ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
តើកម្ពុជាត្រូវផ្តោតលើចំណុចសំខាន់ៗអ្វីខ្លះដើម្បីសម្រេចនូវមហិច្ឆតាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងចំណូលខ្ពស់នៅឆ្នាំ២០៥០?

ភ្នំពេញ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្លើយតបនឹងការលើកឡើងខាងលើថា យើងមិនមានជម្រើសអ្វីក្រៅពីបង្កើនសមត្ថភាពជំនាញដល់កម្លាំងពលកម្ម, បង្កើនផលិតភាព, បង្រួមគម្លាតភាពមិនស៊ីគ្នានៃជំនាញ, ពង្រឹងសេវាព័ត៌មានទីផ្សារការងារនិងសេវារកការងារឱ្យធ្វើ, បង្កើនគុណភាពអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលពិភពការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជំនាញនាពេលអនាគត។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ ២០១៩


វិនិយោគចិនធំៗគ្រោងវិនិយោគលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជារួមទាំងការរុករករ៉ែ និងសុខាភិបាល

ភ្នំពេញ៖ តាមការលើកឡើងរបស់លោក កាង ជូសៀង អគ្គនាយកមជ្ឈមណ្ឌលទំនាក់ទំនងវិប្បធម៌រូបិយប៉េកាំង និងជាអគ្គលេខាធិការនៃសមាគមស្រាវជ្រាវផ្នែកសុខាភិបាលចិន​ក្នុងជំនួបពិភាក្សាជាមួយលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ-
បណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ថា ក្រុមប្រតិភូវិនិយោគិនចិនធំៗជាច្រើន​ គ្រោងនឹងវិនិយោគវិស័យសំខាន់ៗជាច្រើននៅកម្ពុជា រួមមានវិស័យសុខាភិបាល កសិកម្ម បច្ចេកវិទ្យា និងការរុករករ៉ែនៅកម្ពុជាជាដើម។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ ២០១៩


ចំណូលរបស់ក្រុមហ៊ុនហ្រ្គេនធ្វីន នៅត្រីមាសទី១កើនឡើងជិត ៦០ភាគរយ

ភ្នំពេញ៖ យោងតាមរបាយការណ៍ហិរញ្ញវត្ថុមិនទាន់ធ្វើសវនកម្មរបស់ក្រុមហ៊ុនដែលបានបង្ហាញនៅផ្សារភាគហ៊ុនកម្ពុជាកាលពីម្សិលមិញ ក្រុមហ៊ុនរោងចក្រកាត់ដេរសម្លៀកបំពាក់ ហ្រ្គេនធ្វីន របស់តៃវ៉ាន់ដែលចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជារកចំណូលបានជាង ៣៦,៨០ លានដុល្លារ នៅត្រីមាសទី១ ឆ្នាំ២០១៩ កើនឡើង ៥៨% ពីចំនួន២៣,៣០ លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ ទោះបីជាយ៉ាងនេះក្តី របាយការណ៍បានបង្ហាញថា ប្រាក់ចំណេញមុនបង់ពន្ធបានធ្លាក់ចុះមកនៅត្រឹម ២១៥ ៤៦៥ដុល្លារ ដែលធ្លាក់ចុះពីចំនួនជាង ១,២លានដុល្លារកាលពីត្រីមាសទី១ ឆ្នាំ២០១៨។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ ២០១៩


កម្ពុជាជាប្រទេសមានការតភ្ជាប់អគ្គីសនីលឿនបំផុត

ភ្នំពេញ៖ របាយការណ៍ស្តីពីវឌ្ឍនភាពថាមពលអគ្គីសនីដែលចេញផ្សាយដោយធនាគារពិភពលោកបានបង្ហាញថា កម្ពុជាស្ថិតក្នុងចំណោមប្រទេស៤ រួមមាន អាហ្វហ្គានីស្ថាន បង់ក្លាដែស និងប្រទេសកេនយ៉ា ដែលចំនួនប្រជាជនមានលទ្ធភាពតភ្ជាប់បណ្តាញអគ្គីសនីមានអត្រាកំណើនលើសអត្រាកំណើនឆ្នាំចាស់ ៥% ជារៀងរាល់ឆ្នាំគិតចាប់ពីឆ្នាំ២០១០  មក។ ធនាគារនេះក៏បានឱ្យដឹងនៅក្នុងរបាយការណ៍ថ្មីមួយស្តីពីវឌ្ឍនភាពថាមពលឆ្នាំ២០១៩ ដោយបានលើកឡើងថា កាលពីចុងឆ្នាំ២០១៧ សេវាអគ្គីសនីបានគ្រប់ដណ្តប់ដល់ ៨៩,១%។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ ២០១៩


កម្ពុជានំាចេញកៅស៊ូបានជាង៦ម៉ឺនតោន កើនឡើងប្រមាណ២៣% ខណៈការដាំដុះកៅស៊ូហាក់នៅទ្រឹង

ភ្នំពេញ៖ របាយការណ៍អគ្គនាយកដ្ឋានកៅស៊ូរបស់កម្ពុជាបានបង្ហាញថា គិតត្រឹមរយៈពេល៤ខែដើមឆ្នាំ២០១៩នេះ​ កម្ពុជាបាននាំចេញជ័រកៅស៊ូបានប្រមាណជាង៦ម៉ឺនតោន កើនឡើងប្រមាណ២៣% បើប្រៀបធៀនឹងរយៈពេលដូចគ្នានឹងឆ្នាំមុន។ បើទោះបីជាការនាំចេញកៅស៊ូនៅរយៈពេល៤ខែដើមឆ្នាំ២០១៩មានការកើនឡើង តែបើក្រឡេកទៅមើលនិន្នការដាំដុះកៅស៊ូក្នុងស្រុកមានការដាំដុះតិចតួចហើយតម្លៃជ័រកៅស៊ូនៅលើទីផ្សារធ្លាក់ចុះ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ ២០១៩


  • ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌូនេស៊ីចាប់ផ្តើមខែ៦
  • JICA បន្តគាំទ្រដល់ការអភិវឌ្ឍរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
  • កម្ពុជាគ្រោងលើកលែងទិដ្ឋាការជូនទេសចរអន្តរជាតិនិងដោះស្រាយបញ្ហាប្រឈមនានា
  • ចំណូលកំពង់ផែភ្នំពេញកើនឡើងជាង២៥ភាគរយនៅក្នុងត្រីមាសទី១
  • វិនិយោគិនហាក់មិនសូវខ្វល់ពីការព្រមានរបស់ធនាគារពិភពលោកចំពោះវិស័យអចលនទ្រព្យនៅកម្ពុជាដែលកំពុងឡើងប៉ោងខ្លាំង
  • ស្វាយកែវរមៀតខ្មែរសម្រុកនំាចេញទៅប្រទេសវៀតណាមជាង ១ម៉ឺនតោន
  • គម្រោងវិនិយោគសរុបចំនួន១១៥គម្រោងមានទឹកប្រាក់៤ពាន់លានដុល្លារត្រូវបានអនុម័តត្រឹមរយៈពេលបួនខែ
  • ជប៉ុនចង់វិនិយោគនៅកម្ពុជាកាន់តែច្រើន តែឃើញមានបញ្ហាប្រឈមត្រូវដោះស្រាយ ខណៈការនំាចេញទៅជប៉ុនរយៈពេល៣ឆ្នាំ កើនឡើងជិត១៦%
  • តើសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន នឹងប៉ះពាល់ដល់វិស័យអចលនទ្រព្យនៅកម្ពុជា ឬទេ?
  • ការប្រមូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិទទួលបានប្រមាណជាង២៤លានដុល្លារអាមេរិកក្នុងរយៈពេល ៣ខែ