ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ការនាំចេញអង្ករបានកើនឡើង ២១% ទោះបីការដឹកជញ្ជូនកំពុងរងផលប៉ះពាល់ ដោយសារវីរុសកូរ៉ូណាក៏ដោយ

ភ្នំពេញ៖ ការនាំចេញ​អង្ករ​កម្ពុជា​ក្នុង​រយៈពេល​ ២​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០២០ នេះ​បាន​កើនឡើង​ បើទោះបី​ជា​បញ្ហា​នៃ​ការរីក​រាលដាល​ជំងឺឆ្លង COVID-19 កំពុង​បង្កក្តី​បារម្ភ​ និង​ប៉ះពាល់​ដល់​ការដឹកជញ្ជូន​​ក៏ដោយ​។ ទិន្នន័យ​នៅលើ​ប្រព័ន្ធ​សង្គម​ផ្លូវការ​របស់រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​ ២ ​ខែ​ដំបូង​ឆ្នាំ​ ២០២០ ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​សម្រេច​បាន​បរិមាណ ១៣៦ ៤៩៩ ​តោន ​កើនឡើង ២១,៣៤ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ ២០២០


កម្ពុជាទទួលបានចំណូលជិត $៥ពាន់លាន ពីទេសចរណ៍ក្នុងឆ្នាំ២០១៨

ភ្នំពេញ៖ ទិន្នន័យ​ពី​ក្រសួងទេសចរណ៍​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​អង្គារ​បាន​បង្ហាញថា ក្នុង​ឆ្នាំ២០១៩ កម្ពុជា​ទទួលបាន​ប្រាក់ចំណូល​ពី​វិស័យ​ទេសចរណ៍​អន្តរជាតិ ៤,៩១លាន​ដុល្លារ​កើនឡើង ១២,៤ភាគរយ​បើ​ធៀប​នឹង​​ឆ្នាំ​២០១៨ ដែល​មាន​ចំនួន ៤,៣៧លាន​ដុល្លារ​។ កាលពី​ឆ្នាំ​២០១៨ ​ចំណូល​ពី​វិស័យ​ទេសចរណ៍​អន្តរជាតិ​មាន​កំណើន ២០,៣​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។ ចំណូល​ពី​វិស័យ​ទេសចរណ៍​បាន​រួម​ចំណែក​ប្រមាណ ១២,១​ភាគរយ ​នៅក្នុង​ផលិតផល​ក្នុងស្រុក​។ ក្នុង​ឆ្នាំ​២០១៩ ​ភ្ញៀវទេសចរ​អន្តរជាតិ ដែល​បាន​ចូលមក​ប្រទេស​កម្ពុជា​មាន​ចំនួន ៦,៦១លាន​នាក់ ​កើនឡើង​ ៦,៦​ភាគរយ​ពី​ចំនួន ៦,២​លាន​នាក់​ក្នុង​ឆ្នាំ​២០១៨​​។ តាមរយៈ​វិស័យ​ទេសចរណ៍​កម្ពុជា​បាន​បង្កើត​ការងារ​បាន​ចំនួន ៦៣​ម៉ឺន​នាក់​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ ២០២០


ក្រសួងបង្កើតគោលនយោបាយគាំទ្រចន្ទី

ភ្នំពេញ៖ ក្រសួង​ពាណិជ្ជកម្ម​បាន​សម្រេច​បង្កើត​ក្រុមការងារ​បច្ចេកទេស​សម្រាប់​សិក្សា និង​ចងក្រង​សេចក្តី​ព្រាង​គោលនយោបាយ​ស្វាយចន្ទី​កម្ពុជា ដើម្បី​លើកកម្ពស់​ផលិតផល និង​ការនាំចេញ​ស្វាយចន្ទី​។ បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​ ក្រុម​ការងារនេះ​មាន​សមាសភាព​ ១៣ រូប មកពី​ក្រសួង​ពាណិជ្ជកម្ម និង​អង្គការ​សង្គម​ស៊ីវិល​។ របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយ​ចន្ទី​ប្រហែល ២០២ ៣១៨ តោន កាលពី​ឆ្នាំមុន​ទៅ​ទីផ្សារ​បរទេស​កើនឡើង​ជិត ១០០ ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៨​។ ទិសដៅ​នាំចេញ​គ្រាប់​ស្វាយចន្ទី​សំខាន់ៗ​របស់​កម្ពុជា​គឺ​ប្រទេស​វៀតណាម រុស្ស៊ី កូរ៉េខាងត្បូង ចិន ប៉េរូ មីយ៉ាន់ម៉ា ឥណ្ឌា អូស្ត្រាលី កោះតៃវ៉ាន់ សិង្ហបុរី និង​ម៉ាឡេស៊ី​។ ផ្ទៃដី​សរុប​នៃ​ការដាំដុះ​ស្វាយចន្ទី​មាន ១៤៩ ៦៦០ ហិកតា ទូទាំង​ប្រទេស​។ ជិត ៦០ ភាគរយ ត្រូវបាន​ប្រមូលផល​ដែល​អាច​ផ្តល់​ទិន្នផល ១១៦ ៣៤៣ តោន​កាលពី​ឆ្នាំ​មុន​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ ២០២០


CDC អនុម័តគម្រោងវិនិយោគ ៦បន្ថែម ដែលមានតម្លៃ $៦៧៧លាន

ភ្នំពេញ៖ សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)  បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ជូន​ក្រុមហ៊ុន​ ៦ រួមមាន ក្រុមហ៊ុន Royal Cambodian Hospital Co., Ltd លើ​គម្រោង​សាងសង់ និង​អាជីវកម្ម​មន្ទីរពេទ្យ​អន្តរជាតិ ដែល​មាន​ចំនួន​ ១​ ៥០០ ​គ្រែ​ ស្ថិត​នៅ​​សង្កាត់​ជើងឯក ​មាន​ទុនវិនិយោគ ៤៧៨ ​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ១ ៥០០ ​កន្លែង គម្រោង​សាងសង់​ផ្សារទំនើប Chip Mong Retail Co., Ltd ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ ទុនវិនិយោគ ១១៣,៩ ​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ៨២៩ ​កន្លែង​។ ក្រៅពី​គម្រោង​ខាងលើ​មាន​គម្រោង​បង្កើត​រមណីយដ្ឋាន​សេវាកម្ម​ចម្រុះ​របស់​ក្រុមហ៊ុន Angkor Wildlife & Aquarium Co., Ltd ស្ថិតនៅ​ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប​មាន​ទុន​វិនិយោគ ៧១,៧ ​លាន​ដុល្លារ​គម្រោង​បង្កើត​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​ឧបករណ៍​ជាង​គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន Camina Industrial Technology Co., Ltd នៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ​មាន​ទុនវិនិយោគ ២,៨ ​លាន​ដុល្លារ​។ គម្រោង​បង្កើត​រោងចក្រ​ផលិត​ទឹកបរិសុទ្ធ​របស់​ក្រុមហ៊ុន V & J K Development Co., Ltd ស្ថិតនៅ​ផ្លូវជាតិ​លេខ​ ២ សង្កាត់​ព្រែកកំពឹស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​មាន​ទុនវិនិយោគ ៨,៨ ​លាន​ដុល្លារ និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​ស្បែកជើង​របស់​ក្រុមហ៊ុន HAN WEI (Cambodia) Co., Ltd នៅ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ មាន​ទុនវិនិយោគ ២,៧ ​លាន​ដុល្លារ​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ ២០២០


កម្ពុជា និងឥណ្ឌូនេស៊ី ប្តេជ្ញាលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ

ភ្នំពេញ៖ កម្ពុជា និង​ឥណ្ឌូនេស៊ី​បាន​សន្យា​សហការ​គ្នា​ដើម្បី​លើកកម្ពស់​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​រវាង​ប្រទេស​ទាំង​២ ខណៈ​កម្ពុជា​មាន​សក្ដានុពល​ជាច្រើន​ដែល​មិនទាន់​ត្រូវបាន​ប្រើប្រាស់​។ ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ទ្វេភាគី​រវាង​ប្រទេស​ឥណ្ឌូនេស៊ី និង​កម្ពុជា​បាន​កើនឡើង​ជាប្រចាំ​លើ​និន្នាការ​វិជ្ជមាន​។ កាលពី​ឆ្នាំ​២០១៨ ពាណិជ្ជកម្ម​ទ្វេភាគី​បាន​កើនឡើង​ដល់​ ៥៥៨,៦ ​លាន​ដុល្លារ (​ប្រទេស​ឥណ្ឌូនេស៊ី​នាំចេញ​ក្នុង​តម្លៃ ៥២៥,៦ ​លាន​ដុល្លារ និង​កម្ពុជា​នាំចេញ​ក្នុង​តម្លៃ​ ៣៣​លាន​ដុល្លារ​)​។ នេះ​បើ​យោង​តាម​ទិន្នន័យ​បាន​ពី​ស្ថានទូត​ឥណ្ឌូនេស៊ី​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ ២០២០


  • រដ្ឋាភិបាលសម្រេចមិនយកពន្ធសណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តសៀមរាប
  • រដ្ឋាភិបាលកម្ពុជាបានរៀបចំមូលនិធិ ៥០លានដុល្លារ សម្រាប់ជួយ SME
  • ក្រសួងពាណិជ្ជកម្ម ជំរុញការចូលរួមលើកកម្ពស់ម៉ាកផលិតផលក្នុងស្រុក
  • កម្ពុជាបានចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងពន្ធត្រួតគ្នាជាមួយហុងកុង
  • ការនាំចេញកៅស៊ូរបស់កម្ពុជានៅខែមករាបានកើនឡើង ១៧ភាគរយ
  • ទីផ្សារមូលបត្រកម្ពុជា បង្ហាញពីការវិវឌ្ឍគួរឱ្យកត់សម្គាល់
  • របាយការណ៍៖ រោងចក្របង្កើតថ្មីបានកើនឡើងចំនួនជាង ២០០រោងចក្រ កាលពីឆ្នាំ២០១៩
  • កម្ពុជានៅខ្វះខាតធនធានមនុស្សលើវិស័យជាងសំណង់ទោះបីមានការបណ្តុះបណ្តាលច្រើនហើយក្តី
  • រដ្ឋាភិបាលនឹងឧបត្ថម្ភធន $៥០លានបញ្ចុះតម្លៃអគ្គិសនី
  • RENAISANCE នឹងចាប់ផ្តើមទាញយករ៉ែមាសដំបូងនៅកម្ពុជាឆ្នាំ២០២១