ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
កម្ពុជាត្រូវការស្វាយ ៣០០តោន ១ថ្ងៃដើម្បីកែច្នៃ

ភ្នំពេញ៖ របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ក្រុមហ៊ុន​ ៥ ​ដែល​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវការ​ស្វាយ​ចន្លោះ​ពី​ ២៥០ ទៅ​ ៣០០ ​តោន​ក្នុង​ ១ ​ថ្ងៃ​។ ស្វាយ​ទាំងនោះ​នឹង​ត្រូវ​កែច្នៃ​ជា​តំណាប់​ស្វាយ​សម្រាប់​ការនាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ ២០២០


មន្ត្រី៖ គម្រោងកែលម្អផ្លូវជាតិលេខ៣ សម្រេចបានជិត ៥០ភាគរយ

ភ្នំពេញ៖ ការជួសជុល និងពង្រីកផ្លូវជាតិលេខ៣ មានចម្ងាយសរុប ១៣៤,៨២គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រហូតមកដល់ពេលនេះសម្រេចបានប្រមាណ ៤៥ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងខែតុលា ឆ្នាំ២០២២ ខាងមុខ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ ២០២០


ចំណែកប្រាក់រៀលក្នុងសេដ្ឋកិច្ចកើនដល់ ៣៣%

ភ្នំពេញ៖ សេចក្តី​ប្រកាស​ព័ត៌មាន​របស់ធនាគារជាតិនៃកម្ពុជា (NBC) កាលពី​ចុង​សប្តាហ៍​មុន​បាន​សរសេរ​ថា តម្រូវការ​ប្រាក់រៀល​ក្នុង​ទីផ្សារ​បាន​កើនឡើង​ជា​លំដាប់ ​ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើន​ប្រាក់រៀល​ក្នុង​សេដ្ឋកិច្ច ៣៣​ភាគរយ និង​កំណើន​ប្រាក់​បញ្ញើ​ជា​រៀល​មាន​ចំនួន ៣៧​ភាគរយ​។ កំណើន​នេះ​បាន​បន្ទាប​កម្រិត​ដុល្លារ​នីយកម្ម​បន្តិច​ (​វាស់​ដោយ​អនុបាត​ប្រាក់​បញ្ញើ​ជា​រូបិយប័ណ្ណ​ធៀប​នឹង​រូបិយវត្ថុ​​ទូទៅ​មក​នៅត្រឹម ៨២,៩​ភាគរយ ​ធៀប​នឹង ៨៤,៨​ភាគរយ​ កាលពី​ឆ្នាំ​២០១៨​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ ២០២០


ទំហំពាណិជ្ជកម្មកម្ពុជា និងជប៉ុនកើនជិត ១៣% រយៈពេល ១១ខែ

ភ្នំពេញ៖ ទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន Jetro បានឱ្យដឹងថា ចាប់ពីដើមខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០១៩ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន មានតម្លៃសរុប ២,១០ពាន់លានដុល្លារ កើនឡើង ១២,៩៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ ដែលមានតម្លៃសរុប ១,៨៦ពាន់លានដុល្លារ។ ការនាំទំនិញពីកម្ពុជាទៅប្រទេសជប៉ុន មានតម្លៃជិត ១,៦០ពាន់លានដុល្លារ កើនឡើង ៧,៧ភាគរយ ពីចំនួន ១,៤៨ពាន់លានដុល្លារ កាលពីរយៈពេល ១១ខែ ឆ្នាំ២០១៨ ចំណែកការនាំចេញទំនិញពីជប៉ុនមកកម្ពុជាមានតម្លៃ ៥០២,៨៨លានដុល្លារ ខណៈកាលពីឆ្នាំ២០១៨ មានតម្លៃ ៣៧៥,៧០ លានដុល្លារ ដោយកើនឡើង ៣៣,៩ភាគរយ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ ២០២០


រោងចក្រវេចខ្ចប់ផ្លែឈើស្រស់បានបើកដំណើរការជាផ្លូវការ

ភ្នំពេញ៖ ការវិនិយោគ​លើ​រោងចក្រ​វេចខ្ចប់​ផ្លែឈើ​ស្រស់​មាន​តម្លៃ​ ១០លាន​ដុល្លារ ​របស់​ក្រុមហ៊ុន Hyundai Mao Legacy បាន​បើក​ដំណើរការ​ហើយ​កាលពី​ថ្ងៃ​ពុធ ដោយបាន​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការនាំចេញ​ផ្លែស្វាយ​លើកដំបូង​របស់​កម្ពុជា​ទៅ​ទីផ្សារ​របស់​ប្រទេស ​កូរ៉េខាងត្បូង ខណៈ​វា​នឹង​បង្កើន​ផលិតផល​មាន​ស្លាក​​យីហោ​ផលិត​នៅ​កម្ពុជា​ទៅ​​ទីផ្សារ​ពិភពលោក​ផងដែរ​។ ក្រុមហ៊ុន Hyundai Mao Legacy ជាការ​វិនិយោគ​រវាង​ក្រុមហ៊ុន Hyundai Corporation របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក Mao Legacy​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ ២០២០


  • ក្រុមហ៊ុនចិនធំមួយប្រកាសដាំកប្បាសលើដី ១សែនហិចតានៅកំពង់ស្ពឺដើម្បីបង្កើនជីវភាពកសិករ
  • NBC៖ វិស័យធនាគារកម្ពុជានៅតែបង្ហាញអំពីភាពរឹងមាំ
  • ផ្សារមូលបត្រកម្ពុជាបង្ហាញកំណើនខ្ពស់ក្នុងឆ្នាំ២០១៩
  • ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជានៅឆ្នាំ២០១៩ កើនឡើងជិត ១០០ភាគរយ ខណៈគុណភាពកាន់តែល្អ
  • កម្ពុជានឹងនាំចេញផ្លែស្វាយស្រស់ទៅកូរ៉េខាងត្បូង
  • ការនាំចេញដំឡូងមីឆ្នាំ២០១៩ កើនឡើងជាង ២០ភាគរយ
  • ការវិនិយោគផ្ទាល់របស់កម្ពុជានៅបរទេសធ្លាក់ចុះជាង ១៣ភាគរយ
  • ប្រាក់ចំណូលរបស់កំពង់ផែព្រះសីហនុកើនឡើង ១៧%
  • CDC អនុម័តគម្រោងចំនួន ៤ តម្លៃជាង $១៧លាន
  • ការនាំចេញពោតធ្លាក់ចុះជាង ៤០ភាគរយ