ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
បច្ចេកវិទ្យាឌីជីថលជាឧបករណ៍ជួយកាត់បន្ថយភាពក្រីក្រ

ក្រុងប៉េកាំង៖ របាយការណ៍ដែលចេញផ្សាយដោយធនាគារពិភពលោក និងក្រុមហ៊ុន​ Alibaba Group បានឱ្យដឹងថា បច្ចេកវិជ្ជាឌីជីថលអាចជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការកាត់បន្ថយភាពក្រីក្រ និងការចាក់បញ្ចូលថាមពលក្នុងទីជនបទ។  របាយការនេះបង្ហាញថាបច្ចេកវិជ្ជាឌីជីថលអាចមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ប្រទេសដែលមានប្រាក់ចំណូល​ខ្ពស់ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់ប្រទេសកំពុងអភិវឌ្ឍ និងតំបន់ជនបទទៀតផង ជាមួយនឹងលក្ខខណ្ឌត្រឹមត្រូវ

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩


ទីផ្សារហិរញ្ញវត្ថុហុងកុងធម្មតាក្រោយអាមេរិកអនុម័តច្បាប់

ក្រុងហុងកុង៖ លោក Paul Chan លេខាធិការហិរញ្ញវត្ថុរបស់រដ្ឋាភិបាលតំបន់រដ្ឋបាល​ ពិសេសរបស់ទីក្រុងហុងកុងបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ទីផ្សារហិរញ្ញវត្ថុវត្ថុរបស់ទីក្រុងនេះនៅមានស្ថានភាពធម្មតាបន្ទាប់ពីមានការអនុម័តច្បាប់ដែលពាក់ព័ន្ធនឹងទីក្រុងហុងកុងដោយសភាអាមេរិក។ លោក Chan ក៏បានឱ្យដឹងផងដែរថា ប្រាក់ដុល្លារហុងកុងមានភាពរឹងមាំ អត្រាការប្រាក់មានស្ថេរភាព និងមិនមានសញ្ញានៃការហូរចេញមូលធនទ្រង់ទ្រាយធំទេ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩


កំណើនតម្លៃលំនៅឋាននៅក្នុងទីក្រុងធំៗចំនួន ៧០ របស់ចិនថមថយ

ក្រុងប៉េកាំង៖ ទិន្នន័យផ្លូវការបានបង្ហាញកាលពីចុងសប្តាហ៍មុនថា កំណើនតម្លៃលំនៅឋាននៅតាមទីក្រុងធំៗចំនួន៧០ របស់ប្រទេសចិនមានការថមថយនៅខែតុលាធៀបនឹងខែកញ្ញា​នៅក្នុងទីក្រុងភាគច្រើន ដូចជាទីក្រុងប៉េកាំង ទីក្រុងស៊ាងហៃ ទីក្រុងជិនហ្សិន និងទីក្រុងក្វាងចូវ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៩


កំណើនទេសចរជំរុញការសាងសង់សណ្ឋាគារ

ក្រុងហាណូយ៖ ឧស្សាហកម្មទេសចរណ៍ដែលកំពុងកើនឡើង និងសេដ្ឋកិច្ចកំពុងត្រចះ​ត្រចង់របស់ប្រទេសវៀតណាមបានទាក់ទាញចំណាប់អារម្មណ៍ក្នុងទីផ្សារសណ្ឋាគារ និងរមណីយដ្ឋានរបស់ប្រទេសនេះពីវិនិយោគិននៅទូទាំងតំបន់ ដែលធ្វើឱ្យវៀតណាមក្លាយជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលគេនិយាយខ្លាំងបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៩


ក្រុមហ៊ុន TATA STEEL កានត់បន្ថយការងារ ៣ពាន់កន្លែងនៅទ្វីបអឺរ៉ុប

ក្រុងប៉េកាំង៖ ក្រុមហ៊ុន Tata Steel របស់ប្រទេសឥណ្ឌា បានឱ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួននឹងកាត់បន្ថយការងាររហូតដល់ ៣ ០០០នាក់ នៅអឺរ៉ុប ដោយសារក្រុមហ៊ុនរៀបចំរចនាសម្ព័ន្ធឡើងវិញសម្រាប់ប្រតិបត្តិការនៅអឺរ៉ុបបន្ទាប់ពីបរាជ័យក្នុងការច្របាច់បញ្ចូលគ្នាតាមការ​គ្រោងទុកជាមួយក្រុមហ៊ុន Thyssenkrupp ដែលជាក្រុមហ៊ុនពហុផលិតផលឧស្សាហកម្មប្រទេសអាល្លឺម៉ង់ ក្នុងគោលបំណងដោះស្រាយការកើនឡើងបរិមាណដែកថែបដែលផលិត​នៅក្នុងប្រទេសចិន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៩


  • ប្រទេសចិនមានគម្រោងអភិវឌ្ឍន៍ PPP ជិត ៧ពាន់គម្រោង
  • FACEBOOK លុបចោលគណនីក្លែងក្លាយ ៥,៤ពាន់លានគណនី
  • ចិនចុះហត្ថលេខាលើឯកសារ ១៩៧ ជាមួយប្រទេសគម្រោង B&R ១៣៧
  • អឺរ៉ុប-ចិនសម្រេចបានកិច្ចព្រមព្រៀងទំនិញសម្គាល់ភូមិសាស្ត្រ
  • ចិនអនុញ្ញាតឱ្យនាំចូលសាច់ពីប្រទេសកាណាដាសាជាថ្មី
  • ចិនបើកចំហទីផ្សារបន្ថែម និងពន្លឿនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
  • កិច្ចព្រមព្រៀង RCEP អាចដើរទៅមុខដោយគ្មានឥណ្ឌា
  • ប្រាក់ចំណេញរបស់ក្រុមហ៊ុន SAMSUNG ធ្លាក់ចុះ ៥២%
  • ការលក់ផ្ទះដែលមានស្រាប់នៅអាមេរិកធ្លាក់ចុះទូទាំងប្រទេស
  • ប្រាក់ចំណេញរបស់ក្រុមហ៊ុន SONY ធ្លាក់ចុះជិត ១៥%