ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ទំហំវិនិយោគរបស់ម៉ាឡេស៊ីនៅកម្ពុជាមានប្រមាណជាង២,៧ពាន់លានដុល្លារក្នុងរយៈពេលជាង ២៤ឆ្នាំ និងប្តេជ្ញាយកចំណាត់វិនិយោគថ្នាក់កំពូល

ភ្នំពេញ៖ តំណាងស្ថានទូតរបស់ម៉ាឡេស៊ីនៅកម្ពុជាបានលើកឡើងថា ក្នុងរយៈពេលជាង ២៤ ឆ្នាំកន្លងទៅនេះ ពោលចាប់តាំងពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០១៨ គម្រោងវិនិយោគ​របស់ម៉ាឡេស៊ីនៅកម្ពុជាមានចំនួន១៣៧គម្រោង ដែលមានទឹកប្រាក់វិនិយោគសរុបចំនួន​២,៧ពាន់លានដុល្លារអាមេរិក។ អគ្គរដ្ឋទូតថ្មីរបស់ម៉ាឡេស៊ីប្រចាំកម្ពុជា ប្តេជ្ញាថាខ្លួននឹង   ដណ្តើមចំណាត់ថ្នាក់ជាអ្នកវិនិយោគកំពូលនៅកម្ពុជាឡើងវិញ ខណៈកាលពីឆ្នាំ២០០៦ ប្រទេសនេះបានជាប់ចំណាត់ថ្នាក់កំពូលម្តងរួចមកហើយ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃចន្ទ ទី០៣ ខែមិថុនា ឆ្នាំ ២០១៩


កម្ពុជាត្រូវត្រៀមខ្លួនឱ្យកាន់តែប្រសើរដើម្បីទាក់ទាញទេសចរចិន

ភ្នំពេញ៖ វិទ្យាស្ថានស្រាវជ្រាវផ្នែកទេសចរណ៍ក្រៅប្រទេសរបស់ប្រទេសចិន (Cotri) មានមូលដ្ឋាននៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់បានឱ្យដឹងថា កម្ពុជាចាំបាច់ត្រូវត្រៀមខ្លួនឱ្យកាន់តែប្រសើរដើម្បីទាក់ទាញភ្ញៀវទេសចរចិនដែលកំពុងមានការផ្លាស់ប្តូរ ខណៈប្រទេសនេះកំពុងទទួលបានការមកដល់នៃភ្ញៀវទេសចរចិនកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ ភ្ញៀវទេសចរចិនដែលមកកម្ពុជាបច្ចុប្បន្នមានទម្រង់២ប្រភេទ គឺក្រុមទេសចរកញ្ចប់ដែលមកជាក្រុមដើរទិញអីវ៉ាន់ ថតរូបលេង​និងដើរកម្សាន្តជាដើម ខណៈប្រភេទទី២ជាក្រុម​តូចៗ ដែលមកដោយការរៀបចំខ្លួនឯងហើយភាគច្រើនជាយុវជននិយាយភាសាអង់គ្លេស​ និងមានចំណាប់អារម្មណ៍ខ្លាំងលើវិប្បធម៌ និងអាហារក្នុងស្រុក។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី០៣ ខែមិថុនា ឆ្នាំ ២០១៩


នាំចូលជ្រូកពីថៃកើនខណៈការផ្គត់ផ្គង់ពីវៀតណាមថយ

ភ្នំពេញ៖ ខណៈការផ្គត់ផ្គង់ជ្រូកនៅក្នុងស្រុករបស់កម្ពុជានៅមិនអាចឆ្លើយតបនឹងតម្រូវការ ប្រទេសថៃបានក្លាយជាទីផ្សារផ្គត់ផ្គង់ជ្រូករស់តែមួយគត់សម្រាប់កម្ពុជា បន្ទាប់ពីការនាំចូលជ្រូកពីវៀតណាមដែលជាកន្លែងមានផ្ទុះការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្រ្វិកត្រូវ​បានហាមឃាត់។ ទិន្នន័យពីសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា ជាមធ្យមក្នុង១ថ្ងៃកម្ពុជាមានតម្រូវការជ្រូកប្រមាណ ៥០០០-៦០០០ក្បាល​ ដោយក្នុងនោះប្រមាណជិត២០% ជាជ្រូកនាំចូលពីប្រទេសថៃ និងវៀតណាម។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ ២០១៩


ការចិញ្ចឹមគោយកទឹកដោះចាប់ផ្តើមដំណើរការបន្ទាប់ពីគោចំនួន១០០ក្បាលបានមកដល់កម្ពុជា
ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ សុខទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថា គោទឹកដោះចំនួន១០០ក្បាល ក្នុងចំណោម៥០០ក្បាល ត្រូវបានដឹកតាមក្បូនរថយន្តពីប្រទេសថៃចូលទៅកាន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឬស្សីត្រឹប ក្នុងទឹកដីស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩។ លោក បណ្ឌិតបានឱ្យដឹងបន្ថែមទៀតថា នេះជាលើកទី១ ហើយសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងការនាំគោទឹកដោះចូលមកកម្ពុជា។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ ២០១៩


កាំនាំចេញរបស់កម្ពុជាទៅអាមេរិកនៅត្រីមាសទី១ កើនឡើងដល់ជាង១,១២ពាន់លានដុល្លារ

ភ្នំពេញ៖ ទឹកប្រាក់នៃការនាំចេញរបស់កម្ពុជាទៅទីផ្សារអាមេរិកបានកើនឡើងលើស១ពាន់លានដុល្លារលើកដំបូងសម្រាប់រយៈពេលត្រឹម៣ខែ​ ដោយសារកំណើនខ្លាំងនៃការនាំចេញផលិតផលទាក់ទងនឹងការធ្វើដំណើរដូចជាកាបូបដៃ កាបួបយួរ ឬ វ៉ាលីជាដើម ដែលត្រូវបានរាប់បញ្ចូលជាផលិតផលទទួលបានប្រព័ន្ធអនុគ្រោះពន្ធពីអាមេរិក (GSP) តាំងពីខែ កក្កដា ឆ្នាំ២០១៦។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ ២០១៩


  • តើកម្ពុជាត្រូវផ្តោតលើចំណុចសំខាន់ៗអ្វីខ្លះដើម្បីសម្រេចនូវមហិច្ឆតាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងចំណូលខ្ពស់នៅឆ្នាំ២០៥០?
  • វិនិយោគចិនធំៗគ្រោងវិនិយោគលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជារួមទាំងការរុករករ៉ែ និងសុខាភិបាល
  • ចំណូលរបស់ក្រុមហ៊ុនហ្រ្គេនធ្វីន នៅត្រីមាសទី១កើនឡើងជិត ៦០ភាគរយ
  • កម្ពុជាជាប្រទេសមានការតភ្ជាប់អគ្គីសនីលឿនបំផុត
  • កម្ពុជានំាចេញកៅស៊ូបានជាង៦ម៉ឺនតោន កើនឡើងប្រមាណ២៣% ខណៈការដាំដុះកៅស៊ូហាក់នៅទ្រឹង
  • ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌូនេស៊ីចាប់ផ្តើមខែ៦
  • JICA បន្តគាំទ្រដល់ការអភិវឌ្ឍរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
  • កម្ពុជាគ្រោងលើកលែងទិដ្ឋាការជូនទេសចរអន្តរជាតិនិងដោះស្រាយបញ្ហាប្រឈមនានា
  • ចំណូលកំពង់ផែភ្នំពេញកើនឡើងជាង២៥ភាគរយនៅក្នុងត្រីមាសទី១
  • វិនិយោគិនហាក់មិនសូវខ្វល់ពីការព្រមានរបស់ធនាគារពិភពលោកចំពោះវិស័យអចលនទ្រព្យនៅកម្ពុជាដែលកំពុងឡើងប៉ោងខ្លាំង