ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
របត់នៃការវិនិយោគថ្មីស្វែងយល់អំពីទីផ្សារអចលនទ្រព្យទីក្រុងភ្នំពេញ តាមរយៈកម្មវត្ថុនៃ ការវិនិយោគ

ភ្នំពេញ៖ ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា​បំពេញបាននូវកម្មវត្ថុនៃការវិនិយោគជាច្រើនប្រភេទតាមរយៈសភាវូបនីយកម្មសេដ្ឋកិច្ច និងកំនិតផ្តួចផ្តើមនូវយុទ្ធសាស្រ្ត «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» ដែលទាក់ទាញអ្នកវិនិយោគមកពីគ្រប់ទិសទីក្នុងពិភពលោកចូលមកកាន់ទីផ្សារតំបន់អាស៊ីអាគ្នេយ៍។ តាមរយៈប្រវត្តិរបត់នៃការអភិវឌ្ឍ ការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យអចលនទ្រព្យរបស់ប្រទេសមួយ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងការរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រទេសនោះ។ អនាគតទីផ្សារអចលនទ្រព្យទីក្រុងភ្នំពេញ ប្រទេសកម្ពុជាដែលមានទីផ្សារយ៉ាងធំ តម្លៃទាប ផលចំណេញខ្ពស់ កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង​ពីសំណាក់វិនិយោគិនជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ ២០១៩


ការប្រកួតប្រជែងលើសេវាកម្មផ្ទេរប្រាក់ធ្វើអោយកម្រៃជើងសារកាន់តែទាប

ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះគេសង្កេតឃើញថា​ សេវាកម្មផ្ទេរប្រាក់តាមរយៈភ្នាក់ងារហិរញ្ញវត្ថុផ្សេងៗកំពុងរីកដុះដាលដូចផ្សិត ដោយមានភ្នាក់ងារកាន់តែច្រើន និងមានច្រើន​ក្រុមហ៊ុន ទាំងក្រុមហ៊ុនចាស់ៗបង្កើតយូរហើយ និងក្រុមហ៊ុនផ្ទេរប្រាក់ទើបបង្កើតថ្មីៗជា ដើម។​ ដូចនេះ នៅពេលសេវាកម្មផ្ទេរប្រាក់កាន់តែច្រើនបែបនេះ ក៏បានធ្វើឱ្យកម្រៃជើងសារ ឬតម្លៃ​សេវាកម្មក៏កាន់តែប្រកួតប្រជែងខ្លាំង។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ ២០១៩


រយៈពេល៤ខែទុនវិនិយោគវិស័យសំណង់កើនជាង ២,៨០០លានដុល្លារ ក្នុងនោះទុនវិនិយោគដោយចិននៅតែឈានមុខគេ

ភ្នំពេញ៖ យោងតាមរបាយការណ៍ដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គម្រោងវិនិយោគនៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៩ នៅក្នុងវិស័យសំណង់ ត្រូវបានអនុម័តដោយមានទំហំទឹកប្រាក់វិនិយោគសរុប​រហូតដល់ ២,៧៤២លានដុល្លារអាមេរិកដែលក្នុងនោះទុនវិនិយោគផ្ទាល់ពីបរទេសមានចំនួនទឹកប្រាក់ ៣៦៧លានដុល្លារអាមេរិក។ នៅក្នុងចំណោមនៃការវិនិយោគពីបណ្តាក្រុមហ៊ុនបរទេស វិនិយោគិនចិនបានឈានមុខគេជាមួយការបោះទុនសរុបប្រមាណ ៣១៥លានដុល្លារ ​ខណៈដែលបណ្តាអ្នកវិនិយោគផ្សេងៗទៀតនៅកម្ពុជា មានទំហំទឹកប្រាក់ត្រឹមតែជាង៤លានដុល្លារអាមេរិកប៉ុណ្ណោះ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃចន្ទ ទី០៣ ខែមិថុនា ឆ្នាំ ២០១៩


ទំហំវិនិយោគរបស់ម៉ាឡេស៊ីនៅកម្ពុជាមានប្រមាណជាង២,៧ពាន់លានដុល្លារក្នុងរយៈពេលជាង ២៤ឆ្នាំ និងប្តេជ្ញាយកចំណាត់វិនិយោគថ្នាក់កំពូល

ភ្នំពេញ៖ តំណាងស្ថានទូតរបស់ម៉ាឡេស៊ីនៅកម្ពុជាបានលើកឡើងថា ក្នុងរយៈពេលជាង ២៤ ឆ្នាំកន្លងទៅនេះ ពោលចាប់តាំងពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០១៨ គម្រោងវិនិយោគ​របស់ម៉ាឡេស៊ីនៅកម្ពុជាមានចំនួន១៣៧គម្រោង ដែលមានទឹកប្រាក់វិនិយោគសរុបចំនួន​២,៧ពាន់លានដុល្លារអាមេរិក។ អគ្គរដ្ឋទូតថ្មីរបស់ម៉ាឡេស៊ីប្រចាំកម្ពុជា ប្តេជ្ញាថាខ្លួននឹង   ដណ្តើមចំណាត់ថ្នាក់ជាអ្នកវិនិយោគកំពូលនៅកម្ពុជាឡើងវិញ ខណៈកាលពីឆ្នាំ២០០៦ ប្រទេសនេះបានជាប់ចំណាត់ថ្នាក់កំពូលម្តងរួចមកហើយ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃចន្ទ ទី០៣ ខែមិថុនា ឆ្នាំ ២០១៩


កម្ពុជាត្រូវត្រៀមខ្លួនឱ្យកាន់តែប្រសើរដើម្បីទាក់ទាញទេសចរចិន

ភ្នំពេញ៖ វិទ្យាស្ថានស្រាវជ្រាវផ្នែកទេសចរណ៍ក្រៅប្រទេសរបស់ប្រទេសចិន (Cotri) មានមូលដ្ឋាននៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់បានឱ្យដឹងថា កម្ពុជាចាំបាច់ត្រូវត្រៀមខ្លួនឱ្យកាន់តែប្រសើរដើម្បីទាក់ទាញភ្ញៀវទេសចរចិនដែលកំពុងមានការផ្លាស់ប្តូរ ខណៈប្រទេសនេះកំពុងទទួលបានការមកដល់នៃភ្ញៀវទេសចរចិនកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ ភ្ញៀវទេសចរចិនដែលមកកម្ពុជាបច្ចុប្បន្នមានទម្រង់២ប្រភេទ គឺក្រុមទេសចរកញ្ចប់ដែលមកជាក្រុមដើរទិញអីវ៉ាន់ ថតរូបលេង​និងដើរកម្សាន្តជាដើម ខណៈប្រភេទទី២ជាក្រុម​តូចៗ ដែលមកដោយការរៀបចំខ្លួនឯងហើយភាគច្រើនជាយុវជននិយាយភាសាអង់គ្លេស​ និងមានចំណាប់អារម្មណ៍ខ្លាំងលើវិប្បធម៌ និងអាហារក្នុងស្រុក។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី០៣ ខែមិថុនា ឆ្នាំ ២០១៩


  • នាំចូលជ្រូកពីថៃកើនខណៈការផ្គត់ផ្គង់ពីវៀតណាមថយ
  • ការចិញ្ចឹមគោយកទឹកដោះចាប់ផ្តើមដំណើរការបន្ទាប់ពីគោចំនួន១០០ក្បាលបានមកដល់កម្ពុជា
  • កាំនាំចេញរបស់កម្ពុជាទៅអាមេរិកនៅត្រីមាសទី១ កើនឡើងដល់ជាង១,១២ពាន់លានដុល្លារ
  • តើកម្ពុជាត្រូវផ្តោតលើចំណុចសំខាន់ៗអ្វីខ្លះដើម្បីសម្រេចនូវមហិច្ឆតាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងចំណូលខ្ពស់នៅឆ្នាំ២០៥០?
  • វិនិយោគចិនធំៗគ្រោងវិនិយោគលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជារួមទាំងការរុករករ៉ែ និងសុខាភិបាល
  • ចំណូលរបស់ក្រុមហ៊ុនហ្រ្គេនធ្វីន នៅត្រីមាសទី១កើនឡើងជិត ៦០ភាគរយ
  • កម្ពុជាជាប្រទេសមានការតភ្ជាប់អគ្គីសនីលឿនបំផុត
  • កម្ពុជានំាចេញកៅស៊ូបានជាង៦ម៉ឺនតោន កើនឡើងប្រមាណ២៣% ខណៈការដាំដុះកៅស៊ូហាក់នៅទ្រឹង
  • ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌូនេស៊ីចាប់ផ្តើមខែ៦
  • JICA បន្តគាំទ្រដល់ការអភិវឌ្ឍរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ