ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
មជ្ឈមណ្ឌលប្រមូលផ្តុំប្រព័ន្ធភ័ស្តុភារកម្មនឹងផ្តល់ផលវិជ្ជមានច្រើន

ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភារកម្មនៃក្រសួងសាធារណការ និងដឹកជញ្ជូនអះអាងថា ការសិក្សាលទ្ធភាពបឋម (prefeasibility study) ការបង្កើតមជ្ឈមណ្ឌលប្រមូល​ផ្តុំប្រព័ន្ធភ័ស្តុភារកម្មភ្នំពេញឡូជីស្ទីក បង្ហាញពីលទ្ធផលវិជ្ជមានដែលអាចធ្វើពាណិជ្ជកម្មបាន។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០


តម្លៃកៅស៊ូកម្ពុជានៅលើទីផ្សារអន្តរជាតិកើនឡើងតិចតួច

ភ្នំពេញ៖ យោងតាមអ្នកនៅក្នុងវិស័យកៅស៊ូកម្ពុជា តម្លៃកៅស៊ូកម្ពុជានៅលើទីផ្សារអន្តរជាតិក្នុងពេលនេះស្ថិតនៅចន្លោះពី ១ ៣៥០ ទៅ ១ ៤០០ដុល្លារ ក្នុងមួយតោន ដោយកើនឡើងតិចតួចបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយបាយការណ៍ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទបង្ហាញថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២០ កម្ពុជា​មានដីដាំដុះកៅស៊ូ ៤០៤ ៧០១ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ២៥០ ១០៧ហិកតា និងផ្ទៃដីថែទាំកៅស៊ូមាន ១៥៤ ៥៩៤ ហិកតា។ ក្នុងឆមាសទី១ ឆ្នាំ២០២០ ការប្រមូលផលកៅស៊ូសម្រេចបាន ៩៧ ៩៣៦តោន កើនឡើង ១៧ភាគរយ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០


រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីតម្លៃ $២០ ម៉ឺន សង់នៅកំពង់ធំ

ភ្នំពេញ៖ ក្រុមហ៊ុន Top Planning Japan Co., Ltd បានសហការជាមួយម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីម៉ាដាមហួត ដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីក្នុងគោលបំណង​ដើម្បីលើកកម្ពស់គ្រាប់ស្វាយចន្ទីកម្ពុជា។ រោងចក្រនេះមានទីតាំងស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងបានចាប់ផ្តើមសាងសង់កាលពីសប្តាហ៍មុន ដោយគ្រោងនឹងបញ្ចប់នៅក្នុងខែធ្នូ ឆ្នាំនេះ ក្រោមទុនវិនិយោគប្រមាណ ២០ម៉ឺនដុល្លារ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០


កម្ពុជានាំចេញទំនិញទៅអាមេរិកក្នុងឆមាសទី១ មានតម្លៃ $២,៧៥ ពាន់លាន កើនជាង ២៣%

ភ្នំពេញ៖ ទិន្នន័យរបស់ការិយាល័យពាណិជ្ជកម្មអាមេរិកបានឱ្យដឹងថា ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិកនៅក្នុងឆមាសទី១ ឆ្នាំ២០២០ សម្រេចបាន ២,៧៥ពាន់លានដុល្លារ កើន ២៣,០៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួនជិត ២,២៤ពាន់លានដុល្លារ។ការនាំចូលមកវិញរបស់កម្ពុជាមានតម្លៃ ១៤៤,៦លានដុល្លារ ធ្លាក់ចុះ ៤៥,៤៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួន ២៦៥លានដុល្លារ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២០


ការនាំចូលមធ្យោបាយធ្វើដំណើរក្នុងរយៈពេល ៦ខែ មានតម្លៃ $៦៣៥លាន

ភ្នំពេញ៖ របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា ចាប់ពីខែមករា ទៅដល់ខែមិថុនា ឆ្នាំ២០២០ កម្ពុជាបាននាំចេញមធ្យោបាយធ្វើដំណើរមាន រថយន្ត ម៉ូតូ និងកង់ ក្នុងតម្លៃសរុប ៦៣៤,៦៩លានដុល្លារ ដែលក្នុងនោះការនាំចូលរថយន្តទេសចរណ៍មានតម្លៃ ២៨០,៦៥លានដុល្លារ ស្មើនឹងចំនួន ២៥ ៤៨៣គ្រឿង រថយន្តដឹកទំនិញមានតម្លៃ ១៩៤,៤៧លានដុល្លារ ស្មើនឹង ១៣ ៨១២គ្រឿង រថយន្តដឹកអ្នកដំណើរមានតម្លៃ ២០,៦៨លានដុល្លារ ក្នុងបរិមាណ ១ ២១២គ្រឿង និងរថយន្តផ្សេងទៀតមានតម្លៃ ៣៥,៨៤លានដុល្លារ ស្មើនឹង ១ ២៣១គ្រឿង។ ចំណែកការនាំចូលម៉ូតូមានតម្លៃ ៩៩លានដុល្លារ ស្មើនឹង ១៨០ ៥៩០គ្រឿង និងកង់ក្នុងតម្លៃ ៤,៣៥លានដុល្លារស្មើនឹង ១៩២ ៣៩៧គ្រឿង។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០


  • កម្ពុជានាំចេញម៉ាស់ និងសម្ភារពេទ្យកើនឡើង ១៣០ភាគរយ មានតម្លៃជិត $២០០លាន
  • កម្ពុជានាំចេញកង់តម្លៃជិត $២៤២ លាន ក្នុងឆមាសទី១
  • ការនាំចេញផលិតផលកសិកម្មសម្រេចជាង ២,៦៨លានតោន រយៈពេល ៧ខែ
  • GGGI បើកភ្លើងបៃតងឱ្យកម្ពុជាសម្រាប់រោងចក្រអគ្គិសនីពីសំរាម
  • ការនាំចេញអង្កររយៈពេល ៧ខែ កើនជិត ៤០ភាគរយ
  • មុខទំនិញជាង ៣០០មុខ នឹងនាំចេញទៅចិនដោយមិនបង់ពន្ធ តាមកិច្ចព្រមព្រៀងFTA
  • កម្ពុជា-កូរ៉េ ចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅថ្ងៃនេះ
  • កម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ
  • រោងចក្រអគ្គិសនីកម្លាំង ៤០០ មេហ្គាវ៉ាត់នឹងដំណើរការនៅខែក្រោយ
  • ក្រុមហ៊ុនចំនួន ៥ បន្ថែមទៀត ត្រូវអនុញ្ញាតឱ្យនាំចេកទៅចិន