ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ការនាំចេញរបស់អាមេរិកទៅចិនធ្លាក់ចុះ៧ភាគរយនៅឆ្នាំមុន

ក្រុងវ៉ាស៊ីនតោន៖ តម្លៃនៃការនាំចេញទំនិញរបស់អាមេរិកទៅកាន់ប្រទេសចិនកាលពីឆ្នាំ២០១៨ មានចំនួនសរុប ១១៨ពាន់លានដុល្លារ ធ្លាក់ចុះ ៧% ធៀបនឹងឆ្នាំ២០១៧។​ លោក Craig Allen ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក និងចិន (USCBC) បានឱ្យដឹងថា ទីក្រុង​ និងរដ្ឋជាច្រើននៅទូទាំងសហរដ្ឋអាមេរិក ព្រមទាំងក្រុមហ៊ុនជាច្រើនដែលបង់ពន្ធ និងផ្តល់ការងារដល់ប្រជាជននៅទីនោះ បន្តទទួលរងផលប៉ះពាល់ ជាពិសេសដោយសារការខាតបង់ការលក់ដែលបណ្តាលមកពីពន្ធនាំចូលពិន័យ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ ២០១៩


SIEMENS សង់រោងចក្រថាមពល $១,៣ពាន់លាននៅអ៊ីរ៉ាក់

ក្រុងបាកដាដ៖ ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃសៅរ៍ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយមានតម្លៃ ១,៣ពាន់លានដុល្លារជាមួយក្រុមហ៊ុនពហុផលិតផលឧស្សាហកម្ម Siemens របស់ប្រទេសអាល្លឺម៉ង់ និងក្រុមហ៊ុន Orascom Construction របស់ប្រទេសអេហ្ស៊ីបដើម្បីសាងសង់ឡើងវិញនូវរោងចក្រថាមពលដ៏ធំមួយនៅទីក្រុងបៃជី (Baiji) ភាគខាងជើងរបស់ទីក្រុង​បាកដាដ ដែលរងការបំផ្លិចបំផ្លាញ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ ២០១៩


វិធានការអាមេរិក និងចិន ធ្វើឱ្យផ្សារហ៊ុនហក់ឡើង

ហុងកុង៖ ក្រុមវិនិយោគិនអាស៊ីកាលពីថ្ងៃព្រហស្បតិ៍បានសាទរការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ក្នុងការពន្យារពេលបង្កើនពន្ធនាំចូលលើទំនិញរបស់ចិន និងសេចក្តីប្រកាសរបស់ទីក្រុងប៉េកាំងក្នុងការដកចេញទំនិញអាមេរិកមួយចំនួនពីបញ្ជីពន្ធនាំចូលរបស់ខ្លួន។ ការផ្លាស់ប្តូរនេះផ្តល់សញ្ញាពីការបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ច​ទាំង២​ មុនពេលកិច្ចប្រជុំមួយរបស់ក្រុមអ្នកចរចាកម្រិតខ្ពស់នៅខែក្រោយ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ ២០១៩


ក្រុមហ៊ុន APPLE ដាក់បង្ហាញ IPHONE ថ្មី ៣ម៉ូដែល មានម៉ាស៊ីនថត៣

ក្រុងសានហ្វ្រានស៊ីស្កូ៖ ក្រុមហ៊ុន Apple កាលពីថ្ងៃអង្គារបានបង្ហាញទូរស័ព្ទ iPhone ថ្មី ​៣ប្រភេទដូចជា ធេប្លិត ipad និងនាឡិកា Apple Watch។ ទូរស័ព្ទ iPhone 11 ត្រូវបានកែលម្អចេញ​ពីទូរស័ព្ទម៉ូដែលចាស់ ដោយមានបំពាក់ប្រព័ន្ធម៉ាស៊ីនថតចំនួន២ ថាមពលថ្មកាន់តែយូរ បន្ទះឈីបកុំព្យូទ័រខ្លាំង និងការពារការជ្រាបទឹកកាន់តែខ្លាំង ហើយវាអាចមានតម្លៃចាប់ពី ៦៩៩ ដុល្លារឡើងទៅ នៅពេលដាក់លក់នៅលើទីផ្សារនៅថ្ងៃទី២០១ ខែកញ្ញា។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ ២០១៩


IMF ថា កំណែទម្រង់របស់អារ៉ាប៊ីសាអ៊ូឌីតចាប់ផ្តើមចេញផ្លែផ្កា

ក្រុងឌូបៃ៖ បន្ទាប់ពីតម្លៃប្រេងធ្លាក់ចុះខ្លាំងដែលបានទាញទម្លាក់ប្រាក់ចំណូលរបស់អារ៉ាប៊ីសាអ៊ូឌីត និងបានឈានទៅរកកខ្វះថវិការយៈពេល ៥ឆ្នាំជាប់គ្នារួចមក ប្រទេសនាំចេញប្រេងឆៅច្រើនជាងគេក្នុងពិភពលោកមួយនេះបានដាក់ចេញវិធានការជាច្រើន ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន។ មូលនិធិ IMF បានឱ្យដឹងក្នុងរបាយការណ៍ជាប្រចាំមួយថា កំណែទម្រង់បានចាប់ផ្តើមផ្តល់លទ្ធផលហើយ ហើយចក្ខុវិស័យសម្រាប់សេដ្ឋកិច្ចមានភាពវិជ្ជមាន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ ២០១៩


  • ចំនួនភ្ញៀវទេចរអន្តរជាតិពិភពលោកកើនឡើង ៤ភាគរយនៅឆមាសទី១
  • ការនាំចេញរបស់អាល្លឺម៉ង់ស្ទុះងើបវិញនៅខែកក្កដា
  • ការវិនិយោគបរទេសនៅមីយ៉ាន់ម៉ា កើនដល់ជាង$៤,១ពាន់លាន
  • សិង្ហបុរីជាទិសដៅអចលទ្រព្យធំជាងគេសម្រាប់វិនិយោគិនហុងកុង
  • ក្រុមហ៊ុន TATA STEEL នឹងបិទរោងចក្រផលិតដែកនៅចក្រភពអង់គ្លេស
  • AIR ASIA X បញ្ជាទិញយន្តហោះ AIRBUS តម្លៃ ៥ពាន់លានដុល្លារ
  • ចិនចេញផ្សាយបញ្ជីក្រុមហ៊ុនធំទាំង ៥០០ ជាមួយលទ្ធផលកាន់តែប្រសើរ
  • LOTTE លក់ក្រុមហ៊ុន BURGER KING JAPAN
  • វ៉ាស៊ីនតោនបន្ថែមពន្ធនាំចូល១៥%លើទំនិញចិន
  • អាមេរិក-បារាំងសម្រេចកិច្ចព្រមព្រៀងពន្ធឌីជីថល