ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
វៀតណាមស្ថិតក្នុងចំណោមគោលដៅកំពូលទាំង៣របស់អាស៊ាន សម្រាប់ ការវិនិយោគទុនឯកជន

ហាណូយ ៖ យោងតាមរបាយការណ៍មួយដែលត្រូវបានចេញផ្សាយដោយក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកសវនកម្មនិងពាណិជ្ចកម្ម Grant Thornton បានឱ្យដឹងថា ប្រទេសវៀតណាម គឺជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ានកំពូលៗ ដែលទាក់ទាញការវិនិយោគទុនឯកជន។ របាយការណ៍នេះបានកត់សម្គាល់ថា វៀតណាមមានប្រតិបត្តិការចំនួន ៣៨ នៅឆ្នាំ២០១៨ ដោយមានតម្លៃសរុបជាង ១.៦ពាន់លានដុល្លារ បន្ទាប់ពីប្រទេសសិង្ហបុរី និងឥណ្ឌូនេស៊ី។ តួលេខនេះបានបង្ហាញពីការកើនឡើងចំនួន ៤១% នៃចំនួនប្រតិបត្តិការ ហើយការកើនឡើងនេះ ជិតបីដងបើធៀបទៅនឹងឆ្នាំ២០១៧។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ ២០១៩


និន្នាការវិនិយោគរួមគ្នាលើគម្រោងខុនដូនៅថៃកើនឡើង

ក្រុងបាងកក ៖ ការវិនិយោគរួមគ្នាធំចំនួន២ ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនជប៉ុន គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Ananda Development Plc ជាមួយក្រុ​មហ៊ុន Mitsui Fudosan និងក្រុមហ៊ុន AP Thailand ជាមួយក្រុមហ៊ុន Mitsubishi Estate។ ភាគច្រើននៃគម្រោងវិនិយោគរួមគ្នាទាំងនេះ គឺជាការសាងសង់ជាខុនដូ ដោយសារច្បាប់ស្តីពីខុនដូ​អនុញ្ញាតឱ្យជនបរទេសគ្រប់គ្រងកម្មសិទ្ធិរហូតដល់ ៤៩% នៃលម្ហលំនៅឋានក្នុងខុនដូ។ តម្លៃសរុបនៃគម្រោងវិនិយោគអចលនទ្រព្យរួមគ្នា ពេលនេះមានជាង ៥០០ ពាន់លានបាត (១៥,៦៥ ពាន់លានដុល្លារ) ហើយបង្ហាញសញ្ញាពីការរីកចម្រើនបន្ថែមទៀត។ 

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ ២០១៩


OECD ទម្លាក់ការព្យាករកំណើនសកល

ប៉ារីស ៖ អង្គការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ច (OECD) កាលពីថ្ងៃអង្គារបានកាត់បន្ថយការព្យាកររបស់ខ្លួនសម្រាប់សេដ្ឋកិច្ចពិភពលោកមកនៅត្រឹម៣,២% នៅឆ្នាំនេះ ធៀបនឹង៣,៣% កាលពីឆ្នាំ២០១៨។ ជាមួយគ្នានោះដែរ OECD ក៏បានជំរុញឱ្យរដ្ឋាភិបាល​ជាច្រើនត្រូវដោះស្រាយជម្លោះពាណិជ្ចកម្មបន្ទាន់ដើម្បីធ្វើឱ្យកំណើនស្ទុះឡើងវិញដែលផ្តល់ផលប្រយោជន៍ទាំងអស់គ្នា។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ ២០១៩


សេដ្ឋកិច្ចជប៉ុនប្រសើរជាងការរំពឹងទុកនៅត្រីមាសទី១

ក្រុងតូក្យូ ៖ ផលិតផលក្នុងស្រុកសរុប (GDP) របស់ជប៉ុនបានកើនឡើង ០,៥% នៅត្រីមាសទី១ ក្នុងឆ្នាំនេះ។ នេះ​ជាកំណើន២ត្រីមាសជាប់គ្នាសម្រាប់សេដ្ឋកច្ចជប៉ុនបន្ទាប់ពីកំណើន៤% កាលពីត្រីមាសទី៤ ឆ្នាំមុន។ លទ្ធផលនេះមានភាពផ្ទុយពីការរំពឹងទុកដែលថា មិនល្អដោយក្រុមអ្នកវិភាគ ដែលបានព្យាករថា ធ្លាក់ចុះបន្តិចនៅដើមឆ្នាំ២០១៩។ ប៉ុន្តែសេដ្ឋកិច្ចវិទូមួយចំនួនបានព្រមានថា សញ្ញានៃភាពចុះខ្សោយនៅតែបង្កប់ក្នុងតួរលេខ​វិជ្ជ​មាននេះនៅឡើយ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ ២០១៩


ឧស្សាហកម្ម ៤.០ អាចជំរុញដល់ GDP វៀតណាមដល់ទៅ ១៦%

ប្រទេសវៀតណាម ៖ យោងតាមវិទ្យាស្ថានកណ្តាលសម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ច (CIEM) បានឱ្យដឹងកាលពីថ្ងៃទី ១៦ កន្លងមកថា បដិវដ្តន៍ឧស្សាហកម្មទីបួនអាចនឹងបង្កើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមរវាងពី ២៨.៥ប៊ីលានដុល្លារទៅ ៦២ប៊ីលានដុល្លារ ក្នុងឆ្នាំ២០៣០ ដែលស្មើរវាង ៧ទៅ១៦%។ CIEM បានបង្ហាញឱ្យដឹងផងដែរថា CDP per capita អាចនឹងកើនឡើងប្រមាណពី ៣១៥ដុល្លារ ទៅ៦៤០ដុល្លារ ក្នុងឆ្នាំ២០៣០ ដោយសារកំណើនសមត្ថភាព និងប្រសិទ្ធភាពក្នុងការផលិត និងឱកាសការងារព្រោះតែឧស្សាហកម្ម៤.០។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ ២០១៩


  • វៀតណាម និងចិនមានលទ្ធភាពបង្កើនទំនាក់ទំនងពាណិជ្ជកម្មកាន់តែខ្លាំងជាងមុន
  • ចំនួនភ្ញៀវទេសចរធ្វើដំណើរទៅកាន់ខេត្តបន្ទាប់បន្សំរបស់ថៃកើនឡើង
  • ការលក់លំនៅឋានថ្មីនៅសហរដ្ឋអាមេរិក កើនឡើងខ្ពស់ជាងការព្យាករ
  • ប្រាក់ចំណេញ TOYOTA ធ្លាក់ជាង ២០%
  • ឱកាសហេដ្ឋារចនាសម្ព័ន្ធបានមកដល់ក្នុងតំបន់ហើយ
  • ធនាគារកណ្តាលចិននឹងទម្លាក់អនុបាតទុនបម្រុងកាតព្វកិច្ចធនាគារ
  • សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីកើនឡើងទាបជាងការរំពឹងទុករបស់ទីផ្សារ
  • ប្រាក់ចំណូលរបស់ APPLE បានកើនហួសការរំពឹងទុក
  • ការនំាចេញអង្កររបស់ឡាវ រំពឹងធ្លាក់ចុះ
  • វៀតណាមរំពឹងទទួលបានជាង $១៦០ ពាន់លានពីឌីជីថលនីយកម្ម