ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
គម្រោងលម្ហែកាយ$១៨លានបង្កើតនៅកំពត

កំពត៖ វិនិយោគិនក្នុងស្រុក និងវិនិយោគិនបារាំង បានវិនិយោគរួមគ្នាតម្លៃ១៨លានដុល្លារក្នុងការបង្កើតគម្រោងលំនៅឋានទី២ នៅខេត្តកំពត។ លោក ច្រឹក សុខនីម ជាភាគតុនិកក្នុងស្រុក និងជាអគ្គនាយកក្រុមហ៊ុន Century 21 Mekong បានឱ្យដឹងថា គម្រោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន Forest Hamony និងវិនិយោគក្នុងស្រុកលើការសាងសង់វីឡា៩០យូនីត នៅលើផ្ទៃដី១៨ហិកតា នៃផ្ទៃដីសរុបជាង៩៧ហិកតានៅជិតក្រុងកំពត។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ ២០១៩


ចំណូល PPSP កើននៅត្រីមាសទី៣

ភ្នំពេញ៖ តំបន់សេដ្ឋកិច្ចពិសេស (PPSP) ដែលចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជា បានរាយការណ៍ពីកំណើនប្រាក់ចំណូលដ៏រឹងមាំនៅត្រីមាសទី៣ឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ដែលគាំទ្រដោយប្រាក់ចំណូលពីការលក់ដី។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ ២០១៩


CDC អនុម័តគម្រោងវិនិយោគរោងចក្រកាបូប ស្បែកជើងជិត$៩លាន

ភ្នំពេញ៖ គេហទំព័រក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីល្ងាចថ្ងៃចន្ទបានបង្ហាញថា CDC បានយល់ព្រមឱ្យក្រុមហ៊ុនរោងចក្រផលិតកាបូប Quan Ming Handbag (Cambodia) Industrial Co., Ltd ក្រុមហ៊ុនរោងចក្រផលិតកាបូប និងខ្សែក្រវាត់ Gd New Sky Leather Products Co., Ltd និងក្រុមហ៊ុនរោងចក្រកាត់ដេរសម្លៀកបំពាក់ Tao And Kiven Garment Co., Ltd ចុះបញ្ជីជាផ្លូវកា ដោយរោងចក្រទាំងបីមានដើមទុកវិនិយោគសរុប ៨,៨លានដុល្លារ និងអាចបង្ហើតការងារបាន ៣ ៤៤៨កន្លែង។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ ២០១៩


ក្រុមហ៊ុនតៃវ៉ាន់១០ចាប់អារម្មណ៍ការវិនិយោគនៅកំពង់ស្ពឺ

ភ្នំពេញ៖ លោកអភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា ក្រុមហ៊ុនមកពីកោះតៃវ៉ាន់ចំនួន១០ ដែលមានទុនវិនិយោគសរុបប្រហែល​ ២ពាន់លានដុល្លារ បានបង្ហាញពីការចាប់អារម្មណ៍ក្នុងការចូលមកវិនិយោគក្នុងខេត្តកំពង់ស្ពឺ ពិសេសក្នុង​វិស័យកសិកម្ម និងកសិឧស្សាហកម្ម។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ ២០១៩


ក្រុមហ៊ុនទូរគមនាគមន៍ចិនពង្រីកប្រតិបត្តិការនៅកម្ពុជា

ភ្នំពេញ៖ ឆាយណាយូនីខម ជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខងាររបស់ប្រទេសចិននិងជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុនហុងកុង បានពង្រីកវត្តមានរបស់ខ្លួនមកកម្ពុជាដើម្បីបង្កើតផ្លូវទូរគមនាគមន៍អ៊ុបទិកតំបន់ជាច្រើន នៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លួយមួយ។ ក្រុមហ៊ុននេះបានបើកក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន China Unicom (Cambodia) កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ហើយក៏ជាប្រតិបត្តិករទូរគមនាគមន៍ចុងក្រោយគេបង្អស់ចូលក្នុងឧស្សាហកម្មទូរគមនាគមន៍ដ៏ចង្អៀតរបស់ប្រទេសកម្ពុជា។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ ២០១៩


  • DENSO វិនិយោគ$២១លានបង្កើតរោងចក្រថ្មី
  • ផ្សារដារនឹងដំណើរការចុងខែ
  • អេស៊ីលីដាបានការយល់ព្រមពី NBC ក្នុងការបោះលក់ IPO
  • រដ្ឋាភិបាលនឹងបង្កើនចំណូលពន្ធ២០%នៅឆ្នាំ២០២០
  • កំណើនសេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំដែលជំរុញដោយការនាំចេញ
  • វត្តមាន CENTURY 21 នៅក្រុងព្រះសីហនុនឹងរួមចំណែកជំរុញវិស័យអចលទ្រព្យ
  • ធនាគារជាតិ៖ កម្ពុជារក្សាបានកំណើនម៉ាក្រូដ៏ល្អ និងរឹងមាំ
  • កម្ពុជា កូរ៉េខាងត្បូងរៀបចំបង្កើតកិច្ចព្រមព្រៀង FTA
  • ក្រុមហ៊ុនចិនគ្រោងវិនិយោគបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា
  • ភាពរាំងស្ងួតនឹងធ្វើឱ្យប៉ះពាល់ផលិតកម្មស្រូវប្រាំង និងការនាំចេញ