ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
សេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំក្នុងរយៈពេលមធ្យម

ភ្នំពេញ៖ ចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅតែរឹងមំាក្នុងរយៈពេលមធ្យម ទោះបីជាប្រទេសនេះនឹងប្រឈមហានិភ័យខាងក្រៅ និងលទ្ធភាពបាត់បង់សិទ្ធិពាណិជ្ជកម្មទៅកាន់  ទីផ្សារសំខាន់ក៏ដោយ។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងរក្សាបានចន្លោះពី ៦,៥% ទៅ៧%​ ក្នុងរយៈពេលខ្លី និងរយៈពេលមធ្យម ដោយសារលទ្ធផលសារពើពន្ធកាន់តែប្រសើរ។ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានព្យាករកាលពីដើមខែនេះថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៧% នៅឆ្នាំនេះ ឆ្លាក់ចុះបន្ទិចពី ៧,៣% ដែលសម្រេចបានកាលពីឆ្នាំ២០១៨។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ ២០១៩


ទេសចរជាតិ និងអន្តរជាតិចូលរួមកំសាន្តក្នុងព្រឹត្តិការណ៍សង្រ្កាន្ត និងតាមរមណីដ្ឋានទេសចរណ៍នានាប្រមាណជាង៤លាននាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ការវាយតម្លៃជំហានដំបូង ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដែលបានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ១៤-១៦ ខែមេសា ឆ្នាំ២០១៩ មានចំនួនសរុប ៤.៧២៦.៦០២ នាក់ កើនឡើង ៦៧.០២% ក្នុងនោះ ភ្ញៀវជាតិមានចំនួន ៤.៦៣៩.៣៤១ នាក់ កើនឡើង ៦៦.៤០% និងភ្ញៀវអន្តរជាតិមានចំនួន ៨៣.១២៣ នាក់ កើនឡើង ៩៨.២៧%។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ ២០១៩


ធនាគារ SME អាចនឹងដំណើរការតាមការគ្រោងទុកនៅឆ្នាំនេះ

ភ្នំពេញ៖ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ដែលគ្រប់គ្រងដោយរដ្ឋអាចនឹងដំណើរការនៅចុងឆ្នាំនេះ តែមិនទាន់ជូនដំណឹងពីកាលបរិច្ឆេតដំណើរការនោះទេ។ ដើម្បីដំណើរការ SME Bank នេះ រដ្ឋាភិបាលមានកញ្ចប់ទឹកប្រាក់ដំបូងចំនួន ១០០ លានដុល្លារដែលជាប្រាក់សន្សំរបស់រាជរដ្ឋាភិបាល។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងប្រកាសស្វែងរកបេក្ខជនដើម្បីបំពេញមុខដំណែងជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួន និងអាចដាក់ពាក្យបានរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ ២០១៩


CDC អនុម័តគម្រោងវិនិយោគរោងចក្រកៅស៊ូ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ប្រកាសថាខ្លួនបានអនុម័តរោងចក្រកែច្នៃកៅស៊ូរបស់ក្រុមហ៊ុន TTHS Ruuber Co.,Ltd ជាមួយនឹងថវិកាវិនិយោគសរុបចំនួន ២,៨ លានដុល្លារ ដែលមានទីតាំងនៅស្រុកក្រែក ខេត្តត្បូងឃ្មុំ ជាទីតាំងចម្ការកៅស៊ូ និងរោងចក្រកែច្នៃជ័រកៅស៊ូដ៏ធំរបស់កម្ពុជា។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ ២០១៩


ខណ្ឌសែនសុខបានក្លាយជាទីតំាងមានបុរីលំនៅឋានច្រើនជាងគេ

ភ្នំពេញ៖ ខណ្ឌសែនសុខ បានក្លាយទៅជាទីតំាងដែលមានបុរីលំនៅឋានច្រើនជាងគេនៅក្នុងរាជធានីភ្នំពេញក្នុងចំណោមគម្រោងអភិវឌ្ឍន៍បុរីទាំង១៧៨ គម្រោង ដែលបានបញ្ចប់ការសាងសង់។ តាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០១៩ ខណ្ឌសែនសុខមានគម្រោងលំនៅឋានច្រើនជាងគេគឺចំនួន៤៥ គម្រោង តាមពីក្រោយដោយខណ្ឌឬស្សីកែវ ៣១ ខណ្ឌមានជ័យ ២៤ ច្បារអំពៅ ២៣ ដង្កោ ១៨ និងខណ្ឌពោធិ៍សែនជ័យមាន ១៧ គម្រោង។ ចំណែកឯខណ្ឌផ្សេងៗទៀតមានគម្រោងអភិវឌ្ឍន៍បុរីលំនៅឋានក្រោម ១០ ប៉ុណ្ណោះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ ២០១៩


  • ធនាគារជាតិនឹងដាក់ដំណើរការបច្ចេកវិទ្យា BLOCKCHAIN នៅត្រីមាសទី២
  • ទំហំពាណិជ្ចកម្មរវាងកម្ពុជា-ឥណ្ឌូនេស៊ីកើនដល់៥៥៨លានដុល្លារ កើន២% ខណៈមានគម្រោងបើកការហោះហើរត្រង់មកកម្ពុជា
  • តម្រូវការជួលអចលនទ្រព្យជាពិសេសខុនដូកើនឡើងខ្ពស់ខណៈតម្លៃមិនសូវប្រែប្រួល
  • ទុនវិនិយោគក្នុងវិស័យសំណង់ត្រីមាសទី១ឆ្នាំ២០១៩ មានប្រមាណជាង៤០ម៉ឺនដុល្លារ
  • មុខរបរលក់ត្រីងៀត ផ្តល់ប្រាក់ចំណូលសមរម្យ ជួយអោយមានជីវភាពធូរធារ
  • កម្ពុជាស្នើធនាគារចិនគាំទ្រការទូទាត់រូបិយប័ណ្ណខ្មែរតាមប្រព័ន្ធអេឡិចត្រូនិច ក្នុងវិស័យពាណិជ្ជកម្ម
  • ពិព័រណ៍លំនៅឋាននឹងជួយទាក់ទាញការវិនិយោគនៅកម្ពុជា
  • ផលិតកម្មធនធានរ៉ែកម្ពុជានឹងចាប់ផ្តើមពីចុងឆ្នាំនេះ
  • អាកាសចរណ៍ AIR ASIA ពង្រីកប្រតិបត្តិការនៅបណ្តាប្រទេស CLMV
  • តម្លៃដី និងអចលនទ្រព្យនៅទីប្រជុំជនក្រុងតាខ្មៅកើនឡើងប្រមាណ៣០-៥០ ភាគរយ ខណៈប្លង់គោលក្រុងតាខ្មៅបានបញ្ចប់