ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ទីផ្សារមូលបត្រកម្ពុជា បង្ហាញពីការវិវឌ្ឍគួរឱ្យកត់សម្គាល់

ភ្នំពេញ៖ ផ្សារមូលធន​របស់​ប្រទេស​កម្ពុជា​ បាន​បង្ហាញ​ការរីកចម្រើន​ដ៏ល្អ​ចាប់​តាំងពី​ផ្សារ​នេះ​ត្រូវ​បាន​ប្រតិបត្តិការ​កាលពី​ឆ្នាំ​២០១២ ដោយ​បាន​ទាក់ទាញ​ក្រុមហ៊ុន​ ៨ ​ឲ្យ​ចុះបញ្ជី ដែល​មាន​មូលធន​សរុប​ ១៥១លាន​ដុល្លារ​ កាលពី​ចុងឆ្នាំ​២០១៩​។ របាយការណ៍​បាន​ពី​ផ្សារមូលបត្រ​កម្ពុជា​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ ៨ ​នេះ​មាន​ក្រុមហ៊ុន​ ៥ ​បោះផ្សាយ​លក់​ភាគហ៊ុន និង​ក្រុមហ៊ុន​ ៣ ​ចេញ​ប័ណ្ណបំណុល​។ របាយការណ៍​បាន​បង្ហាញ​ថា​កាលពី​ឆ្នាំ​២០១៩ មាន​ក្រុម​វិនិយោគិន ២២ ៤៤៦ ដែល​ ៨៣​ភាគរយ​ក្នុង​ចំណោម​នេះ​គឺជា​វិនិយោគិន​ក្នុង​ស្រុក និង​ ១៧ភាគរយ ​ជា​ជនបរទេស ខណៈ​តម្លៃ​ជួញដូរ​ប្រចាំ​ថ្ងៃ​ជា​មធ្យម​កាលពី​ឆ្នាំ​២០១៩ មាន​ចំនួន​ ១៥៧ ០៤៥ ​ដុល្លារ​កើនឡើង ៤,៩​ដង ​ធៀប​នឹង​ឆ្នាំ​២០១៨​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ ២០២០


របាយការណ៍៖ រោងចក្របង្កើតថ្មីបានកើនឡើងចំនួនជាង ២០០រោងចក្រ កាលពីឆ្នាំ២០១៩

ភ្នំពេញ៖ របាយការណ៍​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​បង្ហាញថា នៅក្នុង​ឆ្នាំ២០១៩ មាន​រោងចក្រ​ផលិតកម្ម​បង្កើត​ថ្មី​ចំនួន ២៦៩ នៅក្នុង​វិស័យ​ផ្សេងៗ​ ដោយ​កើនឡើង​ ៥១​ភាគរយ​ ធៀប​នឹង​ឆ្នាំ​២០១៨​។ គិត​ត្រឹម​ចុង​ឆ្នាំ​២០១៩ ប្រទេស​កម្ពុជា​មាន​រោងចក្រ​សរុប​ចំនួន ១ ៧៣០ ក្នុង​នោះ​រោងចក្រ​កាត់ដេរ វាយនភណ្ឌ ស្បែកជើង សម្ភារ​ធ្វើ​ដំណើរ​មាន​ចំនួន ១ ០៦៩ រោងចក្រ​កែច្នៃ និង​ផលិតអាហារ ភេសជ្ជៈ និង​ថ្នាំជក់ ១៥៧ រោងចក្រ​ក្រដាស ៥៩ រោងចក្រ​កៃ​ច្នៃ​កៅស៊ូ និង​ប្លាស្ទិក ១៤៣ រោងចក្រ​កែច្នៃ​ផលិតផល​ឈើ ៥៤ និង​រោងចក្រ​ផលិតផល​លោហធាតុ​ចំនួន​ ១៩៥​។ ក្នុង​តួលេខ​នេះ​បង្ហាញថា នៅក្នុង​វិស័យ​រោងចក្រ​ផលិត​ទាំងនោះ​បាន​ផ្តល់​ការងារ​ចំនួន​ជាង ១​លាន​នាក់​ កើនឡើង ៧ភាគរយ​ ក្នុង​ចំណោម​នោះ ផលិតកម្ម​កាត់ដេរ ស្បែកជើង និង​សម្ភារ​ធ្វើដំណើរ មាន ៩២៣ ៣១៣ នាក់ បាន​កើនឡើង ៥ភាគរយ ខណៈ​វិស័យ​ផ្សេងទៀត​ស្រូប​យក ១១៧ ៨៦១នាក់​ កើនឡើង​ ២០​ភាគរយ​ ធៀប​នឹង​ឆ្នាំ​២០១៨​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ ២០២០


កម្ពុជានៅខ្វះខាតធនធានមនុស្សលើវិស័យជាងសំណង់ទោះបីមានការបណ្តុះបណ្តាលច្រើនហើយក្តី

ភ្នំពេញ៖ បើទោះជាកម្ពុជាបានបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យជាងសំណង់ជាច្រើនមកក្តី ក៏កម្ពុជានៅតែខ្វះខាតជាងជំនាញក្នុងវិស័យសំណង់នេះ សម្រាប់បម្រើនៅតាម​ការដ្ឋានសំណង់នានាក្នុងប្រទេសកម្ពុជាដដែល ដោយសារតែវិស័យនេះមានការរីកលូតលាស់កាន់តែខ្លាំង និងមានការវិនិយោគគម្រោងថ្មីៗបន្តបន្ទាប់ ទើបនៅតែមានតម្រូវការខ្ពស់បែបនេះ។ យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៩ កន្លងទៅនេះ កម្ពុជាទទួលបានទុនវិនិយោគក្នុងវិស័យនេះជាង ៩,៣ពាន់លានដុល្លារអាមេរិក។ តាមរយៈកំណើននៃវិស័យ​នេះដែរបានជួយផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណពី ១៨ម៉ឺនទៅ ២២ម៉ឺននាក់ក្នុងមួយថ្ងៃ ដែលធ្វើអោយពួកគេអាចរកចំណូលបានពីវិស័យសំណង់ដើម្បីផ្គត់ផ្គង់ជីវភាពឱ្យកាន់តែប្រសើរឡើងផងដែរ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាពចេញផ្សាយថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ ២០២០


រដ្ឋាភិបាលនឹងឧបត្ថម្ភធន $៥០លានបញ្ចុះតម្លៃអគ្គិសនី

ភ្នំពេញ៖ លោក វិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ក្រសួង​រ៉ែ និង​ថាមពល​បាន​ឱ្យដឹងថា អាជ្ញាធរ​អគ្គិសនី​កម្ពុជា (EAC) នឹង​ចំណាយ​ប្រមាណ​ ៥០លាន​ដុល្លារ​ សម្រាប់​ការឧបត្ថម្ភធន​នៃ​ការបញ្ចុះតម្លៃ​អគ្គិសនី​ដល់​វិស័យ​ឧស្សាហកម្ម​ និង​ការកែច្នៃ​ផលិតផល​កសិកម្ម​។ ការបញ្ចុះ​តម្លៃ​អគ្គិសនី​នេះ​នឹង​រួមចំណែក​ក្នុង​ការបង្កើន​ភាពប្រកួតប្រជែង​នៃ​ផលិតកម្ម។ រដ្ឋា​ភិបាល​បាន​បញ្ចុះតម្លៃ​ពី​ ១៩,៧ សេន​ដុល្លារ ​មក​ត្រឹម ១៨,៧ សេន​ដុល្លារ​នៅ​ឆ្នាំនេះ ហើយ​វិក្កយបត្រ​ភ្លើង​ថ្មី​នឹង​ចេញ​នៅ​ចុង​ខែ​កុម្ភៈ​នេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ ២០២០


RENAISANCE នឹងចាប់ផ្តើមទាញយករ៉ែមាសដំបូងនៅកម្ពុជាឆ្នាំ២០២១

ភ្នំពេញ៖ មន្ដ្រី​ក្រសួង​រ៉ែ និង​ថាមពល​បានឱ្យដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុមហ៊ុន Renaisance Minerals (Cambodia) ដែលជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ដ្រាលី​ក្លាយ​ជា​ក្រុមហ៊ុន​រុករក​រ៉ែ​ទ្រង់ទ្រាយ​ធំ​លើកដំបូង​ប្រតិបត្តិការ​នៅ​កម្ពុជា ខណៈ​ក្រុមហ៊ុន​នេះ​នឹង​ចាប់ផ្ដើម​ទាញ​យក​រ៉ែ​មាស​នៅក្នុង​ខេត្តមណ្ឌលគិរី​របស់​ប្រទេស​កម្ពុជា​ចាប់ពី​ឆ្នាំ​២០២១​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ ២០២០


  • TC សហការនឹង CFOCN លើបណ្តាញទូរគមនាគមន៍
  • ប្រទេសកម្ពុជាឡាវប្តេជ្ញាធ្វើការរួមគ្នា ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគ
  • ការវិនិយោគលើវិស័យថាមពលកម្ពុជាមានជាង $៦ពាន់លាន អំឡុង១៣ឆ្នាំចុងក្រោយ
  • CDC អនុម័តគម្រោងរោងចក្រកាត់ដេរ ៥បន្ថែម
  • ទំហំពាណិជ្ជកម្មកម្ពុជាថៃកើនឡើងដល់ជាង ៩,៤ពាន់លានដុល្លារ ខណៈវិនិយោគទុនថៃនៅកម្ពុជាមានជិត ១ពាន់លាន
  • ការនាំចេញអង្ករក្នុងខែមករា បានធ្លាក់ចុះជាង ១៥ភាគរយ
  • រដ្ឋាភិបាលអនុម័តគម្រោងអគ្គិសនីក្នុងតម្លៃជិត ១,៧ពាន់លានដុល្លារ
  • ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ ២០២០
  • ទេសចរអន្តរជាតិមកកម្ពុជាកើនឡើង ៦,៦ភាគរយ
  • CDC បានអនុម័តគម្រោងវិនិយោគ $៣០លាននៅក្នុងខែមករា