ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
Yamato Green ចាប់អារម្មណ៍វិនិយោគលើវិស័យកសិ-ទេសចរណ៍

ភ្នំពេញ៖   ក្រុមហ៊ុន Yamato Green Co.,Ltd របស់ជប៉ុនមានផែនការវិនិយោគលើវិស័យកសិ-ទេសចរណ៍នៅប្រទេសកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ដែលកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីការរាតត្បាតជាសកលនៃជំងឺកូវីដ១៩​។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំឱ្យក្រុមហ៊ុនគួរសម្លឹងមើលឱកាសវិនិយោគនៅក្នុងខេត្តសៀមរាប និងកំពង់ធំ     ​ដែលជាតំបន់មានសក្តានុពលសម្រាប់ការវិនិយោគលើវិស័យកសិ-ទេសចរណ៍ និងអេកូទេសចរណ៍ ។ កាលពីខែកក្កដា ក្រុមហ៊ុន​ Yamato Green បានចុះអនុស្សរណ:នៃការយោគយល់គ្នា (MoU) ជាមួយក្រសួងកសិកម្ម ក្នុងគោលបំណងដើម្បីអភិវឌ្ឍបន្លែសុវត្ថិភាពសម្រាប់ទីផ្សារក្នុងស្រុកនិងនាំចេញទៅក្រៅប្រទេស ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០


រោងចក្រផលិតដែក តម្លៃជាង$១៦លាន គ្រោងចាប់ផ្តើមឆាប់ៗ

ភ្នំពេញ៖  ក្រុមហ៊ុនចិន Hong De Sheng Steel (Cambodia) Co.,Ltd ដែលវិនិយោគលើរោងចក្រផលិតដែកថែបមានតម្លៃជាង ១៦ លានដុល្លារ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្រុមហ៊ុនគ្រោងនឹងដាក់ឲ្យដំណើរការឆាប់ៗនេះ ។ ក្រុមហ៊ុននេះបានចូលមកវិនិយោគនៅកម្ពុជាកាលពីឆ្នាំមុនដោយសារមើលភាពអំណោយផលទីតាំងភូមិសាស្ត្រនិងការលើកទឹកចិត្តខ្ពស់ពីរដ្ឋាភិបាលដល់វិនិយោគិនពីបរទេស ។ ក្រុមហ៊ុនបានអះអាងថា រោងចក្រមានផលិត ដែកថ្នាំងអំពៅ ដែកកង ដែលអាចផលិតដែកបានចំនួន ៥០ម៉ឺនតោនក្នុង ១ឆ្នាំ ។

ប្រភពៈ ព័ត៌មានរបស់ កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០


កម្ពុជា-អង់គ្លេសសន្យាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីជាមួយគ្នា

ភ្នំពេញ៖  កម្ពុជា និងចក្រភពអង់គ្លេសប្តេជ្ញាថា នឹងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត ខណ:ពេលប្រទេសទាំង២ កំពុងសម្លឹងពីលទ្ធផលនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី(FTA)ជាមួយគ្នា ។ ទំហំពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំ២០១៩ មានទឹកប្រាក់ ១,០៥ ពាន់លានដុល្លារដោយការនាំចេញរបសើកម្ពុជាទៅទីផ្សារចក្រភពអង់គ្លេសមានតម្លៃ ៩៧៨លានដុល្លារ ។ ផលិតផលសំខាន់របស់កម្ពុជានាំចេញទៅអង់គ្លេសរួមមាន សម្លៀកបំពាក់ ស្បែកជើង កង់ និងអង្ករ ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០


កម្ពុជាស្នើកម្ចី$៦៥លានពីធនាគារ AIIB ដើម្បីពង្រឹងផលិតភាព

ភ្នំពេញ៖  រដ្ឋាភិបាលកម្ពុជាបានស្នើសុំកម្ចីពីធនាគារវិនិយោគហេដ្ឋាសម្ព័ន្ធអាស៊ី(AIIB) របស់ប្រទេសចិន ។ ការស្នើសុំផ្តល់ជំនួយហិរញ្ញវត្ថុនេះគឺស្ថិតក្រោម ”កម្មវិធីជាតិស្តារសមត្ថភាពផលិតភាពជនបទឡើងវិញ” ដែលមានទឹកប្រាក់សរុបចំនួន ៦៥លានដុល្លារនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធស្តារវិបត្តិជំងឺកូវីដ១៩ ឡើងវិញរបស់ធនាគារ  AIIB ដែលមានអត្រាការប្រាក់ជាលក្ខណ:សម្បទាន ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០


រោងចក្រអគ្គិសនីតម្លៃ$៣៨០លាន នឹងរួចរាល់ខែវិច្ឆិកា

ភ្នំពេញ៖ រោងចក្រផលិតអគ្គិសនីដើរដោយប្រេងខ្មៅដែលមានសមត្ថភាពផលិតថាមពលអគ្គិសនី៤០០មេហ្គាវ៉ាត់ ដែលមានតម្លៃសាងសង់៣៨០លានដុល្លារ នៅស្រុកល្វាឯម ខេត្តកណ្តាលនឹងត្រូវដាក់ឲ្យដំណើរការពេញលេញនៅខែវិចិ្ឆកាខាងមុខនេះ ។ បើគិតមកដល់ពេលនេះ ការសាងសង់សម្រេចបានប្រមាណ ៩០ភាគរយហើយ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០


  • ក្រសួងប្រកាសដាក់តំបន់ចំនួន២ សម្រាប់ឲ្យក្រុមហ៊ុនស្នើសុំអាជ្ញាប័ណ្ណរុករករ៉ែ
  • MVL TADA គ្រោងបញ្ចេញ$២០លាន សង់រោងចក្រដំឡើងម៉ូតូកង់៣
  • ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា ជប៉ុន រយ:ពេល៧ខែ ធ្លាក់ចុះជិត ៦ភាគរយ
  • កម្ពុជារំពឹងថា នឹងមានផលិតផលអាហារបន្ថែមទៀតនាំទៅកូរ៉េ
  • ការនាំចេញអង្កររបស់កម្ពុជា បន្តកើនជាង៣០%
  • កម្ពុជា កំពុងចរចាលើ FTA ជុំទី២ ជាមួយកូរ៉េខាងត្បូង
  • កូរ៉េចាប់អារម្មណ៍ការវិនិយោគលើរោងចក្រផលិតចំណីសត្វ និងជី
  • NAGACORP ចង់អភិវឌ្ឍ IR នៅខេត្តសៀមរាបនិងព្រះសីហនុ
  • ក្រុមហ៊ុនអន្តរជាតិ ២ រួមគ្នាអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា
  • Kalmar នឹងផ្គត់ផ្គង់ឧបករណ៍ស្ទួច ឲ្យកំពុងផែស្វយ័តភ្នំពេញ