ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ការនាំចេញចេកអំបូងលឿងមានកំណើនខ្ពស់

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា គុណភាពចេកអំបូងលឿងរបស់កម្ពុជា និងទំនាក់ទំនងល្អផ្នែកពាណិជ្ជកម្មបានធ្វើឱ្យការនាំចេញផលិតផលកសិកម្មពីកម្ពុជាទៅទីផ្សារអន្តរជាតិ កើនឡើងជាងលំដាប់ ជាពិសេសក្នុងឆ្នាំ២០២០នេះ។ ជាក់ស្តែងការនាំចេញចេកអំបូងលឿងស្រស់ក្នុងរយៈពេល ៦ខែ និង ៨ថ្ងៃ សម្រេចបាន ១៤៧ ៧៦០តោន កើនជាង ១៥០ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០


ក្រុមហ៊ុនជិត ៥០ ទទួលជោគជ័យក្នុងការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យា

ភ្នំពេញ៖ លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានបានឱ្យដឹងថា ក្រុមហ៊ុនចំនួន ៤៧ បានចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដោយជោគជ័យគិតត្រឹមសប្តាហ៍ទី២ ក្នុងខែកក្កដានេះ។ ប្រព័ន្ធចុះបញ្ជីថ្មីនេះនឹងតម្រូវឱ្យក្រុមហ៊ុនបំពេញទម្រង់ចុះបញ្ជីអាជីវកម្មតែ១លើកគត់ ដោយចំណាយពេលយ៉ាងយូរត្រឹម ៨ថ្ងៃ។ រាល់ទិន្នន័យរបស់ក្រុមហ៊ុនចុះបញ្ជីអាជីវកម្ម នឹងបញ្ជូនដោយស្វ័យប្រវត្តិទៅក្រសួងសេដ្ឋកិច្ច ក្រសួងពាណិជ្ជកម្ម ក្រសួងការងារ ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីត្រួតពិនិត្យ និងអនុម័ត។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០


ចំណូលពន្ធដាររយៈពេល ៦ខែ មានតម្លៃជិត $១,៧ពាន់លាន

ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២០ ការប្រមូលចំណូលពន្ធអាកររបស់អគ្គនាយកដ្ឋានពន្ធដារសម្រេចបានប្រមាណជា ១ ៦៨៤,០៧ លានដុល្លារ ស្មើនឹង ៥៩,០៩ភាគរយ នៃផែនការប្រចាំឆ្នាំ ហើយធៀបទៅនឹងចំណូលពន្ធអាកររយៈពេលដូចគ្នាឆ្នាំ២០១៩ ឃើញថា កើនឡើង ១៨១,៦៨លានដុល្លារ ស្មើ ១២ភាគរយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០


រោងចក្រអគ្គិសនីតម្លៃ $១,៣ពាន់លាន អាចសង់ក្នុងពេលឆាប់ៗ

ភ្នំពេញ៖ គម្រោងរោងចក្រផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្មតម្លៃជិត ១,៣ពាន់លាន​ដុល្លារ នៅក្នុងខេត្តព្រះសីហនុអាចនឹងចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗ បន្ទាប់ពីការសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គមរួចរាល់។ រោងចក្រអគ្គិសនីដែលមានកម្លាំង ៧០០មេហ្គោវ៉ាត់នេះ គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Cambodia International Investment Development Group (CIIDG) ជាមួយនឹងក្រុមហ៊ុន Huadian Sihanoukville Power Generation Co., Ltd។ គម្រោងនេះនឹងសាងសង់លើផ្ទៃដី ៥៤,៩ហិកតា ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២២។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០


កម្ពុជានាំចូលម៉ូតូ រថយន្ត និងគ្រឿងបន្លាស់ធ្លាក់ចុះក្នុងរយៈពេល ៥ខែ ឆ្នាំនេះ

ភ្នំពេញ៖ ការផ្ទុះឡើងនៃជំងឺកូវីដ ១៩ បានធ្វើឱ្យចំនួនទឹកប្រាក់ពីការនាំចូលមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូន ព្រមទាំងគ្រឿងបន្លាស់មកកាន់ប្រទេសកម្ពុជា ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២០ នេះ មានការធ្លាក់ចុះ។ យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ការនាំចូលម៉ូតូ រថយន្ត និងគ្រឿងបន្លាស់មានតម្លៃសរុប ៦០០,៩លានដុល្លារ ធ្លាក់ចុះ ១២៦,៤៥លានដុល្លារ ស្មើនឹង ១៧,៣៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដែលមានតម្លៃ ៧២៧,៣៥ លានដុល្លារ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០


  • ការនាំចេញអង្ករនៅក្នុងឆមាសទី១ មានកំណើនជាង ៤១%
  • វិស័យដឹកជញ្ជូនកម្ពុជា មិនទាន់មានសម្ទុះខ្លាំងដូចមុន
  • ការសិក្សាពីគម្រោងវិនិយោគវារីអគ្គិសនីនៅក្នុងខេត្តកោះកុងសម្រេចបាន ៨០%
  • កម្ពុជាគ្រោងនឹងបង្កើតមជ្ឈមណ្ឌលជាតិចុះបញ្ជីអ៊ីនធឹណិត (KHNIC)
  • កំណើនតម្រូវការអគ្គិសនីធ្លាក់មកនៅត្រឹម ២០%
  • ការនាំចេញរបស់ក្រុមហ៊ុនលីលី ចាប់ផ្តើមល្អឡើងវិញ
  • SANTANA AGRO គ្រោងនាំចេញស្វាយចន្ទីសរីរាង្គនៅចុងឆ្នាំនេះ
  • កម្ពុជានាំចេញកង់ ៥ខែឆ្នាំនេះ មានតម្លៃសរុបជិត ២០០លានដុល្លារ
  • ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ កើនឡើងជាង ១៨% រយៈពេល ៤ខែដើមឆ្នាំ២០២០
  • ទំហំពាណិជ្ជកម្មក្នុងរយៈពេល ៤ខែមានតម្លៃជាង $១១ពាន់លាន