ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
EU-BMZ ជួយកម្ពុជាពង្រឹងសមាហរណកម្មសេដ្ឋកិច្ច

ភ្នំពេញ៖ សហភាពអ៊ឺរ៉ុប និងក្រសួងសហប្រតិបត្តិការ និងអភិវឌ្ឍន៍សហព័ន្ធអាល្លឺម៉ង (BMZ) ប្តេជ្ញាជួយពង្រឹងដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាជាមួយអាស៊ានដោយបានផ្តល់ហិរញ្ញប្បទាន៩,៣៥លានអឺរ៉ូ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជាក្នុងតំបន់។ គម្រោងនេះជាការផ្តល់ហិរញ្ញប្បទានរួមគ្នាពីសហភាពអឺរ៉ុប និង BMZ ដែលអនុវត្ត​ដោយ GIZ របស់អាល្លឺម៉ង់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ ២០១៩


ចំណូលពន្ធដាររយៈពេល ៧ខែកើនជាង២៨%

ភ្នំពេញ៖ របាយការណ៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែ  កក្កដា របស់អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា ក្នុងរយៈពេល៧ខែ ចំណូលពន្ធអាករដែល​ប្រមូលបានមានចំនួន ១,៧៣ពាន់លានដុល្លារកើនឡើង ២៨,០៨% បើធៀបនឹងរយៈពេល​ដូចគ្នាកាលពីឆ្នាំ២០១៨ ដែលមាន ១,៥២ពាន់លានដុល្លារ។ បើគិតពីផែនការប្រចាំឆ្នាំ គឺសម្រេចបាន ៧៥,៥២%។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ ២០១៩


គម្រោងផ្សារទំនើប ONE MALL នឹងបើកនៅចុងឆ្នាំនេះ

ភ្នំពេញ៖ The One Mall ដែលជាផ្សារទំនើបវិនិយោគដោយក្រុមហ៊ុនចិន កម្ពស់៣ជាន់ នៅទីក្រុងភ្នំពេញនឹងបើកដំណើរការជាផ្លូវការនៅខែធ្នូ ឆ្នាំ២០១៩ នេះ ដែលបច្ចុប្បន្នគម្រោង​នេះកំពុងដំណើរការសាងសង់ នឹងគ្រោងបញ្ចប់ក្នុងខែតុលា។ The One Mall មានហាងលក់ទំនិញ កន្លែងក្មេងលេង កន្លែងហាត់ប្រាណ កន្លែងញុំាអាហារ និងហាងលក់សំលៀកបំពាក់ជាដើម។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ ២០១៩


ថៃគ្រោងបង្កើតច្រកពាណិជ្ជកម្មនៅតាមខេត្តព្រំដែនជាមួយកម្ពុជា

ភ្នំពេញ៖ លោក Weeraksak Wangsuphakijkosol អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មប្រទេសថៃបានប្រាប់កាសែត​ The Nation ថា ក្រសួងពាណិជ្ជកម្មថៃគ្រោងនឹងផ្តួចផ្តើម​ផ្លូវពាណិជ្ជកម្មក្នងខេត្តចំនួន៤ ជាប់ព្រំដែនកម្ពុជា។ លោកបន្តថា គម្រោងនេះនឹងនាំផលិតផល ថៃទៅជាតំបន់ពាណិជ្ជកម្មសេរីមួយនៅលើពិភពលោកដោយសារតម្លៃពាណិជ្ជកម្មរវាងកម្ពុជា និងថៃត្រូវប៉ាន់ប្រមាណថានឹងឈានដល់១៥ពាន់លានដុល្លារ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ ២០១៩


អាកាសចរណ៍ JC គ្រោងបើកជើងហោះហើរថ្មី សៀមរាប-MANDALAY

ភ្នំពេញ៖ លោក Anupama Pathirana នាយកប្រតិបត្តិ និងប្រធានក្រុមបើកបរយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ​ JC បានឱ្យដឹងថា ក្រុមហ៊ុនមួយនេះ​គ្រោងនឹងដំណើរការហោះហើរថ្មីរវាងទីក្រុងសៀមរាបទៅទីក្រុងយុំាងហ្គោន និងMandalay ប្រទេសមីយ៉ាន់ម៉ា។ ក្រុមហ៊ុនអាកាសចរណ៍មួយនេះទើបតែបានបើកជើងហោះហើរត្រង់ ភ្នំពេញ យុំាងហ្គោន កាលពីថ្ងៃទី១៧ សីហា ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ ២០១៩


  • រដ្ឋាភិបាលផ្តោតលើយុទ្ធសាស្រ្តនៃភាពប្រកួតប្រជែង
  • ចំណូល GTI នៅត្រីមាសទី២កើន៨៣%
  • រោងចក្រថាមពលធ្យូងថ្ម$១,៣ពាន់លាននឹងចាប់ផ្តើមសាងសង់ឆាប់ៗ
  • ការខូចខាតផ្លូវនៅខេត្តព្រះសីហនុបានប៉ះពាល់ដល់វិស័យដឹកជញ្ជូន
  • កម្ពុជា និងកូរ៉េខាងត្បូងបានចុះ MOU លើការទទួលស្គាល់ប៉ាតង់
  • គម្រោង NAGA3 នឹងចាប់ផ្តើមសាងសង់ខែក្រោយ
  • ផលិតកម្មស្បែកជើង នឹងឃើញឱកាសវិនិយោគច្រើនជាងកាត់ដេរ
  • ចំណូលកំពុងផែព្រះសីហនុកើនឡើង១៦ភាគរយ
  • កម្ពុជាស្នើជប៉ុនវិនិយោគលើវិស័យទេសចរណ៍កម្ពុជា
  • កម្ពុជា-វៀតណាមពិភាក្សាគ្រាដើម្បីជំរុញពាណិជ្ជកម្ម