប តិចណូឡូជី ភីអិលស៊ី បានចុះអនុស្សរណះយោគយល់គ្នា (MoU) លើកិច្ចសហការលើកកម្ពស់សេវាកម្មដឹកជញ្ជូន និងជំរុញការប្រើប្រាស់សេវាបញ្ញើក្នុងស្រុក ខណ:ចំណូលរបស់ប្រៃសណីយ៍កម្ពុជា បានធ្លាក់ចុះជិតពាក់កណ្តាលក្នុងអំឡុងមានវិបត្តិសុខភាពជាសកល។ តាមរយះ MoU ភាគីទាំង ៣ បានព្រមព្រៀងគ្នាដោយប្រៃសណីយ៍កម្ពុជា និងក្រុមហ៊ុន ស៊ូភើអេប តិចណូឡូជី នឹងសហការគ្នាជំរុញការប្រើប្រាស់មធ្យោបាយដឹកជញ្ជូន និងបច្ចេកវិទ្យាថ្មីៗ ជាមួយនឹងសមាគមពាណិជ្ជកម្មដឹកជញ្ញូនទំនិញ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុង និងក្រៅប្រទេស។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១