ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
MICROSOFT ខកខានឱកាសដោយសារធ្វេសប្រហែស

វ៉ាស៊ីនតោន៖ លោក Bill Gates សហស្ថាបនិកក្រុមហ៊ុនបានឱ្យដឹងកាលពីថ្ងៃចន្ទថា ក្រុមហ៊ុន Microsoft បានខកខានឱកាសនៅក្នុងការក្លាយជាក្រុមហ៊ុនឈានមុខគេខាងផ្នែក​បច្ចេកវិទ្យាទូរស័ព្ទចល័ត ដោយសារក្រុមហ៊ុន «ធ្វេសប្រហែស» ក្នុងអំឡុងសង្រ្គាមប្រឆាំងភាពផ្តាច់​មុខរយៈពេលយូរជាមួយអាជ្ញាធរអាមេរិក។ លោក Bill Gates បានបន្ថែមទៀតថា ក្រុមហ៊ុន​Microsoft នឹងក្លាយជាក្រុមហ៊ុនកាន់តែមានតម្លៃប្រសិនបើក្រុមហ៊ុននេះបានឈ្នះសង្គ្រាម​លើ​ប្រតិបត្តិការសូហ្វវែរ​សម្រាប់ឧបករណ៍ចល័តទល់នឹងក្រុមហ៊ុន Google និងកម្មវិធីប្រព័ន្ធ​ Android របស់ខ្លួន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ ២០១៩


ប្រទេសចិននឹងស្វែងរកការគាំទ្រក្នុងកិច្ចប្រជុំ G20

ក្រុងប៉េកាំង៖ ប្រទេសចិនបានឱ្យដឹងថាកាលពីថ្ងៃចន្ទថា ខ្លួននឹងស្វែងរកការគាំទ្រពាណិជ្ជកម្មសេរី និងពហុភាគីនៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចរីកចំម្រើនទាំង២០ (G20) នៅសប្តាហ៍នេះ ។ កិច្ចប្រជុំមួយរវាងលោក ស៊ី ជីនភីង និងលោក ដូណាល់ ត្រាំ នៅក្រៅជំនួបនៃកិច្ចប្រជុំនៅទីក្រុងអូសាកា ប្រទេសជប៉ុន បានជំរុញក្តីសង្ឃឹមនៃការបញ្ឈប់ការជាប់គាំងដែលខូចខាងយ៉ាងខ្លាំងរវាងប្រទេសមានសេដ្ឋកិច្ចឈានមុខគេទាំងពីរ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ ២០១៩


ជម្លោះអ៊ីរ៉ង់-អាមេរិកជំរុញឱ្យតម្លៃប្រេងហក់ឡើង

ហុងកុង៖ តម្លៃប្រេងបានបន្តកើនឡើងកាលពីថ្ងៃចន្ទ ដោយសារតែភាពតានតឹងរវាង​អាមេរិក​និងអ៊ីរ៉ង់កាន់តែខ្លាំងឡើង ដែលជំរុញឱ្យមានផ្នែកផ្គត់ផ្គង់ ខណៈឈ្មួញភាគហ៊ុននៅអាស៊ីកំពុងសម្លឹងយ៉ាងប្រុងប្រយ័ត្ន លើកិច្ចប្រជុំដ៏ពិបាកមួយរវាងលោក ដូណាល់ត្រាំ និងលោក ស៊ី ជិនភីង នៅសប្តាហ៍នេះ។ កាលពីចុងសប្តាហ៍កន្លងផុតទៅ លោកដូណាល់ ត្រាំ បានឱ្យដឹងថា លោកនឹងដាក់ទណ្ឌកម្មថ្មីទៀតលើប្រទេសអ៊ីរ៉ង់ បន្ទាប់ពីហាមឃាត់បណ្តាប្រទេសជាច្រើនទិញប្រេង​របស់ប្រទេសនេះ។​

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ ២០១៩


មេដឹងនាំអាស៊ានប្តេជ្ញាជំរុញកិច្ចព្រមព្រៀង RCEP

ក្រុងបាងកក៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចដ៏ទូលំទូលាយក្នុងតំបន់ (RCEP) រួមមានប្រទេសអាស៊ានទាំង១០ បូកនឹងប្រទេសឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី និងនូវែល   សេឡង់។ កិច្ចព្រមព្រៀងនេះត្រូវបានគេមើលឃើញថា ជាយន្តការមួយសម្រាប់ប្រទេសចិនក្នុងការព្រាងច្បាប់ពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីការដក់ខ្លួនរបស់អាមេរិកពីតំបន់នេះ។ មេដឹងនាំអាស៊ានបានជួបគ្នានៅទីក្រុងបាងកកកាលពីថ្ងៃសៅរ៍ ដោយបានប្តេជ្ញាចិត្តក្នុងការជំរុញនូចកិច្ចព្រមព្រៀងពាណិជ្ជកម្មឈានមុខគេរបស់ពិភពលោក ​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ ២០១៩


WB: គម្រោងផ្លូវ និងខ្សែក្រវាត់របស់ចិនត្រូវកែទម្រង់

វ៉ាស៊ីនតោន៖ ធនាគារពិភពលោកបានឱ្យដឹងកាលពីថ្ងៃពុធថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ប្រទេសចិនអាចបង្កើនសេដ្ឋកិច្ច និងកាត់បន្ថយអត្រាភាពក្រីក្រ នៅក្នុង​​  បណ្តាប្រទេស​កំពុងអភិវឌ្ឍន៍ជាច្រើន ប៉ុន្តែផ្តល់នូវហានិភ័យនៃការខូចខាតបរិស្ថាន បំណុល និងអំពើពុករលួយបើការកែលម្អមិនត្រូវបានធ្វើឡើង។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ ២០១៩


  • ឧស្សាហកម្មទេសចរណ៍អាមេរិកបារម្ភពីការបាត់ភ្ញៀវទេសចរចិន
  • មេដឹកនាំអឺរ៉ុប នឹងពិភាក្សាពីទិសដៅបញ្ចប់ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់
  • FACEBOOK ប្រកាសរូបិយប៏ណ្ណឌីជីថលផ្ទាល់ខ្លួន
  • អាល្លឺម៉ង់រកបានជាង $៧ពានលានពី ៥G
  • AWC នឹងទិញសណ្ឋាគារចំនួន ១២ ក្នុងប្រទេសថៃ
  • ក្រុមហ៊ុនសម្លៀកបំពាក់ ZARA បង្ហាញពីកំណើនប្រាក់ចំណេញខ្ពស់
  • AMAZON ក្លាយជាក្រុមហ៊ុនយីហោថ្លៃជាងគេលើពិភពលោក
  • បុគ្គលិកបរទេសពេញចិត្តនឹងលក្ខខណ្ឌការងារនៅសិង្ហបុរី
  • សេដ្ឋកិច្ចជប៉ុនកើនឡើង ០,៦ភាគរយនៅត្រីមាសទី១
  • ប្រទេស G20 បារម្ភពីសេដ្ឋកិច្ចពិភពលោក