ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ការនាំចេញត្បូង និងគ្រឿងអលង្ការពីកម្ពុជាមានតម្លៃជាង $៤០០លាន

ភ្នំពេញ៖ កម្ពុជាបាននាំចេញត្បូងថ្ម និងគ្រឿងអលង្ការមានតម្លៃសរុបជាង ៤១៨លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិកាលពីឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០


ការនាំចេញរបស់កម្ពុជាកើនជាង ២០% ក្នុង២ខែ ដើមឆ្នាំ

ភ្នំពេញ៖ ការនាំចេញទំនិញរបស់កម្ពុជាសម្រេចបាន ២ ៥៦៣លានដុល្លារទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល ២ខែដើមឆ្នាំ២០២០ កើនឡើង ២៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈកម្ពុជាបាននាំចូលទំនិញមកវិញមានតម្លៃ ៣ ៦២៣លានដុល្លារ កើនឡើង ២២ភាគរយ។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានរាយការណ៍ដោយព័ត៌មាន BTV កាលពីថ្ងៃអង្គារ។​

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០


គម្រោងវិនិយោគចំនួន ១៥ តម្លៃជាង $២២៥ លាន ត្រូវ CDC អនុម័ត

ភ្នំពេញ៖ ប្រទេសកម្ពុជាបានបន្តអនុម័តគម្រោងវិនិយោគថ្មីចំនួន ១៥ បន្ថែមទៀតដែលមានទឹកប្រាក់សរុប ២២៥,៥លានដុល្លារ និងបង្កើតការងារបានចំនួន ៧ ៦២០កន្លែង។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្រុមហ៊ុនទាំង ១៥ នោះ រួមមាន គម្រោងវិនិយោគរោងចក្រកាត់ដេរ រោងចក្រផលិតស្បោងប្លាស្ទិក រោងចក្រកែច្នៃដែក រោងចក្រផលិតម្សៅមី និងកែច្នៃដំឡូងមី រោងចក្របន្ទះសូឡា គម្រោងសាងសង់សណ្ឋាគារ គម្រោងបង្កើតកសិដ្ឋានដាំដំណាំចេក និងសាងសង់មន្ទីរពេទ្យពហុព្យាបាល។​

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០


ពាណិជ្ជកម្មកម្ពុជា-ជប៉ុនមានតម្លៃជាង $៣៦០ លាន

ភ្នំពេញ៖ ទិន្នន័យ JETRO បង្ហាញថា កម្ពុជាបាននាំចេញទំនិញមានតម្លៃ ៣៦៦លានដុល្លារ ទៅប្រទេសជប៉ុន ចាប់ពីខែមករាដល់ខែកុម្ភៈ ឆ្នាំ២០២០ កើនឡើងត្រឹមចំនួន ២,៤ភាគរយ ខណៈកម្ពុជានាំចូលពីប្រទេសជប៉ុនមានតម្លៃ ៧០លានដុល្លារកើនឡើង ១០,៨ភាគរយ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០


ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ នៅតែរក្សាបានភាពល្អប្រសើរ

ភ្នំពេញ៖ ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​នៅតែ​មាន​កំណើន​ល្អ ទោះបី​​ជាប្រទេស​ថៃ​បានប្រកាស​បិទ​ការធ្វើ​ចរាចរណ៍​ក្នុងប្រទេស​នេះ​ចាប់តាំងពី​សប្ដាហ៍​មុន​ក៏ដោយ​។ យោងតាម​កាសែត​របស់​ថៃ The Nation ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃទី​១ ខែមេសា ដោយ​ដកស្រង់​សម្តី​របស់​លោក Keerati Rushchano អគ្គនាយក​នៃ​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស​ (DFT) ​បាន​ឲ្យ​ដឹងថា ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​ជាមួយ​កម្ពុជា​មាន​ចំនួន ៣៣,៩០៤ ​ពាន់​លាន​បាត​ (១ ០៣៤,៧ ​លាន​ដុល្លារ​) កើនឡើង ១៥,៦៦ ​ភាគរយ​នៅ​រយៈពេល​ ២​ខែ​ដំបូង​ឆ្នាំនេះ ខណៈ​ប្រទេស​ជិតខាង​ផ្សេងទៀត​មាន​ចំនួន​សរុប ៧១,៣១៤ ​ពាន់​លាន​បាត (៥ ២៣០ ​លាន​ដុល្លារ​) ធ្លាក់ចុះ ៦,៤៦ ​ភាគរយ​។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២០


  • កម្ពុជានាំចេញជាង $១ពាន់លាន ទៅកាន់ទីផ្សារអាមេរិក
  • វិនិយោគិនក្នុងស្រុកបោះទុនជាង $១៦០ លាន លើរោងចក្រស្រាបៀរ
  • ធនាគារសហគ្រាសធុនតូច និងមធ្យមចាប់បើកដំណើរការ
  • កម្ពុជានាំចេញជ័រកៅស៊ូធ្លាក់ជិត ៥០ភាគរយ ក្នុងខែកុម្ភៈ
  • ៣ ខែដើមឆ្នាំនេះ កម្ពុជានាំចេញកសិផលបានជិត ៣លានតោន
  • កម្ពុជានាំចេញជ័រកៅស៊ូធ្លាក់ជិត ៥០ភាគរយ ក្នុងខែកុម្ភៈ
  • ព្រឹទ្ធសភាអនុម័តគម្រោងអគ្គិសនីតម្លៃជាង $១,៧ពាន់លាន
  • រដ្ឋាភិបាលអនុម័តលើគម្រោងវិនិយោគចំនួន ៧ ដែលមានទឹកប្រាក់ជិត ២០០លានដុល្លារអាមេរិក
  • រដ្ឋាភិបាលដាក់ចេញចំណាត់ការបន្ថែមជួយស្រោចស្រង់សេដ្ឋកិច្ចដែលរងផលប៉ះពាល់ ដោយសារជំងឺកូវីដ ១៩
  • រុស្ស៊ីគាំទ្រកម្ពុជាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី