ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
មន្ត្រី៖ កាស៊ីណូ១០ បើកដំណើរការពេញលេញវិញ

ភ្នំពេញ៖ យ៉ាងហោចណាស់កាស៊ីណូ១០ បានចាប់ផ្តើមប្រតិ​បត្តិការបស់ខ្លួនឡើងវិញចាប់តាំងពីកាស៊ីណូទាំងអស់ត្រូវផ្អាកប្រតិបត្តិការរបស់ពួកគេកាលពីថ្ងៃទី១ ខែមេសា តាមវិធានរបស់រដ្ឋាភិបាលដើម្បីបង្ការការរីករាលដាលជំងឺកូវីដ១៩ ។ លោក រស់ ភារុណ អនុប្រធាននាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា គិតត្រឹមថ្ងៃ២៧ ខែកញ្ញា មានកាស៊ីណូ៨ បើកដំណើរការឡើងវិញនៅក្រុងព្រះសីហនុ និង២ទៀតនៅទីក្រុងភ្នំពេញ និងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ យោងតាមក្រសួងសេដ្ឋកិច្ចកម្ពុជាមានកាស៊ីណូជាង១០០កន្លែង ធ្លាប់ប្រតិបត្តិការអាជីវកម្មដោយភាគច្រើននៅតាមច្រកព្រំដែនសំខាន់ៗ ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០


Cellcard ត្រៀមខ្លួនរួចរាល់ដាក់ដំណើរការប្រព័ន្ធ5G នៅកម្ពុជា

ភ្នំពេញ៖ ប្រធានក្រុមហ៊ុន Royal Group ដែលជាក្រុមហ៊ុនមេរបស់ Cellcard ជាប្រតិបត្តិករទូស័ព្ទចល័តឈានមុខគេ បានឱ្យដឹងថា ក្រុមហ៊ុនលោក ត្រៀមខ្លួនរួចរាល់ក្នុងការដាក់ឱ្យដំណើរការប្រព័ន្ធ5G ដែលជាវិធានការមួយរួមចំណែកដល់ចក្ខុវិស័យរបស់រដ្ឋភិបាលសម្រាប់បដិវត្តន៍ឧស្សាហកម្មទី៤ និងការផ្លាស់ប្តូរប្រទេសនេះទៅជាសេដ្ឋកិច្ចឌីជីថលនាពេលខាងមុខនេះ ។ Cellcard បានដំណើរការ5G សាកល្បងចាប់ពីខែតុលាឆ្នាំ២០១៩ ហើយនៅនេះឈានដល់ល្បឿនជាង១.៨ Gbps ដែលជាល្បឿនលឿនបំផុតសម្រេចបាននៅប្រទេសកម្ពុជា ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០


Yamato Green ចាប់អារម្មណ៍វិនិយោគលើវិស័យកសិ-ទេសចរណ៍

ភ្នំពេញ៖   ក្រុមហ៊ុន Yamato Green Co.,Ltd របស់ជប៉ុនមានផែនការវិនិយោគលើវិស័យកសិ-ទេសចរណ៍នៅប្រទេសកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ដែលកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីការរាតត្បាតជាសកលនៃជំងឺកូវីដ១៩​។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំឱ្យក្រុមហ៊ុនគួរសម្លឹងមើលឱកាសវិនិយោគនៅក្នុងខេត្តសៀមរាប និងកំពង់ធំ     ​ដែលជាតំបន់មានសក្តានុពលសម្រាប់ការវិនិយោគលើវិស័យកសិ-ទេសចរណ៍ និងអេកូទេសចរណ៍ ។ កាលពីខែកក្កដា ក្រុមហ៊ុន​ Yamato Green បានចុះអនុស្សរណ:នៃការយោគយល់គ្នា (MoU) ជាមួយក្រសួងកសិកម្ម ក្នុងគោលបំណងដើម្បីអភិវឌ្ឍបន្លែសុវត្ថិភាពសម្រាប់ទីផ្សារក្នុងស្រុកនិងនាំចេញទៅក្រៅប្រទេស ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០


រោងចក្រផលិតដែក តម្លៃជាង$១៦លាន គ្រោងចាប់ផ្តើមឆាប់ៗ

ភ្នំពេញ៖  ក្រុមហ៊ុនចិន Hong De Sheng Steel (Cambodia) Co.,Ltd ដែលវិនិយោគលើរោងចក្រផលិតដែកថែបមានតម្លៃជាង ១៦ លានដុល្លារ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្រុមហ៊ុនគ្រោងនឹងដាក់ឲ្យដំណើរការឆាប់ៗនេះ ។ ក្រុមហ៊ុននេះបានចូលមកវិនិយោគនៅកម្ពុជាកាលពីឆ្នាំមុនដោយសារមើលភាពអំណោយផលទីតាំងភូមិសាស្ត្រនិងការលើកទឹកចិត្តខ្ពស់ពីរដ្ឋាភិបាលដល់វិនិយោគិនពីបរទេស ។ ក្រុមហ៊ុនបានអះអាងថា រោងចក្រមានផលិត ដែកថ្នាំងអំពៅ ដែកកង ដែលអាចផលិតដែកបានចំនួន ៥០ម៉ឺនតោនក្នុង ១ឆ្នាំ ។

ប្រភពៈ ព័ត៌មានរបស់ កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០


កម្ពុជា-អង់គ្លេសសន្យាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីជាមួយគ្នា

ភ្នំពេញ៖  កម្ពុជា និងចក្រភពអង់គ្លេសប្តេជ្ញាថា នឹងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត ខណ:ពេលប្រទេសទាំង២ កំពុងសម្លឹងពីលទ្ធផលនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី(FTA)ជាមួយគ្នា ។ ទំហំពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំ២០១៩ មានទឹកប្រាក់ ១,០៥ ពាន់លានដុល្លារដោយការនាំចេញរបសើកម្ពុជាទៅទីផ្សារចក្រភពអង់គ្លេសមានតម្លៃ ៩៧៨លានដុល្លារ ។ ផលិតផលសំខាន់របស់កម្ពុជានាំចេញទៅអង់គ្លេសរួមមាន សម្លៀកបំពាក់ ស្បែកជើង កង់ និងអង្ករ ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០


  • កម្ពុជាស្នើកម្ចី$៦៥លានពីធនាគារ AIIB ដើម្បីពង្រឹងផលិតភាព
  • រោងចក្រអគ្គិសនីតម្លៃ$៣៨០លាន នឹងរួចរាល់ខែវិច្ឆិកា
  • ក្រសួងប្រកាសដាក់តំបន់ចំនួន២ សម្រាប់ឲ្យក្រុមហ៊ុនស្នើសុំអាជ្ញាប័ណ្ណរុករករ៉ែ
  • MVL TADA គ្រោងបញ្ចេញ$២០លាន សង់រោងចក្រដំឡើងម៉ូតូកង់៣
  • ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា ជប៉ុន រយ:ពេល៧ខែ ធ្លាក់ចុះជិត ៦ភាគរយ
  • កម្ពុជារំពឹងថា នឹងមានផលិតផលអាហារបន្ថែមទៀតនាំទៅកូរ៉េ
  • ការនាំចេញអង្កររបស់កម្ពុជា បន្តកើនជាង៣០%
  • កម្ពុជា កំពុងចរចាលើ FTA ជុំទី២ ជាមួយកូរ៉េខាងត្បូង
  • កូរ៉េចាប់អារម្មណ៍ការវិនិយោគលើរោងចក្រផលិតចំណីសត្វ និងជី
  • NAGACORP ចង់អភិវឌ្ឍ IR នៅខេត្តសៀមរាបនិងព្រះសីហនុ