ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
កម្ពុជានាំចេញជ័រកៅស៊ូធ្លាក់ជិត ៥០ភាគរយ ក្នុងខែកុម្ភៈ

ភ្នំពេញ៖ កម្ពុជា​នាំចេញ​ជ័រកៅស៊ូ បាន​ជិត​១៣,៨៦៣​តោន ក្នុង​ខែកុម្ភៈ​។ ចំនួន​នាំចេញ​នេះ គឺ​ធា្ល​ក់​ជិត​៥០​ភាគរយ បើ​ធៀប​នឹង​ការនាំចេញ​ជ័រកៅស៊ូ ប្រចាំ​ខែមករា ​ឆ្នាំ​២០២០ ដែលមាន​ចំនួន​ជាង​២,៧​ម៉ឺន​តោន​។ នេះ​បើតាម​ការចុះផ្សាយ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​៣១​មីនា​។ 

ប្រភពៈ ព័ត៌មានរបស់គេហទំព័រថ្មីៗចេញផ្សាយថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២០


ព្រឹទ្ធសភាអនុម័តគម្រោងអគ្គិសនីតម្លៃជាង $១,៧ពាន់លាន

ភ្នំពេញ៖ ព្រឹទ្ធសភា​បានអនុម័ត​លើ​គម្រោង​សាងសង់​រោងចក្រ​អគ្គិសនី​ដំណើរការ​ដោយ​ធ្យូងថ្ម​ចំនួន​ ២ និង​ខ្សែ​បញ្ជូន​ថាមពល​អគ្គិសនី​ដែល​មាន​តម្លៃ​រួម ១,៧ ​ពាន់​លាន​ដុល្លារ​កាលពី​ថ្ងៃ​ម្សិលមិញ ដើម្បី​បើកផ្លូវ​ឲ្យ​ក្រុមហ៊ុន​ទទួល​បាន​សម្បទាន​ចាប់ផ្ដើម​ដំណើរការ​សាងសង់ ហើយ​ដែល​នេះ​គឺ​ផ្នែក​មួយ​ក្នុង​ការជួយ​ឲ្យ​រដ្ឋាភិបាល​សម្រេចបាន​នូវ​បេសកកម្ម​របស់ខ្លួន​ក្នុងការ​ផ្ដល់​ថាមពល​ដែល​អាច​ទុកចិត្ត​បាន និង​បង្កើន​ប្រភព​ថាមពល​បន្ថែម​ចន្លោះ​​ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០៣០​។ គម្រោង​នេះ​ត្រូវបាន​ព្រឹទ្ធសភា​អនុម័ត​កាលពី​ថ្ងៃ​ម្សិលមិញ​នា​សម័យប្រជុំ​វិសាមញ្ញ​របស់ខ្លួន​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២០


រដ្ឋាភិបាលអនុម័តលើគម្រោងវិនិយោគចំនួន ៧ ដែលមានទឹកប្រាក់ជិត ២០០លានដុល្លារអាមេរិក

ភ្នំពេញ៖ ទោះបីជា​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ កំពុង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​កំណើន​សេដ្ឋកិច្ច​ក៏ដោយ ប៉ុន្តែ​កម្ពុជា​នៅតែ​បន្ត​ទទួលបាន​នូវ​គម្រោង​វិនិយោគ​ចំនួន​ ៧ ​ថ្មី​បន្ថែមទៀត​ ដែលមាន​ទឹកប្រាក់​សរុប​ ១៧៤,១ ​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន​ចំនួន​ជាង ៣ ​ពាន់​កន្លែង​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២០


រដ្ឋាភិបាលដាក់ចេញចំណាត់ការបន្ថែមជួយស្រោចស្រង់សេដ្ឋកិច្ចដែលរងផលប៉ះពាល់ ដោយសារជំងឺកូវីដ ១៩

ភ្នំពេញ៖ រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​លើកលែង​ការបង់​ពន្ធ​អប្បបរមា​ក្នុង​រយៈពេល​ ៣ខែ​ ដល់​វិស័យ​អាកាសចរណ៍​ និង​លើកលែង​ការបង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ​សម្រាប់​ប្រតិបត្តិករ​ក្នុង​វិស័យ​ទេសចរណ៍​ ដែល​នេះ​ជា​វិធានការ​បន្ថែមទៀត​ក្នុង​គោលបំណង​សម្រាល​បន្ទុក​វិស័យ​ឯកជន​ដែល​រង​ផលប៉ះពាល់​ដោយសារ​តែ​ការរីករាលដាល​វីរុស​កូរ៉ូណា​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២០


រុស្ស៊ីគាំទ្រកម្ពុជាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ភ្នំពេញ៖ លោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូតប្រទេសរុស្ស៊ី គាំទ្រប្រទេសកម្ពុជាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសរុស្ស៊ី ដែលវិស័យឯកជនរំពឹងថា ពាណិជ្ជកម្មថ្មីនេះនឹងបង្កើនការនាំចេញផលិតផលរបស់ខ្លួនទៅទីផ្សារថ្មី។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២០


  • កម្ពុជាផ្អាកការនាំចេញអង្ករស និងស្រូវ ដើម្បីពង្រឹងស្តុកក្នុងស្រុក
  • រដ្ឋាភិបាលនឹងបញ្ចេញប្រាក់កម្ចីចន្លោះពី ៥០០ ទៅ ៦០០លានដុល្លារ
  • SBI LYHOUR BANK ទទួលអាជ្ញាប័ណ្ណធនាគារពាណិជ្ជពី NBC
  • ពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងឥណ្ឌូនេស៊ី កើនដល់ $៧៩២ លាន
  • ជើងហោះហើរទៅមកកម្ពុជា បានធ្លាក់ចុះជាង ៤០ភាគរយ
  • ធនាគារអភិវឌ្ឍន៍ជនបទ ចុះអនុស្សរណៈយោគយល់គ្នាជាមួយ CFMA
  • កម្ពុជា និងរុស្ស៊ី សន្យាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី
  • កម្ពុជា និងវៀតណាម ឯកភាពគ្នាដោះដូរទំនិញនៅក្នុងតំបន់ស
  • NBC ជំរុញឱ្យទូទាត់តាមអនឡាញបន្ថយហានិភ័យកូវីដ ១៩
  • CDC អនុម័តគម្រោងវិនិយោគ ៧លានដុល្លារ