ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ការទិញ-លក់ផ្ទះតាមរយៈ CENTURY 21 កើនឡើង ១៥%

ភ្នំពេញ៖ សកម្មភាពនៃការទិញ-លក់ផ្ទះតាមរយៈក្រុមហ៊ុនអង្តរការីអចលនទ្រព្យ Century 21 Cambodia ក្នុងរយៈពេល១១ខែ ក្នុងឆ្នាំ២០១៩ មានកំណើនប្រមាណ ១៥% បើធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។ ថ្លែងក្នុងឱកាសសន្និបាទប្រចាំឆ្នាំលើកទី២ នៃគ្រួសារ Century 21 ប្រចាំកម្ពុជា កាលពីថ្ងៃចន្ទ លោកស្រី ហ្រ្គែស រចនីហ្វុង អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បាននិយាយថា សកម្មភាពនៃការទិញ-លក់ផ្ទះ និងអចលនទ្រព្យនៅកម្ពុជាបានបន្តកើនឡើងជាលំដាប់ ហើយបានកើតមានស្ទើរគ្រប់តំបន់​ក្នុងប្រទេស។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ ២០១៩


សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនជាង៧% ក្នុងឆ្នាំនេះ

ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសា​កល​វិទ្យាល័យឯកទេសនៃកម្ពុជា (CUS) កាលពីថ្ងៃទី១១ ខែធ្នូថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនខ្ពស់ក្នុងអត្រាជាង ៧% ដែលមានតម្លៃ ២៤ពាន់លានដុល្លារ នៅឆ្នាំ២០១៩នេះ ដោយសារតែលទ្ធផលឧស្សាហកម្មល្អ ដែលជួយឱ្យមានប្រាក់ចំណូលក្នុងស្រុកកើនឡើង។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ ២០១៩


កម្ពុជា-ចិនរួមគ្នាពង្រឹងកិច្ចសហការលើវិស័យពន្ធដារ

ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអះអាងកាលពីថ្ងៃចន្ទថា ខ្លួននឹងបន្តធ្វើ​កិច្ចសហការរវាងរដ្ឋបាលសារពើពន្ធ និងសភាពាណិជ្ជកម្មចិន (កម្ពុជា) ដើម្បីជម្រុញឱ្យ​ការផ្តល់សេវាជូនអ្នកជាប់ពន្ធកាន់តែប្រសើរ។ ខ្លឹមសារសំខាន់ៗបានលើកឡើងក្នុងការពិភាក្សារពេលនោះមានដូចជា ការកំណត់ពន្ធឡើងវិញ ការអនុវត្តពន្ធលើប្រាក់បៀវត្សរ៍ ការលើកទឹកចិត្តចំពោះវិនិយោគធំៗ ការស្នើសុំអត្ថប្រយោជន៍តាមកិច្ចព្រមព្រៀងមិនយកពន្ធត្រូតស៊ីគ្នា និងការពង្រឹងប្រសិទ្ធភាពនៃការធ្វើសវនកម្មពន្ធដារជាដើម។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ ២០១៩


កម្ពុជាស្នើជប៉ុនឱ្យបង្កើនការតភ្ជាប់ជើងហោះហើរត្រង់

ភ្នំពេញ៖ ក្នុងឱកាសចូលរួមបើកពិព័រណ៍ទេសចរណ៍ជប៉ុន (Japan Travel Fair) លើកទី៣ នៅផ្សារ Aeon សែនសុខ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន លោ ថោន ខុន រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍ បានស្នើជប៉ុនឱ្យបង្កើនការតភ្ជាប់ជើងហោះហើរត្រង់បន្ថែមទៀតពីតាមបណ្តា​ខេត្តរបស់ជប៉ុន មកកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាប ដើម្បីរួមចំណែកក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងចំនួនទេសចររវាងប្រទេសទាំងពីរ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ ២០១៩


ធនាគារអភិវឌ្ឍន៍ជនបទត្រៀមប្រាក់ ៥០លានដុល្លារសម្រាប់វិស័យស្រូវអង្ករកម្ពុជា

ភ្នំពេញ៖ ធនាគារអភវឌ្ឍន៍ជនបទ (RDB) បានប្រកាសផ្តល់ទុន ៥០លានដុល្លារសម្រាប់​ជាកម្ចីផ្តល់ឱ្យអ្នកនៅក្នុងវិស័យស្រូវអង្ករកម្ពុជា ដើម្បីដោះស្រាយបញ្ហាកង្វះទុនបង្វិលទិញ​ស្រូវ និងជួយរក្សាស្ថិរភាពតម្លៃ។ ការផ្តល់ទុនបន្ថែម ៥០លានដុល្លារនេះបានធ្វើឡើងបន្ទាប់​ពីសហព័ន្ធស្រូវអង្ករកម្ពុជាបានស្នើរដ្ឋាភិបាលជួយផ្តល់ទុន២០០ លានដុល្លារ សម្រាប់​ជាកម្ចីដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវនៅចុងខែវិច្ឆិកាឆ្នាំនេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ ២០១៩


  • ក្រសួងពាណិជ្ជកម្មបន្តអំពាវនាវអ្នកនាំចេញមកចុះបញ្ជី
  • គម្រោងលម្ហែកាយ$១៨លានបង្កើតនៅកំពត
  • ចំណូល PPSP កើននៅត្រីមាសទី៣
  • CDC អនុម័តគម្រោងវិនិយោគរោងចក្រកាបូប ស្បែកជើងជិត$៩លាន
  • ក្រុមហ៊ុនតៃវ៉ាន់១០ចាប់អារម្មណ៍ការវិនិយោគនៅកំពង់ស្ពឺ
  • ក្រុមហ៊ុនទូរគមនាគមន៍ចិនពង្រីកប្រតិបត្តិការនៅកម្ពុជា
  • DENSO វិនិយោគ$២១លានបង្កើតរោងចក្រថ្មី
  • ផ្សារដារនឹងដំណើរការចុងខែ
  • អេស៊ីលីដាបានការយល់ព្រមពី NBC ក្នុងការបោះលក់ IPO
  • រដ្ឋាភិបាលនឹងបង្កើនចំណូលពន្ធ២០%នៅឆ្នាំ២០២០